ព័ត៌មាន
អាហារ និងថ្នាំជួយឱ្យប្រព័ន្ធការពារមនុស្សធន់ខ្លាំង ប្រឆាំងនឹងជំងឺកូវីដ១៩
Sreyeth hc
March 26 2020
84.1 K views

បច្ចុប្បន្ននេះ មនុស្សម្នារស់នៅទូទាំងពិភពលោក កំពុងតែមានការ ភិតភ័យជ្រួលច្របល់យ៉ាងខ្លាំង និងបញ្ហាជម្ងឺឆ្លង ដែលមានការប៉ះពាល់ដល់ សុខភាព និងអាយុជីវិត របស់មនុស្សជាខ្លាំង។ តួយ៉ាងដូចជាសព្វថ្ងៃនេះជាដើម គឺកំពុងតែប្រឈមជាមួយ និងបញ្ហាជម្ងឺ រលាកសួតកូវីដ១៩ នេះតែម្ដង។


ជាធម្មជាតិ នៅក្នុងខ្លួនរបស់មនុស្សម្នាក់ៗ គឺមានប្រពន្ធ័ការពារ ជាមួយមេរោគ ជាស្រេចទៅហើយ និងធ្វើការ សម្លាប់ និងសម្អាតមេរោគជារៀងរាល់ពេលវេលាទាំងអស់ គឺគ្រាន់តែយើងមិនដឹងតែប៉ុណ្ណោះ។ កាលណាក្នុងខ្លួនយើងមាន ប្រពន្ធ័ការពារខ្លាំង នោះអាចកំចាត់មេរោគបានដោមមិនមានបញ្ហា បណ្ដាលឱ្យយើង ឈឺនោះទេ ប៉ុន្តែបើប្រព័ន្ធការពារយើង ចុះខ្សោយ ឬមេរោគខ្លាំងជាងនោះ វានិងបង្កឱ្យមានចេញជារោគសញ្ញា នៃជម្ងឺផ្សេងៗ។

បន្ទាប់ពីមានវិស័យវេជ្ជសាស្រ្ដ មកគឺគេអាចជួយប្រព័ន្ធការពារ របស់មនុស្សបានដោយថ្នាំវេជ្ជសាស្រ្ដ ពីក្រៅបានមួយចំនួនក្នុងករណីធ្ងន់ធ្ងរ។ ទោះជាយ៉ាងនេះក្ដី បើយើងមាន ប្រព័ន្ធការពាររាង្គកាយខ្លាំងពីធម្មជាតិ ការពារ និងថែរក្សារ ឱ្យបានល្អ នោះគឺជារឿង ដែលល្អបំផុត។

ក្នុងករណី ជម្ងឺ រលាកសួតកូវីដ១៩ ជាដើម ដែលបង្កឡើងដោយ វីរុសកូរ៉ូណា ។ វីរុសកូរ៉ូណា នេះកន្លែងដែលវាចូលចិត្ត បំផ្លាញបំផុតនោះ គឺកោសិការរបស់សាច់សួតតែម្ដង។ យើងដឹងហើយថា សួតគឺជាសរីរាង្គសំខាន់ របស់មនុស្ស សម្រាប់ដកដង្ហើមដើម្បីទ្រទ្រង់ ជីវិតរស់នៅរបស់មនុស្ស រួមជាមួយនិងសរីរាង្គផ្សេងៗទៀត។ ដូចនេះដើម្បីឱ្យមាន ប្រព័ន្ធការពាររាង្គកាយល្អ ក្នុងការប្រឆាំងការពារទប់ទល់ និងវីរុសកូរ៉ូណា គឺយើងត្រូវតែ ពង្រឹង​ ថែទាំ និងបំប៉ន ប្រព័ន្ធការពាររបស់យើង ដូចតទៅ៖

–ត្រូវគេងពេលយប់ យ៉ាងតិចបំផុតឱ្យបាន ៧ម៉ោងក្នុងមួយថ្ងៃ

–ត្រូវបរិភោគអាហារឱ្យបានទៀងទាត់ពេលវេលា ហូប​បន្លែរ ជាពិសេសដែលមានពណ៌បៃតង(ស្លឹកបាស់ ផ្ទី ស្ពៃ.ល.) ផ្លែឈើ ដែលសំបូរវីតាមីន សេ(ក្រូច ត្របែក ល្ហុង ម្នាស់ ម្ទេសហាវៃខៀវ Broccoli Coriander .ល.)

–ត្រូវផឹកទឹក ឱ្យបានច្រើន ចន្លោះពី ៣-៤ លីត្រ(មនុស្សពេញវ័យ) ក្នុងមួយថ្ងៃ គឺដើម្បីលាងសម្អាតជាតិពុល ពីក្នុងខ្លួនរបស់យើងតាមការ នោម

–ត្រូវធ្វើលំហាត់ប្រាណ ឱ្យបានជាប្រចាំ គឺឱ្យបាន កន្លះម៉ោង ឬមួយម៉ោង និងឱ្យបាន ៣ ទៅ៤ ដងក្នុងមួយសប្ដាហ៍

–ករណីខ្លះអាចពិសារថ្នាំ បន្ថែមមួយចំនួនបាន ដូចជា វីតាមីនសេ(Vitamin C) សង្ក័សី(Zin) ជាដើមព្រោះវាជួយឱ្យប្រព័ន្ធការពាររឹងមាំ ប៉ុន្តែត្រូវញុំា ទៅតាម វេជ្ជបញ្ជាឱ្យបានត្រឹមត្រូវ

–កុំជក់បារី ឬផឹកស្រា ព្រោះសារធាតុទាំងនេះ គឺធ្វើឱ្យប្រព័ន្ធការពារចុះខ្សោយជាប្រចាំ


សូមថែរក្សារ សុខភាព របស់លោកអ្នក ដោយយកចិត្តទុក្ខដាក់ លើការ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងត្រូវអនុវត្តន៍វិធានការ ការពារឱ្យបានត្រឹមត្រូវ នោះអ្នកទាំងអស់គ្នា និងអាចយកឈ្នះលើ វីរុសកូរ៉ូណា បានមិនខាន៕


អត្ថបទដោយ៖ លី ប៊ុនធឿន

Sreyeth hc
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 29

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia