ព័ត៌មាន
រោគសញ្ញាថ្មីមួយរបស់ Covid-19 ត្រូវបានរកឃើញ
Sreyeth hc
March 27 2020
88.6 K views

ជាធម្មតានៅពេលនិយាយពីរោគសញ្ញារបស់វីរុសកូរ៉ូណាមនុស្សភាគច្រើនបានដឹង ថាវីរុសនេះវាយប្រហារលើប្រព័ន្ធផ្លូវដង្ហើមនាំឲ្យមានរោគសញ្ញា ដូចជាក្តៅខ្លួន (លើសពី៣៨អង្សា ) ក្អក(ស្ងួត) និងពិបាកដកដង្ហើមជាដើម ។

តាមការសិក្សាមួយនៅប្រទេសចិន បង្ហាញថាអ្នកជំងឺ Covid-19 ក៏មានបញ្ហាប្រព័ន្ធរំលាយអាហារផងដែរ។ រាគ​ និង​រោគសញ្ញាប្រព័ន្ឋរំលាយអាហារមួយចំនួនទៀត ដូចជា មិនឃ្លានអាហារ ក្អួត ឈឺក្នុងពោះជាដើម ត្រូវបានរៀបរាប់ និងត្អូញត្អែរដោយអ្នកជំងឺរលាកដ្លូវដង្ហើមបង្កដោយ Covid-19 ។

បន្ថែមពីលើនេះរោគសញ្ញាថ្មីមួយទៀតត្រូវបានរកឃើញលើអ្នកជំងឺ Covid-19 នេះបើយោងតាមការសិក្សាដោយប្រទេសមួយចំនួនដែលកំពុងត្រូវបានឆ្លងរីករាលដាលដោយ Covid-19 ។ តាមការសិក្សានេះបានបង្ហាញថា ការបាត់បង់ញ្ញាណដឹងក្លិន(មិនដឹងក្លិន) និងរសជាតិ(មិនដឹងរសជាតិ) និងបញ្ហាពិបាករំលាយអាហារ ជារោគសញ្ញាថ្មីដែលកើតលើអ្នកជំងឺ Covid-19 នេះយោងតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យក្នុងប្រទេស កូរ៉េខាងត្បូង ប្រទេសចិន ​និង ប្រទេសអ៊ីតាលី។

ចំណែកក្នុងប្រទេសអាទ្បឺម៉ង់ក្រុមគ្រូពេទ្យបានរាយការណ៍ថា អ្នកជំងឺច្រើនជាងពីរនាក់ ក្នុងចំណោមអ្នកជំងឺ Covid-19 បីនាក់មានបញ្ហា បាត់បង់ឬថយចុះញ្ញាណដឹងក្លិន និងរសជាតិ ។ ខណៈពេលដែលក្នុងប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថាកន្លែងដែលមានការឆ្លងរីករាលដាលខ្លាំងនៃ វីរុសCovid-19 មាន៣០%នៃអ្នកជំងឺមានបញ្ហារោគសញ្ញាថ្មីនេះ( បាត់បង់ឬថយចុះញ្ញាណដឹងក្លិន និងរសជាតិ) ។  

ប្រភព www.usatoday.com

 ប្រែសម្រួលដោយ ហួ ភារ៉ា


Sreyeth hc
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 29

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia