ព័ត៌មាន
បើអ្នកមានរោគសញ្ញាថ្មី១នេះ ត្រូវតេស្ត និងពិនិត្យកំឡុងពេល៤១ថ្ងៃទើបដឹងថាមានវីរុសកូវីដ១៩
Sreyeth hc
April 3 2020
72.6 K views

នៅពេលនិយាយដល់រោគសញ្ញាវីរុសរលាកផ្លូវដង្ហើម Covid-19មនុស្សភាគច្រើនបានដឹងត្រឹមថា ក្តៅខ្លួន ក្អក និងពិបាកដកដង្ហើមជាដើម ។

យោងតាមការសិក្សាថ្មីមួយបានបង្ហាញថា អ្នកជំងឺរលាកផ្លូវដង្ហើមបង្កដោយវីរុស Covid-19 មួយចំនួនមិនមានរោគសញ្ញារលាកផ្លូវដង្ហើមអ្វីទាល់តែសោះ ផ្ទុយទៅវិញពួកគេបែរជាមានរោគសញ្ញាប្រព័ន្ធរំលាយអាហារដូចជារាគ ទៅវិញ។ ការរកឃើញរោគសញ្ញាប្រព័ន្ធរំលាយអាហារលើអ្នកជំងឺCovid-19នេះ មិនមែនជាលើកដំបូងនោះទេ ។

ជាក់ស្តែង តាមការសិក្សាមួយដែលបានចុះផ្សាយកាលពីថ្ងៃ១៨ខែ មិនាឆ្នាំ២០២០ ក្នុងទស្សានាវដ្តី សុខភាពដដែលនេះ( The American Journal of Gastroenterology) បានរកឃើញថា ក្នុងចំណោមអ្នកជំងឺ Covid-19ប្រហែល ២០០នាក់នៅក្រុងWuhanប្រទេសចិន មាន៥០%ត្រូវបានរាយការណ៍ថាមានបញ្ហាប្រព័ន្ធរំលាយអាហារក្នុងនោះ រាគ១៨% ក្រៅពីនេះក្អួត និងឈឺក្នុងពោះ ។

នៅក្នុងការសិក្សាថ្មីមួយទៀត អ្នកសិក្សាស្រាវជ្រាវបានធ្វើការវិភាគ លើអ្នកជំងឺចំនួន២០៦នាក់( អ្នកជំងឺដែលមិនមានរោគសញ្ញារលាកផ្លូវដង្ហើមរួមមាន ពិបាកដកដង្ហើម និងមានកំរិតអ៊ុកស៊ីសែនទាប) នៅក្រុងWuhanជាទីកន្លែងនៃការផ្ទុះរីករាលដាលវីរុស Covid-19នេះ។

ជាលទ្ធផលបានបង្ហាញថា ក្នុងចំណោមអ្នកជំងឺ Covid-19ដែលមានរោគសញ្ញាប្រព័ន្ធរំលាយអាហារ ចំនួន១១៧នាក់ មានប្រហែល ៦៧%(៥៨នាក់) មានរោគសញ្ញារាគ ខណៈពេលអ្នកជំងឺ១៣នាក់(២០%) មានរោគសញ្ញារាគតាំងពីដំបូងដោយមិនចេញរោគសញ្ញារលាកផ្លូវដង្ហើមទាល់តែសោះ។

តាមរយៈការសិក្សានេះក៏បានបង្ហាញថា មួយភាគបី នៃអ្នកជំងឺ Covid-19ដែលមានបញ្ហាប្រព័ន្ធរំលាយអាហារមិនមានរោគសញ្ញាក្តៅខ្លួននោះទេ។

ការពិនិត្យថាគ្មានវីរុសCovid-19ក្នុងខ្លួនអ្នកជំងឺ(Test Negative) ចំពោះអ្នកដែលមានបញ្ហាប្រព័ន្ធរំលាយអាហារមានរយៈពេលជាមធ្យម៤១ថ្ងៃ ច្រើនជាងអ្នកជំងឺ Covid-19 ដែលមានតែរោគសញ្ញារលាកផ្លូវដង្ហើមដែលមានរយៈពេលត្រឹមតែ ៣៣ថ្ងៃនេះបើយោងតាមការសិក្សាដដែល។ ការរកឃើញនេះពិតជាមានសារៈសំខាន់ណាស់ពីព្រោះអ្នកផ្ទុកវីរុស Covid-19 ដែលមិនចេញរោគសញ្ញាដូចក្តៅខ្លួន ក្អក និងពិបាកដកដង្ហើមពិតជាអាចចម្លងទៅអ្នកដទៃបានដោយងាយស្រួល។​ 

ប្រភព www.foxnews.com

ប្រែលសម្រួលដោយ ហួ ភារ៉ា


Sreyeth hc
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 29

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia