កីឡា
០៣យ៉ាងថែសុខភាពឱ្យល្អរបស់Jeff Bezos ទោះរវល់រកស៊ីរហូតក្លាយជាមហាសេដ្ឋីលេខ០១លើលោកក្តី
Tror Sopheap
January 13 2021
2.9 K views

សព្វថ្ងៃនេះ មានមេដឹកនាំមនុស្សជាច្រើនបានយកចិត្តទុកចំពោះសុខភាព ពីព្រោះថា សុខភាពរឹងមាំរបស់មេដឹកនាំ ធ្វើឱ្យការសម្រេចការកិច្ចការក៏បានលទ្ធផលធំដែរ។ សុខភាពជារឿងសំខាន់ជាងគេ សូម្បីលោក Bill Gate ក៏ថែរក្សាសុខភាពបានល្អបំផុត។ ថ្ងៃនេះ យើងមកដឹងពីមហាសេដ្ឋីលេខមួយ ដែលមានទ្រព្យសម្បត្តិច្រើន គឺលោក Jeff Bezos តើគាត់ថែរក្សាសុខភាពមានវិធីអ្វីខ្លះ?

១. តើលោក Jeff Bezos គេងប៉ុន្មានម៉ោង

ការគេងជារឿងសំខាន់ចំពោះសុខភាពខ្លាំងបំផុត តាមការសិក្សាស្រាវជ្រាវបានរកឃើញថា អ្នកដែលគេងមិនគ្រប់គ្រាន់ធ្វើឱ្យការរស់នៅមានអាយុខ្លី។ សូម្បីមហាសេដ្ឋីលេខមួយរបស់ពិភពលោក គឺលោក Jeff Bezos បានគិតថា ការគេងជារឿងសំខាន់ដែលមនុស្សគ្រប់គ្នាត្រូវយកចិត្តទុក ដើម្បីរក្សាសុខភាព និងអារម្មណ៍លើការងារបានល្អ។ លោក Jeff Bezos មួយថ្ងៃ គេង ៨ម៉ោង ជាគន្លឺះក្នុងការជំរុញផលិតភាព និងធ្វើការសំរេចចិត្តដែលមានគុណភាពខ្ពស់។ ពីព្រោះថា ការគេងឱ្យបានគ្រប់គ្រាន់ធ្វើឱ្យមានស្មារតីក្នុងការសម្រេចចិត្តបានល្អបំផុត។

តាមការស្រាវជ្រាវបានបង្ហាញជាភស្តុតាងថា ដំណេកមិនគ្រប់គ្រាន់មានផលប៉ះពាល់លើសុខភាព ហើយវាជាឆ្លុះបញ្ចាំងនាំឱ្យមានអាកប្បកិរិយាមិនត្រឹមត្រូវផងដែរ” ។ គាត់បាននិយាយថា ខ្ញុំឆាប់ចូលគេង ហើយខ្ញុំក្រោកពីព្រលឹម។ រួចខ្ញុំហូបអាហារពេលព្រឹកជាមួយគ្រូសារ។ ខ្ញុំចូលចិត្តអានការសែត រួចផឹកការហ្វេផងដែរ។

២. របបអាហាររបស់លោក Jeff Bezos

លោក Jeff Bezos នាយកប្រតិបត្តិក្រុមហ៊ុន Amazon គាត់បាននិយាយថា ខ្ញុំជៀសវាងការប្រជុំពេលព្រឹក ពីព្រោះពេលព្រឹកជាពេលវេលា ដើម្បីញ៉ាំអាហារប្រកបដោយភាពរីករាយជាមួយគ្រូសារកូនៗ និងប្រពន្ធរបស់ខ្ញុំ។ តាមការចុះផ្សាយ Celebanswers បានសរសេរថា អាហារដែលលោក Jeff Bezos ចូលចិត្តជាងគេ គឺម្ហូបថៃ។ ពីព្រោះម្ហូបថៃ គឺជាមុខម្ហូបត្រូវបានកំណត់លក្ខណៈដោយការចំអិនស្រាល ៗ រសជាតិហឹរ និងការប្រើប្រាស់ឱសថក្រអូប ដើម្បីសុខភាព។ ហើយអាហារពេលព្រឹករបស់គាត់ មានដូចជា ដំឡូងបារាំង ទឹកដោះគោជូ ស៊ុត និងមានបន្លែផ្លែឈើជាដើម។ អាហារទាំងនេះជួយសុខភាពឱ្យសុខភាពមានភាពរឹងមាំ។

៣. ការហាត់ប្រាណរបស់លោក Jeff Bezos

លោក Jeff Bezos ជាមនុស្សម្នាក់ស្រឡាញ់សុខភាព តាម Quora បានចុះផ្សាយពីអាថ៌កំបាំងលោក Bezos ការហាត់ប្រាណរបស់លោកបីដងក្នុងមួយសប្តាហ៍។ លោកផ្តោតលើការហាត់ប្រាណទម្ងន់ធ្ងន់ និងការធ្វើចលនារាងកាយ។ ពីព្រោះថា ការធ្វើហាត់ប្រាណរបស់់លោក Bezos ជួយឱ្យដំណើរការបេះដូង និងកសាងប្រព័ន្ធរាងកាយកាន់តែរឹងមាំ។ លោកមិនញ៉ាំអាហារ ដែលមានជាតិស្ករ ជាតិខ្លាញ់ទេ តែលោកចូលចិត្តផឹកទឹកច្រើន ដើម្បីលាងជាតិពុលក្នុងខ្លួន។

ការបណ្តុះបណ្តាលកម្លាំងនេះជាការចូលចិត្តរបស់លោក Jeff Bezos គឺជាប្រភេទនៃការធ្វើលំហាត់ប្រាណ ដែលមានជំនាញក្នុងការប្រើប្រាស់ភាពធន់ទ្រាំទៅលើការកន្ត្រាក់សាច់ដុំ ដើម្បីជួយបង្កើតភាពរឹងមាំ ការស៊ូទ្រាំ និងការលូតលាស់សាច់ដុំរបស់លោក។ ហើយមានគ្រូបង្វឹក ជាអ្នកចាំជួយបង្ហាត់រូបលោកផ្តល់ផងដែរ។ ទោះបីលោករវល់ការងារយ៉ាងណាក៏ដោយ លោក Bezos បានរៀបចំកកាលវិភាគយ៉ាងត្រឹមត្រូវសម្រាប់ការហាត់ប្រាណរបស់លោកផងដែរ៕

Jeff Bezos Donates $100 Million To US Food Banks

UN Food Chief Urges Bezos, Other Billionaires To Help World's Starving |  ESM Magazine

អត្ថបទស្រាវជ្រាវដោយ៖ ទ្រ សុភាព


Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3332

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia