កីឡា
អ្នកធាត់! ពិសារភេសជ្ជៈទាំង ៣នេះ កម្ចាត់ជាតិខ្លាញ់មានប្រសិទ្ធភាព

ថ្ងៃនេះ យើងពិសារភេសជ្ជៈជាប្រចាំថ្ងៃ ហើយមានភេសជ្ជៈខ្លះប៉ះពាល់សុខភាព នាំឱ្យកើតជំងឺទឹកនោមផ្អែម និងខូចតម្រោងនោមទៀត។ ការពិសារភេសជ្ជៈធម្មជាតិបង្កើតគុណភាពជីវិត និងសុខភាពរឹងមាំ ឱ្យរស់នៅបានយូរ។ ថ្ងៃនេះ ចាបបៃតងសុំលើកភេសជ្ជៈចំនួន ៣កម្ចាត់ជាតិឱ្យរាងកាយស្អាត និងអាយុវែង៖

១. តែទឹកឃ្មុំ និងក្រូចឆ្មា៖ ការសិក្សាបង្ហាញថ្មីមួយចុះផ្សាយក្នុងគេហទំព័រ femina.in ស្តែងពីប្រសិទ្ធភាព តែទឹកឃ្មុំក្រូចឆ្មា ជួយដោះស្រាយបញ្ហាលើសទម្ងន់ បណ្តេញជាតិពុល និងជាតិខ្លាញ់ចេញពីរាងកាយ និងសម្រួលដល់ប្រព័ន្ធរំលាយអាហារ។ សារជាតិវីតាមីន C ដែលមាននៅក្នុងក្រូចឆ្មា គួបផ្សំជាមួយសារធាតុរ៉ែក្នុងទឹកឃ្មុំជួយរារាំងចំណង់អាហារ និងចូលទៅដុតបំផ្លាញកាឡូរីអាក្រក់ក្នុងសារពាង្គកាយ។

២. កាហ្វេ និងតែបៃតង៖ ការសិក្សាមួយបង្ហាញថា កាហ្វេគឺជាជម្រើសដ៏ល្អក្នុងការបន្សាបជាតិពុលពីថ្លើម ជាមួយនឹងលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មរបស់វា។ លើសពីនេះទៀត ពួកគេក៏ការពារអ្នកពីជំងឺថ្លើមរ៉ាំរ៉ៃផងដែរ ដោយសារឥទ្ធិពលវិជ្ជមានទៅលើអង់ស៊ីមថ្លើម។ ទន្ទឹមនឹងនេះទៀតសោត សម្រាប់អ្នកចូលចិត្តតែ ក៏ជួយកាត់បន្ថយបរិមាណជាតិខ្លាញ់សរុបនៅក្នុងថ្លើម និងធ្វើឱ្យអ្នកនៅឆ្ងាយពីជំងឺខ្លាញ់រុំថ្លើម និងបញ្ហាមហារីកថ្លើមដោយសារជាតិអាល់កុល។

៣. គ្រាប់ជី៖ សម្បូរជាតិកាកសរសៃជួយសម្រួលដល់ការបន្ទរបង់, ជួយដុតរំលាយជាតិខ្លាញ់អាក្រក់,ជួយទប់ស្កាត់ហានិភ័យនៃជំងឺបេះដូង,ជួយបង្កើនប្រព័ន្ធភាពស៊ាំនៃរាងកាយ និងលើសពីនេះវាជួយទប់ស្កាត់ចំណង់អាហារបានល្អបំផុត៕

អត្ថបទដោយ៖ ទ្រ សុភាព

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2624

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJune 17 2025
បុរសៗ មានសក់ស្កូវមុនអាយុ ៣០ឆ្នាំជាសញ្ញាងា.ប់លិ.ង្គ តើជាការពិតទេ?
#ចិត្តសាស្ត្រJune 17 2025
ខ្សោយមេជីវិត! អ្នកហាត់ប្រាណបែបនេះ កាត់បន្ថយចំណង់ផ្លូវភេ.ទ
#ចិត្តសាស្ត្រJune 16 2025
រួមភេ.ទពេលព្រឹកមិនត្រឹមជួយដុតខ្លាញ់ ថែសម្រស់ទេ ការពារជំងឺកាច ២នេះទៀត
#ជំងឺJune 16 2025
ការសិក្សាបានរកឃើញថា គេងខុសក្បួនធ្វើឱ្យអ្នកខ្សោយតម្រងនោម
#អត្ថបទ PRJune 16 2025
គ្រូពេទ្យឯកទេសផ្នែកសើស្បែក បានបង្ហាញពីមូលហេតុដែល Olay វីតាមីន C ត្រូវបានណែនាំសម្រាប់ទទួលបានស្បែកភ្លឺថ្លា ក្មេងជាងវ័យ
#ព័ត៌មានJune 16 2025
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ស្អែក! បើមិនបើកច្រក ខ្មែរនឹងហាមនាំចូលបន្លែនិងផ្លែឈើមកកម្ពុជា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia