គំនិតរកស៊ី
ទឹកក្រឡុក៣ប្រភេទ ផឹកជាប្រចាំជួយឱ្យស្បែកស្អាតមិនបាច់ប្រឹងកាន់តែផឹកកាន់តែស្អាត

ការទទួលទានភេសជ្ជៈកំប៉ុង មានជាតិហ្គាស និងជាតិស្ករច្រើន ប្រសិនបើបងប្អូនទទួលទានជាប្រចាំនឹងធ្វើឱ្យបងប្អូនប្រឈមមុខនិងជំងឺផ្សេងៗ លើសជាតិស្ករ ធ្វើឱ្យគីឡូ ថែទាំងធ្វើឱ្យបាត់បង់ខូឡូចេននៅក្នុងខ្លួនឆាប់ចាស់មុនអាយុ។

ថ្ងៃនេះចាបបៃតងនិងនាំបងប្អូនមកស្គាល់ពីភេសជ្ជៈធម្មជាតិទាំង៣ប្រភេទ ងាយស្រួលរកទិញ ងាយស្រួលធ្វើ អាចធ្វើលក់បាន ហើយជួយឱ្យសុខភាពល្អផងដែរ។

ប័រក្រឡុក៖ ផ្លៃប័រជាផ្លែឈើមួយប្រភេទដែលបានគុណសម្បត្តិមហាសាលសម្រាប់សុខភាព។ ផ្លែប័រ ពោរពេញទៅដោយ វីតាមីន C, E, K និង B6 ដែលជួយធ្វើឱ្យស្បែករលោងស្អាត។ អាចយកផ្លែប័រក្រឡុកជាមួយទឹកដោះគោឆៅ ឬទឹកដោះគោសស្រស់ ឬបន្ថែមគ្រាប់ធញ្ញជាតិទទួលទានជារាងរាល់ថ្ងៃអាចជួយឱ្យសម្រក់គីឡូបាន។ គួរចៀសវៀងការបន្ថែមស្ករ ឬទឹកដោះគោខាប់ច្រើន ព្រោះសារជាតិផ្អែមនិងធ្វើឱ្យបងប្អូនងាយនឹងលើសគីឡូ។

ទឹកល្ពៅ ៖ ផ្លែល្ពៅសម្បូរដោយ វីតាមីន A វីតាមីនC ប៉ូតាស្យូម ជាតិកាកសរសៃ មានកាឡូរីទាបផងដែរ។ បងប្អូនអាចយកល្ពៅមកស្ងោរ ដោយលាយជាមួយអំបិល និងស្ករក្នុងបរិមាណតិចបំផុត ទទួលទានជាប្រចាំផ្ដល់ផលល្អដល់សុខភាព និងស្បែក សម្រួលដល់ការបន្ទោបង់ផងដែរ។ ម្យ៉ាងវិញទៀត អាចយកល្ពៅស្ងោរ ទៅក្រឡុកជាមួយ ទឹកដោះគោស្រស់ក៏បាន។

ទឹកក្រូច ៖ ផ្លែក្រូចត្រូវបានគេដឹងថាសម្បូរដោយជាតិវីតាមីនC ជួយឱ្យស្បែកភ្លឺថ្លា ភ្លឺរលោង ពន្យាភាពចាស់។ សម្រាប់សុខភាពវិញទទួលទានផ្លែក្រូចឬទឹកក្រូចស្រស់ជាប្រចាំ ជួយកាត់បន្ថយការឡើងសម្ពាធឈាម កាត់បន្ថយជំងឺសរសៃឈាមខួរក្បាល និងការពារមហារីផងដែរ។ ​បន្ថែមពីនោះក្រូចសម្បូរដោយជាតិកាកសរសៃ អាចជួយសម្រួលដល់ការរំលាយអាហារ កាត់បន្ថយជំងឺក្រពះពោះវៀន។ ផ្លែក្រូចក៏អាចយកទៅច្នៃជាទឹកក្រូចច្របាច់ក៏បាន ទទួលទានសាច់ក្រូចស្រស់ៗ ឬយកទៅក្រឡុកបញ្ជូលគ្នាជាមួយផ្លែឈើផ្សេងទៀតក៏បាន។

ភេសជ្ជៈទាំង៣ខាងលើនេះ បងប្អូនអាចទទួលទានជំនួសឱ្យភេសជ្ជៈកំប៉ុងបាន តែសូមកុំព្យាយាមបន្ថែមជាតិស្ករច្រើនខ្លាំងពេក ព្រោះវាមិនត្រឹមតែបាត់បងសារប្រយោជន៍ធម្មជាតិរបស់ផ្លែឈើទេ ជាតិស្ករថែទាំងអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពបងប្អូនផងដែរ។ បងប្អូនគួរសិក្សាពីវិធីក្នុងការកែច្នៃទឹកផ្លែឈើស្រស់ៗបែបនេះឱ្យបានច្រើន មិនត្រឹមតែអាចជួយដល់សុខភាព តែក៏អាចធ្វើលក់រកចំណូលបន្ថែមបានផងដែរ៕

ប្រភព៖ herbeauty

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទថ្មីៗ
#ព័ត៌មានJune 22 2025
កម្ពុជារឹងមាំ! ក្រសួង. បញ្ជាក់ថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ
#ជំងឺJune 22 2025
ប្រយ័ត្នផង! នេះជាសញ្ញាបញ្ជាក់ថា អ្នកអាចមានផ្ទុកមេរោគដស៍ក្នុងខ្លួន
#អាហារJune 21 2025
ភេសជ្ជៈ ៣ពេលព្រឹកនេះជារនាំងការពារមហារីកថ្លើម រលាកថ្លើម ក្រិនថ្លើមល្អបំផុត
#ចិត្តសាស្ត្រJune 21 2025
វេជ្ជៈបណ្ឌិតថា រួមភេ.ទ១ មុនចូលគេងអស់ស្រ្តេស ថែមការពារជំងឺកាច ១នេះ
#ព័ត៌មានJune 21 2025
កុំលេងសើច! ថ្ងៃនេះ រកឃើញអ្នកឆ្លងវីរុសកូវីដកើនឡើង ១០នាក់ជាង?
#ព័ត៌មានJune 21 2025
អ្នកឧកញ៉ា វីរៈ ស៊ូ ថា៖ ជួយដឹកផ្លែល្ពៅ ២០តោនជួយកសិករខ្មែរខេត្ត ១នេះ បន្តដឹក ៣៥តោនបន្ថែម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia