មនុស្សយើងគ្រប់គ្នាសុទ្ធតែមានស្នេហា។ ជាពិសេសនារីៗ បើចង់ដឹងថា ដៃគូររបស់ខ្លួនស្រឡាញ់ពិតប្រាកដ កុំស្តាប់តែសម្តីតែម្យ៉ាង ត្រូវសង្គេតមើលពីសកម្មភាពវិញ ទើបដឹងច្បាស់ពីចេតនាក្តីស្រឡាញ់របស់បុរសនោះ។ យើងមាន ០៨ចំណុច ដើម្បីដឹងពីទំហំក្តីស្រឡាញ់របស់បុរសលើនារី។
១. ពេលបុរសនៅជិតនារីបង្ហាញក្តីស្រឡាញ់
>> ចូលចិត្តកាន់ដៃនារី ពេលនៅក្បែរនារី >> ឱបអ្នកនៅពេលចៃដន្យ
>> តែងតែចង់ថើបនារី >> ដើរឬអង្គុយជិតនារី
២. ផ្តល់អំណោយជាក្តីស្រឡាញ់៖ បុរសចូលចិត្តផ្តល់ក្តីស្រឡាញ់ឱ្យនារីជាច្រើនសតវត្សមកហើយ តាមរយៈរឿងតូចៗ ទាំងនេះ។
>> ផ្ញើរសំបុត្រ ឬឆាតតាមទូរស័ព្ទជាក្តីស្នេហា
>> ដឹងពីអារម្មណ៍នារីចង់បានអ្វី ឬការចូលចិត្ត
>> ផ្តល់ពេលវេលាឱ្យនារីរបស់ខ្លួន
៣. រក្សាការស្តាប់របស់នារីៗ៖ ការស្តាប់ពាក្យត្អូញត្អែររបស់នារី លុះត្រាបុរសមានក្តីស្រឡាញ់។ ពេលអ្នក(នារី) និយាយពីបញ្ហាផ្លូវចិត្ត ឬរឿងក្នុងចិត្ត ហើយបុរសតែងតែយកចិត្តស្តាប់ នោះហើយជាបុរសល្អ។ ព្រោះនេះជាសញ្ញានៃសេចក្តីស្រលាញ់។ បើបុរសស្តាប់អ្នកយ៉ាងអន្ទះសារ និងរីករាយ សូម្បីតែព័ត៌មានលម្អិតតូចតាច ឬតាមរយៈពាក្យសម្ដីវែងៗ បុរសកំពុងតែបង្ហាញសេចក្ដីស្រឡាញ់ដល់នារីហើយ។ ព្រោះបុរសឲ្យតម្លៃចំពោះពាក្យសម្ដីរបស់នារី ហើយចង់នៅទីនោះ ដើម្បីសាងក្តីស្រឡាញ់។
៤. ញញឹមបន្ទាប់ពីថើបនារី៖ ការថើបជាភាពរ៉ូមែនទិកដៃគូស្នេហ៍។ ហើយការថើបនេះ ជួយឱ្យពួកគេអារម្មណ៍បញ្ចេញអរម៉ូនរីករាយ ជាការជម្រុញឱ្យមានការគិតវិជ្ជមាននឹងបង្ហាញឱ្យឃើញកាន់តែច្បាស់ពេលមនុស្សថើបគ្នាពិតជាមានទំនាក់ទំនងនឹងគ្នាកាន់តែល្អ។ គ្មាននរណាម្នាក់អាចទប់ទល់នឹងភាពទាក់ទាញនៃស្នាមថើបពីមនុស្សដែលខ្លួនស្រលាញ់នោះទេ។
៥. មានផែនការបង្ហាញនារី៖ បុរសដែលស្រឡាញ់នារី តែងតែបង្ហាញផែនការអនាគតរបស់គេជាមួយអ្នក(នារី)។ ហើយគេខ្លាចអ្នកលំបាក បុរសហ្នឹងតែងខំប្រឹងប្រែងធ្វើការលើសមុនថែមទៀត។ តើនារីមានបុរសបង្ហាញផែនការពីថ្ងៃអនាគតដាក់រួចហើយឬនៅ?
៦. ណែនាំអ្នកឱ្យស្គាល់មិត្តភក្តិ៖ បុរសកម្រនឹងនាំនារីទៅជួបមិត្តភក្តិគេខ្លាំងណាស់ លុះត្រាតែគេស្រលាញ់។ បុរសម្នាក់ដែលណែនាំអ្នកឱ្យមិត្តភ័ក្តិបានស្គាល់ នារីម្នាក់ហ្នឹងគឺជាផ្នែកមួយនៃជីវិតរបស់គេហើយ។
៧. ការពារអ្នក៖ បុរសតែងតែមានអារម្មណ៍ថា ត្រូវតែការពារនារីដែលខ្លួនស្រលាញ់។ បើទោះជាអ្នក(នារី) គិតថា ការធ្វើបែបនេះ រាងរំខានបន្តិចក៏ដោយ ប៉ុន្តែសញ្ញានេះជាក្តីស្រឡាញ់។
១. ដើរទៅណា តែងតែនាំអ្នកដើរឱ្យមានសុវត្តភាព។
២. ផ្តល់ការគាំទ្រ ទុកបម្រុង និងជួយអ្នកអស់ពីចិត្ត
៣. ការពារអ្នកពេលបុរសណា ចង់មកបៀតបៀនអ្នក(នារី)
៨. ចូលចិត្តចំណាយពេលជាមួយអ្នក៖
បុរសម្នាក់ដែលស្រលាញ់អ្នកចង់នៅក្បែរអ្នក។ ព្រោះនេះជាពេលវេលាល្អបំផុតសម្រាប់គូស្នេហ៍ផងដែរ។
១. អមដំណើរអ្នកក្នុងការដើរទិញឥវ៉ាន់
២. ចេញដំណើរជាមួយអ្នកនៅពេលអ្នកទៅហាត់ប្រាណ
៣. រៀបចំផែនការកាលបរិច្ឆេទគ្រប់ពេលវេលា ដើម្បីនៅក្បែរនារីជាទីស្រឡាញ់ផងដែរ
៤. រីករាយក្នុងការធ្វើកិច្ចការផ្ទះជាមួយអ្នក ដើម្បីចែករំលែកជីវិតប្រចាំថ្ងៃរបស់អ្នកផងដែរ៕
អត្ថបទដោយ៖ ទ្រ សុភាព
លោកអ្នកអានសៀវភៅ លំហូរចិត្ត អ្នកអាចទិញតាមហេងឆេង២៤នេះ https://t.me/hangchhengH24 (កម្រាស់២៨០ទំព័រ និងមានសាច់បុគ្គលឆ្នើមៗនៅខ្មែរ១០នាក់)