សម្រស់
អ្នកជំនាញប្រាប់វិធីបណ្ដុះកោសិកាថ្មី យកស្បែករលោងថ្លាដូចកញ្ចក់តាមបែបកូរ៉េ
Thida Pet
September 18 2023
12.9 K views

មិត្តនារីស្ទើរតែគ្រប់គ្នាហើយ ដែរប្រាថ្នាស្បែកមុខរលោងថ្លាដូចកញ្ចក់ បែបGlass Skin ដូចជនជាតិកូរ៉េ។ អ្វីដែលជាបញ្ហា នៅពេលដែលអាយុកាន់តែច្រើន បូករួមផ្សំជាមួយទម្លាប់រស់នៅមិនល្អគេងយប់ជ្រៅ ញ៉ាំអាហារជាតិប្រៃឬផ្អែមច្រើន ការប្រើប្រាស់ផលិតផលមិនត្រឹមត្រូវ នឹងធ្វើឱ្យខូឡូជែនបាត់បង់លឿន ខូចខាតកោសិកានៃស្បែក ដែលជាហេតុនេះធ្វើឱ្យមុខស្ងួតក្រៀម មានស្នាមជ្រួញច្រើន ចាស់ជាងវ័យ និងអាចមានប្រតិកម្មឡើងមុន រោលលើមុខផងដែរ។

ដោយហេតុនេះប្រសិនបើចង់ទប់ស្កាត់បញ្ហាទាំងនេះ ចង់បានមុខស្អាតម៉ដ្ឋខៃ រលោងថ្លា ដូចកញ្ចក់ ត្រូវចាំបាច់ដឹងពីវិធីថែរក្សាស្បែក ផ្ដល់ខូឡូជែនបន្ថែមកុំឱ្យបាត់បង់ និងជួសជុលកោសិកាស្បែកដែរខូចខាតឡើងវិញ។ ដើម្បីជាដំណោះស្រាយ ចាបបៃតងបាន ទៅជួបអ្នកជំនាញដើម្បីចែករំលែក ដែរបងប្អូនអាចធ្វើបានខ្លួនឯងជារៀងរាល់ថ្ងៃ យកស្បែកស្អាតដូចកូរ៉េបាន។

អ្នកនាង កែវ សុីណេត អ្នកជំនាញមកពី JMR Beauty care center បានចែករំលែកពីទិកនិចសាមញ្ញ ដែលគួរតែអនុវត្តជាប្រចាំ បើមិនចង់ចាស់មុនអាយុ៖

១ របៀបលាងមុខឱ្យបានត្រឹមត្រូវ៖ ជាធម្មតាភាគច្រើននៅកម្ពុជា ចូលចិត្តលាងមុខជាមួយហ្វូមឬសាប៊ូមានពពុះច្រើនដងពេល ខ្លះដល់ទៅ២ឬ៤ដងឯណោះ។ ការលាងមុខជាមួយសាប៊ូមានពពុះច្រើនដងពេក ងាយធ្វើឱ្យស្បែកស្ងួតក្រៀម ស្បែករងសម្ពាធច្រើនងាយខូចកោសិកា។ អ្នកជំនាញណែនាំថា សម្រាប់អ្នកដែលព្រឹកឡើងមុខមិនមានឡើងប្រេងច្រើនទេ ពេលព្រឹកមិនចាំបាច់លាងមុខជាមួយសាប៊ូឬហ្វូមមានពពុះទេ អាចលាងសម្អាតជាមួយទឹកធម្មតាបាន ហើយសម្រាប់ពេលល្ងាចគួរលាងមុខ២ដង អាចប្រើជាប្រភេទ Cleansing oil ឬ milk cleanser ឬ Cleansing Gel ដែលគ្មានពពុះលាងជាមុនសិន រួចចាំធ្វើការលាងហ្វូមដែលមានពពុះតាមក្រោយ ដោយប្រើដៃស្រាលៗ និងលាងកុំឱ្យលើស១នាទី ព្រមទាំងរើសប្រភេទ Cleansing ណាដែលត្រូវនឹងប្រភេទស្បែករបស់ខ្លួន។

២ ហាមទុកមុខចោលសូម្បី១នាទី៖ តាមក្បួនជនជាតិកូរ៉េគឺគេមិនទុកមុខចោលសូម្បី១នាទី មានន័យថារាល់ពេលដែលងូតទឹកឬលាងមុខរួច ត្រូវផ្ដល់សំណើមឱ្យស្បែកភ្លាមៗ ដូចជាជូត Toner លាបសេរ៉ូមឬឡេផ្ដល់សំណើមជាដើម កុំចាំដល់ស្បែកស្ងួតទើបលាប។ ធ្វើបែបនេះ មិនត្រឹមតែធ្វើឱ្យផលិតផលដែលយើងលាបចូលមុខបានផលលឿននោះទេ ថែមទាំងជួយឱ្យស្បែកមានសំណើមជាប្រចាំមិនងាយមានស្នាមជ្រួញ ឬចាស់ជាងវ័យថែមទៀត។

៣ ជម្រុះកោសិកាចាស់៖ គួរជម្រុះកោសិកាចាស់យ៉ាងតិច៣ថ្ងៃម្ដង ហើយមុនហ្នឹងស្ក្រាប់ត្រូវលាងស្បែកមុខឱ្យបានស្អាត ត្រូវចាំថារើសស្ក្រាប់ឱ្យត្រូវតាមប្រភេទស្បែកមុខ។ ឧទាហរណ៍ បើមានស្បែកប្រភេទមុន គួរតែជ្រើសរើសយកស្រ្កាប់ណាដែលមានសារធាតុសម្លាប់មេរោគ មិនមែនគ្រប់ស្រ្កាប់សុទ្ធតែត្រូវគ្រប់ប្រភេទស្បែកមុខនោះទេ។ បន្ទាប់ពីស្រ្កាប់រួចគួរតែ ធ្វើការបិទម៉ាសដើម្បីផ្ដល់ជាតិសំណើមឱ្យស្បែក ជួយឱ្យកោសិកាថ្មីដុះមកវិញលឿន។

៥ ថែខាងក្នុង៖ សុខភាពល្អ ពិតជាបានជះឥទ្ធិពលខ្លាំងដល់សម្រស់ កាលណាដែលអ្នកមានជំងឺក្នុងខ្លួន ច្បាស់ណាស់ស្បែករបស់អ្នកនឹងមានបញ្ហាដូចគ្នា។ ហេតុនេះ ក្នុង១ថ្ងៃគួរទទួលទានទឹកឱ្យបានយ៉ាងហោចណាស់ ២លីត្រ កាត់បន្ថយហឹរ ជាតិអាល់កុល កាត់បន្ថយការញ៉ាំអាហារបំពង ផ្អាប់ និងផ្អែម ព្រោះអាចធ្វើឱ្យប៉ះពាល់ក្រពះពោះវៀន នឹងធ្វើឱ្យឡើងមុនលើស្បែកមុខ ស្ទះរន្ធញើសជាដើម។ មួយវិញទៀត គួរតែមានទម្លាប់ហាត់ប្រាណជាប្រចាំ និងឧស្សាហ៍ធ្វើការម៉ាស្សាស្បែកឱ្យបានញឹកញាប់ ព្រោះការម៉ាស្សានឹងជួយធ្វើឱ្យចរន្តឈាមរត់ស្រួល ដឹកនាំអុកស៊ីហ្សែនទៅកាន់ស្បែកបានល្អ ជួយកម្ចាត់បញ្ហាលើស្បែក លាបផលិតឆាប់បានផល។

ជាមួយគ្នានេះដែរ ប្រសិនបើបងប្អូនចង់ធ្វើឱ្យម៉ាស្សាស្បែកមុខ ផ្តល់សំណើម បន្តឹងស្បែកមុខ ធ្វើឱ្យមុខស ជម្រុះកោសិកាចាស់ បណ្ដុះកោសិកាថ្មីបានលឿន ឬត្រូវការព្យាបាលបញ្ហាស្បែកមុខតាមបច្ចេកវិទ្យាទំនើបនិងធម្មជាតិ បងប្អូនអាចធ្វើជ្រើសរើសថែរក្សានិងព្យាបាលស្បែកជាមួយក្រុមអ្នកជំនាញ នៅ មជ្ឈមណ្ឌលថែរក្សាសម្រស់ JMR Beauty Care Center បាន។ មជ្ឈមណ្ឌលថែរក្សាសម្រស់ JMR (JMR Beauty Care Center) មានសេវាកម្មព្យាបាលបញ្ហាស្បែកមុខ និងថែរក្សាសម្រស់ពីចុងសក់ដល់ចុងជើង ដោយមិនចាំបាច់វះកាត់ ផ្ដោតលើម៉ាស៊ីននិងបច្ចេកវិទ្យាទំនើប ជាមួយនឹងអ្នកជំនាញបញ្ចប់ការសិក្សាពីប្រទេសកូរ៉េ និងប្រើប្រាស់ផលិតផលសុទ្ធពីកូរ៉េ១០០%។

កក់ទីនេះជាមួយ JMR Beauty Care Center តាមរយៈលេខទូរស័ព្ទ: 061 887 983/ 069 887 985/069 887 985 ៕

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1275

អត្ថបទទាក់ទង

#សម្រស់

រូបមន្ត ៥ ជាមួយដុំទឹកកក ជួយឱ្យស្បែកស្អាត ភ្លឺថ្លាបែបធម្មជាតិ និងជួយឱ្យអ្នកក្មេងជាងវ័យ
Pov Saru
December 24 2025
317 views

#សម្រស់

កែទម្លាប់ប្រចាំថ្ងៃ ៥ នេះចេញ បើមិនចង់ឱ្យមុខឡើងជ្រួញ ចាស់មុនអាយុ
Pov Saru
December 22 2025
483 views

#សម្រស់

គ្រាន់តែញ៉ាំអាហារពេលព្រឹក ៤មុខ ដេញជំងឺកាច ថែសម្រស់ឱ្យក្មេងជាងវ័យ
Tror Sopheap
December 10 2025
2.2 K views

#សម្រស់

សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
Pov Saru
December 7 2025
411 views

#សម្រស់

ចង់កម្ចាត់មុនក្បាលខ្មៅ និងមុនអង្កាម! សាកល្បង ២ វិធីនេះ ស្បែកអ្នកនឹងស្អាត ទន់ល្វើយ ជួយផ្ចិតរន្ធរោម
Pov Saru
December 5 2025
382 views

#សម្រស់

សាកល្បងធ្វើរឿង ៥ នេះឱ្យជាប់ អាចប្រឆាំងភាពចាស់ ជួយអ្នកឱ្យក្មេងជាងវ័យ ១០ ឆ្នាំ
Pov Saru
December 4 2025
460 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia