នៅពេលចូលអាយុច្រើន ចៀសមិនផុតទេ បញ្ហាស្បែក ឡើងជ្រួញ ឡើងសង្វារ ឡើងខ្មៅស្រអាប់ជាដើម ព្រោះនេះជាធម្មជាតិ។ អ្នកដែលមានអាយុច្រើន មិនអាចគេចផុតបានឡើយ។ ហើយក៏គ្មានអ្វីហាមដាច់ខាតទោះបីជាអាយុច្រើន ក៏រាងកាយនៅថេរគ្មានប្រែប្រួលអ្វីសោះឡើយ។ ព្រោះគ្រាន់តែខួរក្បាលរបស់យើង ក៏ចេះភ្លេចមុខភ្លេចក្រោយដែរពេលចាស់ ហើយមានពេលខ្លះយើងក្មេងឡើយក៏នៅតែភ្លេចដូចចាស់ដូចគ្នាដែរ។
ចូលមកខ្លឹមសារអត្ថបទយើងវិញ ក្នុងថ្ងៃនេះដែរក្រុមការងារចាបបៃតងយើង គឺចង់លើកយកអត្ថប្រយោជន៍របស់សណ្ដែក៣ប្រភេទដែលមានប្រយោជន៍ជួយសុខភាពជាច្រើន ហើយសណ្ដែកទាំងនេះ ប្រទេសដែលមានអាយុវែង ដូចជាប្រទេសជប៉ុនជាដើម គឺគេចូលចិត្តញុំាខ្លាំងណាស់។ ឥឡូវនេះ យើងមកដឹងពីប្រភេទសណ្ដែកទាំង៣ប្រភេទនោះ រួមទាំងអត្ថប្រយោជន៍របស់សណ្ដែក៣នេះទាំងអស់គ្នា។
ទី១សណ្ដែកបណ្ដុះ៖ សណ្ដែកបណ្ដុះគឺអាចយកទៅធ្វើជាម្ហូបបានច្រើនមុខណាស់។ តើបងប្អូនទាំងអស់គ្នា មានដឹងទេថា វីតាមីនមមានក្នុងសណ្ដែកបណ្ដុះច្រើនជាងក្នុងផ្លែក្រូចឆ្មារផង។ ញុំាសណ្ដែកបណ្ដុះអាចជួយឱ្យស្បែករបស់អ្នកស្អាត កាត់បន្ថយភាពជ្រីវជ្រួញនៃស្បែក។ មួយវិញទៀត ក្នុងសណ្ដែកនេះក៏មានវីតាមីនកា មានប្រយោជន៍សម្រាប់ការកកឈាម និងរារាំងការបង្កើតជាតិកាល់ស្យូមនៅក្នុងសរសៃឈាម និងការពារជំងឺបេះដូងជាដើម។
ទី២សណ្ដែកFayot (Flageolet) beans៖ សណ្ដែកនេះមានប្រយោជន៍ដល់សុខភាពដូចជាបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នក។ កាត់បន្ថយពិការភាពពីកំណើត ល្អសម្រាប់ស្បែក និងជួយគ្រប់គ្រងទម្ងន់ផងដែរ។
ទី៣សណ្តែក Fava៖ ក៏មិនខុសពីសណ្ដែក២ខាងលើនោះទេគ្រាន់តែអ្នកចូលចិត្តញុំាមួយណាអ្នកញុំាមួយនឹងទៅអាចជួយសុខភាពមិនចាញ់គ្នានោះទេ។សណ្តែក Favaមាន សារធាតុ L-dopa នៅក្នុងសណ្តែកជួយគ្រប់គ្រងជំងឺផាកឃីនសុន និងអាចជួយប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត និងបញ្ហាសុខភាពផ្លូវចិត្តផ្សេងទៀតក្នុងកម្រិតមួយចំនួន៕
អត្ថបទដោយ៖ ប៉ែត ធីតា