សម្រស់
ដូរចុះឡើងខាតទាំងលុយខូចទាំងមុខ! វេជ្ជ.២រូបប្រាប់ក្បួនជ្រើសSkin care ប្រើឱ្យត្រូវស្បែក

កំហុសជាច្រើនដែលមនុស្សមួយចំនួនតែងតែធ្វើគឺការជ្រើសរើសSkin care ប្រើប្រាស់មិនត្រូវជាមួយស្បែកមុខ។ អ្នកខ្លះចំណាយថវិកាទិញSkin care រាប់រយដុល្លារ ខ្លះទិញមកស្តុកទុកណែនៗទូនៅតែប្រើមិនត្រូវ នេះគឺមកពីអ្នកមិនបានយកចិត្តទុកដាក់ពិនិត្យជាមួយគ្រឿងផ្សំដែលនៅក្នុងSkin care នោះប្រើមិនត្រូវជាមួយស្បែកមុខរបស់អ្នក។

ជាការពិតណាស់បើតាមការឱ្យដឹងពីគេហទំព័រ clevelandclinic អ្នកស្រីវេជ្ជបណ្ឌិត Shilpi Khetarpal ឯកទេសផ្នែកសម្រស់និងសើស្បែក បានមានប្រសាសន៍ច្បាស់ៗថា បើទោះជាបច្ចុប្បន្នមានមានមានផលិតផលថែរក្សាសម្រស់រាប់ពាន់ប្រភេទលក់នៅលើទីផ្សាក៏ដោយ ប៉ុន្តែគ្រប់ប្រភេទស្បែកមុខទាំងអស់ត្រូវការផលិតផលិតផលចាំបាច់សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃតែ៥មុនប៉ុណ្ណោះ ក្នុងនោះមានដូចជា៖ ហ្វូមលាងមុខ សេរ៉ូម, ឡេការពារកម្តៅថ្ងៃ,Toner, ឡេថែរក្សាស្បែកពេលយប់។

ជាមួយគ្នានេះដែរ ដោយផ្អែកតាមសម្តីរបស់ វេជ្ជបណ្ឌិត គឹម ឌីយ៉ាណា បានបញ្ជាក់យ៉ាងច្បាស់ៗថា ការជ្រើស Skin care មកប្រើឱ្យត្រូវជាមួយស្បែកមុខរបស់អ្នកគឺមិនំែនគិតលើតម្លៃថ្លៃឬថោកនោះទេ ព្រោះពេលខ្លះផលិតផលដែលថ្លៃមិនប្រាកដថាលាបត្រូវស្បែករបស់អ្នកនោះទេ។ សំខាន់បំផុតគឺអ្នកត្រូវមើលទៅលើគ្រឿងផ្សំ និងត្រូវស្គាល់ស្បែកមុខរបស់អ្នកឱ្យបានច្បាស់ថា ស្បែកមុខអ្នកមានសភាពខ្លាញ់ឬប្រភេទស្ងួត។

១. ស្បែកមុខខ្លាញ់៖ អ្នកដែលមានសភាពស្បែកមុខខ្លាញ់ ជាស្បែកដែលងាយកើតមុខបំផុត ពីព្រោះស្បែកមុខរបស់អ្នកមានខ្លាញ់ស្រាប់ហើយ កាលណាអ្នកទៅប្រើ Skin care ដែលជាប្រភេទបំពេញជាតិខ្លាញ់ ឬប្រភេទណាមួយដែលមិនត្រូវ នៅពេលលាបធ្វើឱ្យមានការកកស្ទះគល់រោម បណ្តាលឱ្យកំណកខ្លាញ់នៅលើស្បែកមុខ វាវិត្តទៅជាមួយដូចជាមុនសាច់ មុនក្បាលខ្មៅ និងមុនផ្សេងៗទៀតជាច្រើន។ ដូច្នេះចំពោះអ្នកមានស្បែកមុខមានខ្លាញ់ វេជ្ជបណ្ឌិតណែនាំឱ្យអ្នកជ្រើស Skin care ដែលមានគ្រឿងផ្សំ AHA និងBHA។ សារធាតុទាំង២នេះវាជួយទប់ស្កាត់ការផលិតខ្លាញ់នៅលើស្បែកមុខរបស់អ្នក និងទប់ស្កាត់ការកើតមុនផងដែរ។

២. ស្បែកមុខស្ងួត៖ ស្បែកមុខស្ងួតជាប្រភេទស្បែកមុខដែលមានបញ្ហាច្រើនដូចគ្នា អ្នកមានស្បែកមុខប្រភេទនេះងាយប្រឈមជាមួយ ស្នាមជាំ អាចម៌រុយ អុចខ្មៅនៅលើមុខប្រសិនជាអ្នកជ្រើសប្រើ Skin care មិនត្រូវ។ វេជ្ជបណ្ឌិត គឹម ឌីយ៉ាណា បានណែនាំថា ប្រភេទស្បែកមុខស្ងួតគឺត្រូវការផលិតផល Skin care ដែលមាននាទីជួយបំពេញជាតិទឹកបំផុត ហើយផលិតផលទាំងនោះមានគ្រឿងផ្សំពី Hyaluronic, Acid Glycerin, Ceramide, Niacinamide សារធាតុទាំង៤នេះអ្នកមានប្រភេទមុនស្ងួតចាំបាច់ត្រូវតែប្រើប្រាស់ដោយខានមិនបាន។

សូមបញ្ឈប់ការប្រើប្រាស់ផលិផលតាមគ្នា អ្នកត្រូវចាំថាមនុស្ស១០០នាក់មានសភាពស្បែកមុខខុសៗគ្នាទាំងអស់ អ្នកផ្សេងគេប្រើផលិតផល១ត្រូវ មិនប្រាកដថាស្បែកមុខរបស់អ្នកប្រើត្រូវដូចគេនោះទេ៕

អត្ថបទដោយ៖ មឿន គន្ធា 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
1.1 K views

#ចិត្តសាស្ត្រ

ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
Tror Sopheap
January 2 2025
1 K views

#កុមារ

នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
Tror Sopheap
January 3 2025
231 views

#ចិត្តសាស្ត្រ

យុវជនចង់ស្ថាបនាអនាគតឱ្យសម្រេច យុវជនត្រូវមានទម្លាប់ ២នេះតាមខ្លួន
Tror Sopheap
January 2 2025
229 views

#ចិត្តសាស្ត្រ

ពិបាកគេងមិនលក់! អ្នកសាកល្បង ៣វិធីជួយខួរក្បាលអ្នកកុំឱ្យគិតច្រើនពេលយប់
Tror Sopheap
January 5 2025
212 views

#ចិត្តសាស្ត្រ

អ្នកស្មុគស្មាញច្រើន! របៀបគិត១ ឱ្យអ្នករកផ្លូវចេញ ឱ្យជីវិតរស់ក្នុងភាពរីករាយ
Tror Sopheap
January 5 2025
172 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJanuary 6 2025
ការសិក្សាបញ្ជាក់ថា អ្នករួមភេទ ១ដងយ៉ាងតិច១សប្ដាហ៍ជួយឱ្យអស់ស្រ្តេស មានអាយុវែង
#ចិត្តសាស្ត្រJanuary 6 2025
៣ទម្លាប់ពេលព្រឹកគេមើលរំលង មានសមត្ថភាពជួយដោះបញ្ហាស្មុគផ្លូវចិត្ត
#ចិត្តសាស្ត្រJanuary 5 2025
ពិបាកគេងមិនលក់! អ្នកសាកល្បង ៣វិធីជួយខួរក្បាលអ្នកកុំឱ្យគិតច្រើនពេលយប់
#ចិត្តសាស្ត្រJanuary 5 2025
អ្នកស្មុគស្មាញច្រើន! របៀបគិត១ ឱ្យអ្នករកផ្លូវចេញ ឱ្យជីវិតរស់ក្នុងភាពរីករាយ
#កុមារJanuary 3 2025
នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
#អាហារJanuary 3 2025
ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia