ចិត្តសាស្ត្រ
លោក ខាំ ពិសិដ្ឋ បញ្ជាក់ថា អ្នកចង់រកស៊ីពូកែ ត្រូវចេះក្បួនចិត្តសាស្រ្ត ៨០%នេះ
Tror Sopheap
November 24 2022
694 views

ប្រសិនបើអ្នកជាមនុស្សពូកែគិតរកយុទ្ធសាស្រ្ត វិធីសាស្រ្តក្នុងការរកស៊ី តែបើខ្វះចិត្តសាស្រ្ត ធ្វើឱ្យមានអារម្មណ៍ភ័យខ្លាច ហ៊ានពេក ខ្លាចពេក ឆាប់ខ្វះទំនុកចិត្ត ឆាប់ភ័យ ឆាប់ស្លុតផ្លូវចិត្ត អារម្មណ៍របៀបនេះ អាចធ្វើឱ្យអាជីវកម្មមិនសូវរឹងមាំប៉ុន្មានទេ មានសំនួរថា តើអាជីវកម្ម និងការវិនិយោគរបស់អ្នកនឹងទៅជាយ៉ាងណា? នេះជាក្បួន ៨០% ពង្រឹងអារម្មណ៍ឱ្យរឹងមាំរបស់លោក ខាំ ពិសិដ្ឋ ជាសហគ្រិន គ្រូបង្ហាត់បង្ហាញ និងអ្នកយុទ្ធសាស្រ្តជីវិត និងអាជីវកម្ម ល្អបំផុត។

មនុស្សភាគច្រើនពូកែ មានជំនាញ តែដោយឡែកគាត់ខ្វះមួយចំណុច គឺភាពរឹងមាំផ្នែកផ្លូវអារម្មណ៍ ជាកត្តារារាំងភាពរីកចម្រើនរបស់គាត់។ ពីព្រោះនៅក្នុងចិត្តសាស្រ្ត ជាផ្នែកដែលសំខាន់បំផុត ដើម្បីឈានទៅរកភាពរីកចម្រើនទាំងក្នុងអាជីវកម្ម ការវិនិយោគ សេចក្តីសុខផ្លូវចិត្ត និងសុភមង្គលគ្រួសារ។ បើលោកអ្នកចង់ធ្វើបែបនេះ តាមលោកគ្រូ ខាំ ពិសិដ្ឋ បានមានប្រសាសន៍ថា “ការរីកចម្រើនតាមរឿងទាំងអស់នេះ ចិត្តសាស្រ្ត គឺមានចំណែក ៨0% រីឯ យុទ្ធសាស្រ្ត ២0% ។”

ហើយលោកគ្រូ បានបន្តទៀតថា “សហគ្រិនជោគជ័យ ត្រូវការពង្រឹងលើចិត្តសាស្រ្ត ដើម្បីឆ្លងកាត់ការឈឺចាប់ ឧបសគ្គ និងបញ្ហារាប់រយជំពូក ដើម្បីឈានទៅរកគោលដៅ។ ហើយការពង្រឹងអារម្មណ៍ផ្លូវចិត្តនេះ ឱ្យបាន ៨០% អ្នកសហគ្រិនឆ្នើម ត្រូវផ្តោតលើការពង្រឹង សតិបញ្ញា ពង្រឹងស្មារតី តាមរយៈការធ្វើសមាធិ ការធ្វើលំហាត់ប្រាណ និងការទទួលទានអាហារ(បន្លែ និងផ្លែឈើ) មានគុណភាពដល់ រាងកាយ និងផ្លូវចិត្ត។” ពេលអ្នកមានអារម្មណ៍ខ្លាំងជាងបញ្ហា តើការរកស៊ីរបស់អ្នកបានផលកម្រិតណា? គឺលទ្ធផលនឹងទ្វេគុណហើយ។

ហើយលោកគ្រូខាំ ពិសិដ្ឋ បន្ថែមជាចុងក្រោយថា ចិត្តសាស្រ្ត ៨០%នេះ ត្រូវការផ្នត់គំនិតរីកចម្រើន តាមរយៈការសិក្សារៀនសូត្រ ចូលចិត្តការអាន ចូលរួមក្នុងកម្មវិធីសិក្សា ជួបមនុស្សល្អៗ មានគំនិតថ្មី! ព្រោះអ្នករីកចម្រើនជោគជ័យ គាត់តែងមានផ្នត់គំនិតជាអ្នកទើបចាប់ផ្តើម (BEGINNER MIND)! សហគ្រិនខ្លាំងៗ បានដឹងថា ការដាក់ខ្លួនស្រូបចំណេះដឹង ឬព្យាយាមរៀនសូត្រពីបទពិសោន៍អ្នកដទៃ ដើម្បីបំបែកគំនិតទាំងនេះ ធ្វើជាយុទ្ធសាស្រ្ត មកដឹកនាំពង្រីកអាជីវកម្ម និងការរស់នៅមានក្តីសុខ។ ហើយការវិនិយោគពេលវេលា និងថវិកា ទៅលើចំណេះដឹងសម្រាប់ខ្លួនឯង វាមានគុណតម្លៃ មិនអាចកាត់ថ្លៃបានទេ ព្រោះវាជួយជីវិតពួកគាត់ឱ្យកាន់តែល្អប្រសើរឡើងជានិច្ច៕ អត្ថបទដោយ៖ ទ្រ សុភាព

គេហទំព័រ៖ Kham Piseth លេខទូរស៍ព្ទ៖ 096 6364 096

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2552

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia