ព័ត៌មាន
សូមចែករំលែកបន្ត! ក្រសួងសុខាភិបាលបានច្រានចោលភ្លាមៗ នូវព័ត៌មានថា កូវីដ១៩មិនមែនជាវីរុស

មុននេះបន្តិច ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសថា ក្រសួងសូមប្រកាសច្រានចោល ទាំងស្រុង នូវអត្ថបទព័ត៌មានដែលបានចែកចាយតាមបណ្ដាញទំនាក់ទំនងសង្គមនាថ្ងៃទី០៩ និងទី១០ ខែមិថុនា ឆ្នាំ២០២១ ដែលបានចុះផ្សាយ អត្ថបទលើកឡើងពី ប្រទេសសឹង្ហបុរី បានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលធ្វើកោសល្យវិច័យលើសាកសពដែលមានជំងឺកូវីដ-១៩ រកឃើញថាកូវីដ-១៩ មិនមែនជាវីរុសទេ ប៉ុន្តែជាបាក់ដេវី ដែលត្រូវបានប៉ះពាល់នឹងវិទ្យុសកម្ម និងបញ្ចូលឈាម បណ្ដាលឲ្យស្លាប់មនុស្ស ព្រមទាំងអាចបណ្តាលឱ្យឈាមរបស់មនុស្សមានការកកឈាម និងបណ្តាលឱ្យកំណកឈាមធ្វើឱ្យមនុស្សពិបាកដកដង្ហើម ព្រោះខួរក្បាលបេះដូង និងសួតមិនអាចទទួលបានអុកស៊ីហ្សែន ធ្វើឱ្យមនុស្សស្លាប់យ៉ាងឆាប់រហ័ស និងមានសរសេរដាក់ប្រភពថា៖ ក្រសួងសុខាភិបាលសិង្ហបុរី ទៀតផងនោះ គឺជាព័ត៌មានមិនពិត ក្លែងបន្លំ និងបំពុលសង្គមនៅក្នុងដំណាក់កាលដែលបណ្តាប្រទេសនៅលើសកលលោក បាន និងកំពុងងគ្រោះ ដោយការរាតត្បាតពីវីរុសកូវីដ-១៩។

 ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមថា រហូតមកដល់ពេលនេះ សូម្បីតែអង្គការសុខភាពពិភពលោក ក៏នៅតែពន្យល់ថាជំងឺ កូវីដ-១៩ ជាជំងឺបង្កឡើងដោយវីរុសកូវីដ-១៩ (មិនមែនដោយបាក់តេរីនោះឡើយ) ដែលគេមិនទាន់មានរកឃើញឱសថសម្រាប់ ព្យាបាលជាក់លាក់ណាមួយនោះឡើយ។

អាស្រ័យហេតុនេះ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់គ្នា សូមកុំបន្តចែកចាយនូវអត្ថបទ ព័ត៌មានដែលមានខ្លឹមសារដូចបានជម្រាបជូនខាងលើនេះឱ្យសោះ ដែលធ្វើឲ្យមានការភ័ន្តច្រឡំ និងច្របូកច្របល់សាធារណៈមតិ ហើយសូមបន្ត អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារទាំងឡាយ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងដោយក្រសួងសុខាភិបាល ដើម្បីបានជៀសផុតពី ការឆ្លងវីរុសកូវីដ-១៩។

May be an image of text

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទថ្មីៗ
#សម្រស់September 16 2025
ខ្មែរក៏មិនធម្មតាដែរ! សាប៊ូខ្មែរ ១នេះជួយកាត់បន្ថយសក់ជ្រុះ ឱ្យសក់ឆាប់ដុះ និងទន់រលោង
#ជំងឺSeptember 16 2025
នេះជារោគសញ្ញាសំខាន់ៗ អ្នកកំពុងមានមហារីកច្រមុះហើយ
#ចិត្តសាស្ត្រSeptember 16 2025
គ្រូពេទ្យប្រាប់ថា៖ ស្រ្តីគិតបែបនេះ លែងគិតខ្លី លែងបាក់ទឹកចិត្ត ហើយចេះពេញចិត្តនឹងជីវិតខ្លួនឯង
#កុមារSeptember 16 2025
ឪពុកម្តាយប្រយ័ត្ន! ក្រសួងរកឃើញវីរុស ១ប្រភេទកើតលើកុមារ មានជំងឺពងបែក ដៃ ជើង និងមាត់
#អាហារSeptember 16 2025
កុំឆ្ងាញ់ភ្លេចខ្លួន! បើចង់បានសុខភាពល្អ អាយុវែង ត្រូវបញ្ឈប់ការញ៉ាំអាហារប្រភេទនេះភ្លាម
#កីឡាSeptember 16 2025
ពេលល្ងាចៗ ធ្វើទម្លាប់ ១នេះមិនត្រឹមស្រកគីឡូទេ បង្កើនគុណភាពលើគ្រែបានយូរជាមួយដៃគូ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia