ជំនួយការសាស្រ្ដាចារ្យដែលត្រូវបានគេស្គាល់ឈ្មោះថា Bing Liu នៃសាកលវិទ្យាល័យ Pittsburghដែលបានស្រាវជ្រាវរកឃើញរបកគំហើញថ្មីដ៏សំខាន់មួយទាក់ទងនឹង "Covid-19" ត្រូវបានបាញ់សម្លាប់ដោយកាំភ្លើងចំក្បាល និងកញ្ចឹងក នៅក្នុងការធ្វើឃាតអត្តឃាតនៅផ្ទះរបស់គាត់ កាលពីថ្ងៃសៅរ៍ យោងតាម Ross Police Department។
ក្រុមអ្នកស៊ើបអង្កេតជឿជាក់ថាបុរសទី ២ ដែលគេមិនស្គាល់អត្តសញ្ញាណដែលត្រូវបានគេរកឃើញថាស្លាប់នៅក្នុងឡានរបស់គាត់បានបាញ់សម្លាប់លោក Bing Liu នៅក្នុងផ្ទះរបស់គាត់មុនពេលគាត់ត្រលប់ ទៅឡានរបស់គាត់វិញនិងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។
សាកលវិទ្យាល័យបានចេញសេចក្តីថ្លែងការណ៍មួយសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះមរណភាពរបស់លោក Liu ដែលជាអ្នកស្រាវជ្រាវដ៏ល្បីល្បាញនិងត្រូវបានគរកោតសរសើរពីមិត្តរួមការងារ។ សហការីរបស់គាត់នៅនាយកដ្ឋានកុំព្យូទ័រនិងប្រព័ន្ធជីវសាស្រ្តនៃសាកលវិទ្យាល័យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា " លោក Lui គឺជិតឈានដល់ការរកឃើញដ៏សំខាន់ដើម្បីស្វែងយល់ពីយន្តការនៃការឆ្លងមេរោគ SARS-Cov-2 និងមូលដ្ឋាននៃភាពស្មុគស្មាញបន្តបន្ទាប់ផ្សេងៗ" ។
គួរបញ្ជាក់ផងដែលថា សមាជិកនៃសាលាវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យសន្យាថានឹងបញ្ចប់ការស្រាវជ្រាវរបស់លោក Lui នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគោរពដល់ឧត្តមភាពវិទ្យាសាស្រ្តរបស់គាត់៕
ប្រភព CNN
ប្រែសម្រួលដោយ៖ Sochenda Hai