កីឡា
ការហាត់ប្រាណ ជាប្រចាំ អាចជួយឱ្យអ្នករកស៊ី ពូកែរកស៊ីជាងមុន
Tror Sopheap
September 30 2020
646 views

ការធ្វើលំហាត់ប្រាណមានគុណប្រយោជន៍ដល់សុខភាពរាងកាយ ផ្លូវចិត្ត និងការរកស៊ីផង។ មនុស្សដែលគ្មានសុខភាពល្អទេ មិនអាចសម្រេចគោលដៅបានទេ។ ការធ្វើលំហាត់ប្រាណអាចជួយអ្នកឱ្យមានមានកាយ និងចិត្តរឹងមាំ។ តើការធ្វើលំហាត់ប្រាណនេះ ជួយដល់ការរស៊ីរបស់អ្នកបែបណា?

១. ភាពជាសហគ្រិនត្រូវរៀនជំនះបញ្ហា

ពេលអ្នកប្រឈមមុខនឹងការហាត់ប្រាណដូចជា ការរត់ម៉ារ៉ាតុង និងការលើទម្ងន់ ដើម្បីឱ្យចិត្តអ្នកមានការហ្វឹកហាត់អត់ធ្មត់ និងការកំណត់គោលដៅ។ ពីព្រោះការហាត់ប្រាណនេះ ជួយសហគ្រិនកាត់ស្រ្តេស និងកាយសម្បទារឹងមាំ។ លំហាត់ប្រាណនេះជួយឱ្យសហគ្រិនយល់ថា អ្វីៗទាំងអស់អាចធ្វើទៅបាន ដែលកើតពីការផ្តោតភាពសំខាន់លើគោលដៅដែលបានកំណត់ទុក។ វិធីតែមួយដែលបង្រៀនអ្នកឱ្យប្រឈមនឹងបញ្ហាសម្បទា គឺជាវិធីដូចគ្នាដែលសហគ្រិនអាចជួបប្រទះបញ្ហាទាំងនេះ។

២. ធ្វើឱ្យខួរក្បាលមានថាមពលប្រសើរឡើង

ការធ្វើលំហាត់ប្រាណជួយដល់សហគ្រិនឱ្យមានចិត្តស្រស់ស្រាយ។ នៅឆ្នាំ ២០១២ the Montreal Heart Institute បានស្រាវជ្រាវរកឃើញថា “ការធ្វើលំហាត់ប្រាណជួយបង្កើតការយល់ដឹង។ នេះជាសកម្មភាពរាងកាយធ្វើឱ្យលំហូរឈាមទៅគ្រប់ផ្នែកនៃរាងកាយរួមទាំងខួរក្បាលផងដែរ។” សហគ្រិន គឺជាមនុស្សម្នាក់ដែលប្រើខួរក្បាលខ្លាំង។

៣. កាន់តែហាត់ប្រាណ កាន់តែថាមពល

នៅឆ្នាំ ២០០៨ មានការស្រាវជ្រាវមួយបានបោះពុម្ពផ្សាយថា “មនុស្សអសកម្មភាគច្រើន​តែងតែត្អូញត្អែ គ្មានកម្លាំងកាយ និងគ្មានថាមពលនៃអារម្មណ៍កើនឡើងជាង ២០% និង៦៥% បន្ទាប់ពីចូលរួមសកម្មភាពរាងកាយទៀងទាត់។” ការធ្វើលំហាត់ប្រាណនេះ ធ្វើឱ្យកាយសម្បទារបស់អ្នករឹងមាំ និងមានថាមពលកាន់តែខ្លាំងឡើង។

៤. បង្កើតទំនុកចិត្ត

នៅពេលសហគ្រិនម្នាក់អាចយកឈ្នះលើកាយសម្បទារបស់ខ្លួន វានឹងធ្វើឱ្យគាត់មានទំនុកចិត្តក្នុងការដឹកនាំក្រុមហ៊ុនបានល្អប្រសើរឡើង។ វាជាវិធីសាស្រ្តក្នុងការជំរុញឱ្យពួកគេបង្កើតគុណប្រយោជន៍។ តាមខ្ញុំស្រាវជ្រាវពីបុគ្គលជោគជ័យធំៗ ជាភាពសហគ្រិន តែងមានទម្លាប់ធ្វើលំហាត់ប្រាណជាប្រចាំ ដើម្បីបង្កើតទំនុកចិត្តរបស់ខ្លួន និងដើម្បីសុខភាពល្អ។

ការហាត់ប្រាណដើម្បីបានរាងកាយរឹងមាំ និងសុខភាពល្អ អ្នកត្រូវផ្តោតទៅលើគោលដៅដែលអ្នកចង់បាន។​ ការហាត់ប្រាណនេះ វាជាការជំរុញទឹកចិត្តដ៏ល្អមួយសម្រាប់សហគ្រិន។ បើអ្នកចង់ក្លាយជាសហគ្រិនជោគជ័យ អ្នកត្រូវថែរក្សាសុខភាពរាងកាយ និងសុខភាពចិត្តឱ្យរឹងមាំ៕

អត្ថបទស្រាវជ្រាវដោយ៖ ទ្រ សុភាព


Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia