ជំងឺ
តើលោកដូណាល់ ត្រាំ មានតិចនិកថែរក្សាសុខភាពបែបណា បានជាគាត់រឹងមាំបែបនេះ?

មានមនុស្សជាច្រើនក្នុងពិភពលោកនេះ បានស្គាល់លោក ប្រធានាអិបតី Donald Trump។ គាត់ជាសហគ្រិនដ៏ឆ្នើម និងជាមនុស្សម្នាក់ដែលមានការតស៊ូយ៉ាងខ្លាំងបានក្លាយជាប្រប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៥។ ហើយគាត់មានអាយុ៧២ឆ្នាំ តែគាត់នូវមានសុខភាពយ៉ាងរឹងមាំបំផុត។ តើអ្វីជាមូលហេតុដែលធ្វើឲ្យលោក ប្រធានាធិបតី Donald Trump នូវតែមានសុខភាពល្អ?

ពេលលោកប្រធានាធិបតី Donald Trump បានអង្គុយនូវមជ្ឈមណ្ឌលវេជ្ជសាស្រ្តក្នុងការត្រួតពិនិត្យសុខភាពរបស់គាត់ នូវរដ្ឋ Maryland លោកវេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់គាត់បាននិយាយថា លោក ប្រធានាធិបតី Donald Trump ពិតជាមានសុខភាពល្អមែន។ ហើយមានលោកវេជ្ជបណ្ឌិត Sean Conley បានបន្ថែមថា គាត់នូវតែមានសុខភាពល្អដដែលសម្រាប់រយៈពេលកាន់តំណែងជាប្រធានាធិបតីនេះ។

កាលពីឆ្នាំមុនមានលោកវេជ្ជបណ្ឌិត Ronny Jackson បានលើកឡើងថា លោកប្រធានាធិបតី Trump "មានហ្សែនមិនគួរឲ្យជឿទេ" ហើយវាមិនមែនជាបញ្ហាដែលគួរឲ្យព្រួយបារម្ភរឿងសុខភាពរបស់គាត់នោះទេ ទោះបីគាត់បានដេកក្នុងមួយយប់ត្រឹមតែបួនម៉ោង ឬប្រាំម៉ោងក៏ដោយ ពីព្រោវាជាលក្ខណៈធម្មជាតិរបស់គាត់តាំពីដើមមកហើយ។ យើងអាចបាននិយាយថា ប្រព័ន្ធរាងការយរបស់គាត់មានសុខភាពល្អនោះ វាមានកត្តាមួយយ៉ាងសំខាន់ គឺកត្តាផ្លូវចិត្តរបស់គាត់ដែលមានយ៉ាងរឹងមាំបំផុត។

មានមូលហេតុមួយទៀតដែលលោកប្រធានាធិបតី Donald Trump មិនប្រព្រឹត្តចំពោះវាក្នុងជីវិតនេះទេ គឺការប្រើប្រាស់គ្រឿងស្រវិង និងការជក់បារី។ លោកគាត់បាននិយាយថា ខ្ញុំមិនផឹកគ្រឿងស្រវិងទេ មូលហេតុខ្ញុំដឹងថា បងប្រុសរបស់ខ្ញុំហ្រ្វេដបានស្លាប់ដោយសារគ្រឿងស្រវិងក្នុងអាយុ៤៣ឆ្នាំ។ ហើយខ្ញុំមិនជក់បារី ខ្ញុំបានឃើញមនុស្សជាច្រើនគួរឲ្យខ្លាចណាស់សម្រាប់ខ្ញុំ។

លោកប្រធានាធិបតី Donald Trump ពិតជាមានសុខល្អមែន ហើយក៏មានការចេញផ្សាយជាចុងក្រោយរបស់លោក Sean Conley បាននិយាយថា ខ្ញុំមិនបានរកឃើញបញ្ហាសុខភាពអ្វីមួយគួរឲ្យកត់សម្គាល់ក្នុងការត្រួតពិនិត្យប្រចាំឆ្នាំរបស់លោកប្រធានាធិបនោះទេ។ ទោះបីគាត់មានអាយុច្រើន និងមានទំងន់១០៨ គីឡូក្រាមក៏ដោយ តែលោកប្រធានាធិបតីនៅតែមានសុខល្អដដែល៕

ប្រែសម្រួលដោយ៖ ទ្រ សុភាព


Sreyeth hc
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 29

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia