ព័ត៌មាន
លទ្ធផលស្រាវជ្រាវថ្មីលើអ្នកឆ្លងវីរុសកូរ៉ូណា(Covid-19) ធ្វើឲ្យគ្រូពេទ្យភ្ញាក់ផ្អើលខ្លាំង

តាមរយៈការសិក្សាស្រាវជ្រាវកន្លងមក បានលើកទ្បើងថា មនុស្សដែលមានជំងឺប្រចាំកាយដូចជា ជំងឺបេះដូង ជំងឺមហារីក និងជំងឺទឹកនោមផ្អែមជាដើម ដែលបានឆ្លងវីរុសCovid-19 មានអត្រាស្លាប់ខ្ពស់ជាងមនុស្សធម្មតា​ ។ ប៉ុន្តែតាមរយៈការសិក្សាថ្មីមួយ ក្នុងប្រទេសចិនបានរកឃើញថា សម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទីពីរ ដែលមានផ្ទុកវីរុស Covid-19 ហើយរក្សាកំរិតជាតិស្ករក្នុងចរន្តឈាមបានល្អ អាចជួយពួកគេទទួលបានលទ្ធផលល្អពីការព្យាបាល អាចរួចផុតពីសេចក្តីស្លាប់បានទៀតផង ។


ក្រុមអ្នកសិក្សាស្រាវជ្រាវ ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានទទួលលទ្ធផលគួរជាទីពេញចិត្តតាមរយៈអ្នកជំងឺទឹកនោមផ្អែមមានផ្ទុកមានផ្ទុកវីរុស Covid-19 ហើយគ្រប់គ្រងជាតិស្ករបានល្អ ។

ក្នុងចំណោមអ្នកជំងឺទឹកនោមផ្អែមប្រភេទទីពីរ ដែលមានផ្ទុកវីរុសCovid-19 ចំនួន ៩៥២នាក់ មាន២៨២នាក់ បានគ្រប់គ្រងជាតិស្ករបានល្អ នៅខណៈពេលដែលអ្នកជំងឺ ៥២៨នាក់ទៀត គ្រប់គ្រងជាតិស្ករមិនបានល្អ ។ ជាលទ្ធផលសម្រាប់អ្នកជំងឺ ដែលបានគ្រប់គ្រងជាតិស្ករបានល្អ មិនត្រឹមតែមានអត្រាស្លាប់ទាបជាងអ្នកជំងឺទឹកនោមផ្អែមប្រភេទទីពីរដែលមិនបានគ្រប់គ្រងជាតិស្ករល្អនោះទេ ប៉ុន្តែស្ថានភាពសុខភាពពួកគេហាក់មានភាពល្អប្រសើរ ដោយមិនចាំបាច់ផ្តល់ការថែទាំ និងការព្យាបាលក្នុងកំរិតធ្ងន់ធ្ងរនោះទេ បើធ្វើការប្រៀបធៀបជាមួយអ្នកជំងឺដែលមិនបានគ្រប់គ្រងជាតិស្ករបានល្អ ។


ស្របពេលការសិក្សាមុនៗ បានរកឃើញថា អ្នកជំងឺទឹកនោមផ្អែមប្រភេទទីពីរ ដែលផ្ទុកវីរុសCovid-19 មានហានីភ័យខ្ពស់ក្នុងការវិវដ្តទៅរកស្ថានភាពធ្ងន់ធ្ងរ ហើយមានភាគរយខ្ពស់ក្នុងការបាត់បង់ជីវិតទៀតផង ។ ការរកឃើញថ្មីនេះ បានក្លាយជាផ្នែកយ៉ាងសំខាន់ក្នុងការយកចិត្តទុកដាក់ ចំពោះការគ្រប់គ្រងជាតិស្ករលើអ្នកជំងឺទឹកនោមផ្អែមប្រភេទទីពីរក្នុងកំទ្បុងពេល នៃការឆ្លងរីករាលដាលរបស់វីរុស Covid-19 នេះ ។


ក្រៅពីនេះ ក្រុមគ្រូពេទ្យជំនាញ ក៏បានកំពុងសិក្សាពីទំនាក់ទំនងរវាងជំងឺទឹកនោមផ្អែកប្រភេទទីពីរ និងវីរុសCovid-19 ហើយលទ្ធផលនៃការសិក្សានេះត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តី Cell Metabolism របស់អង់គ្លេសផងដែរ ។

ប្រភព www.diabetes.co.uk

ប្រែលសម្រួលដោយ៖វេជ្ជបណ្ឌិត ហួ ភារ៉ា


Sreyeth hc
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 29

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia