អាហារ
មិនត្រឹមតែឆ្ងាញ់ទេ! ស្តេចផ្លែឈើ ១នេះបង្កើនថាមពល និងពង្រឹងសមត្ថភាព/ផ្លូ/វ/ភេ//..ទ
Tror Sopheap
August 28 2025
652 views

ការ​ទទួល​ទាន​របប​អាហារ​មាន​ជីវជាតិ​មាន​សារៈ​សំខាន់​សម្រាប់​សុខ​ភាព​ផ្លូវ​ភេទ និង​ការ​មាន​កូន។ ទុរេន​ដែល​គេ​ស្គាល់​ថា​ជា “ស្តេច​ផ្លែឈើ” នៅ​អាស៊ី​អាគ្នេយ៍​ទទួល​បាន​កេរ្តិ៍ឈ្មោះ​​ថា​ជា​ថ្នាំ​ជំរុញ​លទ្ធភាព​បង្ក​កំណើត និងមានសារធាតុចិញ្ចឹមសម្បូរបែប។ ក្រៅពីអត្ថប្រយោជន៍ទូទៅសម្រាប់សុខភាព ទុរេនក៏ត្រូវបានគេជឿជាក់ថាមានសក្តានុពលក្នុងការជួយបង្កើនចំណង់ផ្លូវភេទ និងសមត្ថភាពផ្លូវភេទផងដែរ។

 

ផ្នែកតាមការស្រាវជ្រាវរបស់គេហរទំព័រ VeryWellHub បានលើកឡើងថា ផ្លែទុរេនមិនត្រឹមតែមានរសជាតិឆ្ញាញ់ តែវាក៏អាចបង្កើនថាមពល និងចំណង់ផ្លូវភេទខ្លាំង។ ក្នុងទុរេនមានជាតិដែកប្រហែល 2% នៃតម្រូវការប្រចាំថ្ងៃក្នុង 100 ក្រាម។ ជាតិដែកមានតួនាទីសំខាន់ក្នុងការផលិត អេម៉ូក្លូប៊ីន (Hemoglobin) ដែលជួយដឹកអុកស៊ីសែនតាមឈាមទៅកាន់កោសិការាងកាយ។ បើកង្វះជាតិដែក អ្នកអាចប្រឈមនឹងភាពអស់កម្លាំង ការថយចុះថាមពល និងកង្វះចំណង់ផ្លូវភេទ។

 

ចំពោះបុរស កង្វះជាតិដែកត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះ កម្រិតតេស្តូស្តេរ៉ូន និងការថយចុះ ចំនួនមេជីវិតឈ្មោល។ ផ្លែទុរេនជួយកាត់បន្ថយបញ្ហាលិង្គងាប់៖ ក្នុងទុរេនមានប្រូតេអ៊ីនប្រហែល 1.5 ក្រាមក្នុង 100 ក្រាម ដែលផ្តល់នូវអាស៊ីតអាមីណូ arginine។ សារធាតុនេះជួយបង្កើនការផលិត នីទ្រីកអុកស៊ីដ (Nitric Oxide) ដែលមានតួនាទីក្នុងការពង្រីកសរសៃឈាម និងជំរុញលំហូរឈាម។ សម្រាប់បុរស ការរីកចម្រើននៃលំហូរឈាមនេះជួយឱ្យលិង្គមានភាពរឹងប៉ឹង និងរួមភេទបានយូរ។ ការសិក្សាជាច្រើនបានបង្ហាញថា ការទទួល arginine ជាថ្នាំអាចជួយព្យាបាលបញ្ហាលិង្គងាប់ (Erectile Dysfunction) កម្រិតស្រាលទៅមធ្យម។

ទោះបីជាការស្រាវជ្រាវបន្ថែមនៅត្រូវការ ប៉ុន្តែការទទួល arginine ពីអាហារធម្មជាតិដូចជា ទុរេន ក៏អាចជាជម្រើសបន្ថែមដើម្បីពង្រឹងសមត្ថភាពផ្លូវភេទ។ ទុរេនមិនត្រឹមតែជាផ្លែឈើមានរសជាតិឆ្ងាញ់ទេ ប៉ុន្តែថែមទាំងមាន សារធាតុចិញ្ចឹមដែលអាចជួយកែលម្អសុខភាពផ្លូវភេទ តាមរយៈ ការបង្កើនថាមពល និងចំណង់ផ្លូវភេទ ការប្រយុទ្ធប្រឆាំងនឹងភាពស្លេកស្លាំង ការជំរុញលំហូរឈាម ដើម្បីជួយកាត់បន្ថយបញ្ហាលិង្គងាប់។ ទោះយ៉ាងណា គួរទទួលទានទុរេនក្នុង បរិមាណសមរម្យ ព្រោះវាមានកាឡូរី និងជាតិស្ករខ្ពស់។ ការបរិច្ឆេទជាមួយអាហារសុខភាពផ្សេងទៀត និងរបបជីវិតមានសមតុល្យ នឹងជួយឱ្យទទួលបានអត្ថប្រយោជន៍ពេញលេញពីផ្លែទុរេន៕

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3195

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានApril 22 2026
តិចដាច់ភ្លើង! អគ្គិសនីកម្ពុជា៖ ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
#កីឡាApril 22 2026
លោកវេជ្ជ. កូយ រតនៈ បញ្ជាក់ថា ចង់សម្រួលសន្លាក់ឱ្យល្អប្រសើរ អ្នកគួរធ្វើរឿង ១នេះ
#ព័ត៌មានApril 22 2026
ក្រសួងសុខាភិបាល៖ ស្ត្រីអាយុ ៦៦ឆ្នាំ​ បានឆ្លងជំងឺ ១នេះ សូមប្រុងប្រយ័ត្នផង
#កុមារApril 21 2026
ឪពុកម្តាយធ្វើរឿង ៣នេះ ដើម្បីកុំឱ្យកូនញៀនលេងទូរស័ព្ទច្រើន
#អត្ថបទ PRApril 21 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
#ព័ត៌មានApril 21 2026
រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពតែមួយជាស្នូលនៃភាពរឹងមាំដោយផ្តោតសំខាន់លើសុខភាពមនុស្ស សត្វ និងបរិស្ថាន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia