យោងតាមរយៈប្រភព cnn បានចុះផ្សាយ កាលពីថ្ងៃទី២២ខែ ឧសភា ឆ្នាំ២០២៣នេះ បានធ្វើការចុះផ្សាយពីការ៉េមមួយប្រភេទមានឈ្មោះថា byakuya មានន័យជាខេមរភាសាថារាត្រីស្រមោលស ផលិតដោយក្រុមហ៊ុនរបស់ប្រទេសជប៉ុន មានឈ្មោះថា cellato។ ថ្មីៗនេះការ៉េមរបស់ជប៉ុនមួយប្រភេទនេះ បានជាប់ឈ្មោះជាការ៉េម ដែលមានតម្លៃថ្លៃជាងគេលើពិភពលោក មានតម្លៃរហូតដល់៦៤០០$។
គូសបញ្ជាក់ឱ្យដឹងថា មូលហេតុដែលនាំឱ្យការ៉េម byakuya មានតម្លៃថ្លៃខ្លាំង ពីព្រោះគ្រឿងផ្សំដែលយកមកផ្សំចូលគ្នា គឺមានតម្លៃថ្លៃកប់ដូចគ្នា ដោយគ្រឿងផ្សំខ្លះ ១គីឡូ ប្រមាណ ១៤០០០$ឯណ្ណោះ។ មួយវិញទៀតការ៉េមនេះ ត្រូវបានសិក្សានិងត្តេសសាកល្បងរសជាតិ១ឆ្នាំកន្លះមកហើយ ទម្រាំបានចេញជារសជាតិ និងរូបរាងត្រូវការបែបហ្នឹង៕
អត្ថបទដោយ៖ ប៉ែត ធីតា