ព័ត៌មាន
មុននេះបន្តិច រកឃើញអ្នកឆ្លងវីរុសកូរ៉ូណា ២នាក់នៅក្រុងភ្នំពេញ
Sreyeth hc
March 13 2020
69.1 K views

យោងតាមសេចក្តីប្រកាសក្រសួងសុខាភិបាល បានរកឃើញករណីអ្នកឆ្លងវីរុសកូរ៉ូណា ២ថ្មីបន្ថែមនៅក្រុងភ្នំពេញ មុននេះបន្តិច។

យោងតាមសេចក្តីប្រកាសដដែលបានឱ្យដឹងថា ករណី២នាក់ទៀត(មិនមានពាក់ព័ន្ធនឹងនាវា Wiking Crusie Journeyទេ) គឺត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ លើបុរសជនជាតិកាណាដា អាយុ៤៩ឆ្នាំ និងបុរសជនជាតិប៊ែកហ្សិក អាយុ៣៣ឆ្នាំ នៅរាជធានីភ្នំពេញ ដែលលទ្ធផលចេញនៅវេលាម៉ោង១៦៖០០រសៀល នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ហើយបុរសវិជ្ជមានវីរុសកូវីដ១៩ទាំង២នេះ ត្រូវបានយកមកដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សម្រាប់ការងារដែលត្រូវធ្វើបន្ត គឺត្រូវស្រាវជ្រាវរកអ្នកដែលប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយបុរសជាតិកាណាដា និងជនជាតិប៊ែកហ្សិក វិជ្ជមានវីរុសកូវីដទាំង២នេះ ដែលក្រុមការងារខាងលើកំពុងតែសកម្មធ្វើ។

Sreyeth hc
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 29

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia