ព័ត៌មាន
មនុស្ស២នាក់បានស្លា.ប់បាត់បង់ជីវិត បន្ទាប់ពី បរិភោគត្រីក្រពត &៧ករណីទៀត ជួយសង្រ្គោះបាន

យោងតាមរយៈក្រសួងសុខាភិបាល នាថ្ងៃទី០៩ ខែ កក្កដា ឆ្នាំ​ ២០០២៤នេះ បានឱ្យដឹងថា នៅអំឡុងថ្ងៃទី០៧ ខែ កក្កដា ឆ្នាំ២០២៤ កន្លងទៅនេះមាន បុរស១នាក់ នៅខេត្តឧត្តរមានជ័យ បានស្លាប់ បន្ទាប់ពីបរិភោគត្រីក្រពត ហើយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ មានបុរស១នាក់បន្ថែមទៀត នៅ ខេត្តកំពង់ឆ្នាំង ក៏បានស្លាប់ បន្ទាប់ពីបរិភោគត្រីក្រពតផងដែរ។  តែក៏មានអ្នកពុលត្រីក្រពត០៧ករណីផ្សេងទៀតនៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៦ ខែ កក្កដា ឆ្នាំ ២០២៤ តែអាចជួយសង្រ្គោះបាន។

ដោយហេតុថាមានករណីស្លាប់កើតឡើងបែបនេះ ក្រសួងសុខាភិបាល សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវ និងធ្វើការក្រើនរំលឹក បងប្អូនពលរដ្ឋគ្រប់រូប ត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីចៀសវាងបាននូវលមានជាតិពុល ពីព្រោះជាតិពុលនៅក្នុង ខ្លួនត្រី អាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ ឬស្លាប់។ ជាតិពុលនៅក្នុងខ្លួនត្រីក្រពតមិនអាចកំចាត់ចោលបានទេ ទោះបីជាបានចំអិន ឬដាក់ឱ្យកកក៏ដោយ។

ប្រកាស២

ម្យ៉ាងទៀត ត្រីក្រពតទាំង ៥ប្រភេទ ដែលមានជាតិពុល គឺ មានជាតិពុលខ្ពស់បំផុត នៅរដូវពងកូនបន្តពូជ ដែលជាធម្មតាកើតឡើងនៅក្នុងខែកុម្ភៈ មីនា និងចន្លោះពី ខែកក្កដា ទៅខែកញ្ញា។ នៅពេលយើងបរិភោគត្រីទាំងនេះ ជាតិពុលបានជ្រាបទៅប៉ះពាល់ប្រព័ន្ធសរសៃប្រសាទ កណ្តាល និងអាចបណ្តាលឱ្យស្លាប់។ ចំពោះជាតិពុលនៅក្នុងខ្លួនត្រី ក៏មានកម្រិតខុសគ្នាដែរ គឺពងនិងស្តែម របស់វាមានជាតិពុលខ្ពស់ជាងគេ បន្ទាប់មក គឺថ្លើម ពោះវៀន ស្បែក និងសាច់។

រោគសញ្ញា កើតក្រោយពីបរិភោគត្រីបែបនេះរយៈពេល ២០នាទីទៅ២ម៉ោង មានដូចជា រមាស់ចាក់ៗ នៅបបូរមាត់ និងមាត់ បន្ទាប់មកមានអាការៈឈឺក្បាល វិលមុខ រមាស់ចាក់ៗនៅក្នុងអវៈយវៈ មានការពិបាក និយាយ បាត់លំនឹងដងខ្លួន ខ្សោយសាច់ដុំ ខ្វិន ស្លឹកចុងដៃចុងជើង ក្អួត រាក ល្អិតល្ហែ រឹងថ្គាម ឬអាចបណ្តាលឱ្យ ស្លាប់។ នៅក្នុងករណីដែលពុលខ្លាំង ការស្លាប់អាចបណ្តាលមកពីវិបត្តិផ្លូវដង្ហើម។

ប្រកាស៣

វិធីសង្គ្រោះភ្លាមៗ ក្រោយ ពីពុល អាចធ្វើបានតាមរយៈ ធ្វើឱ្យក្អួត (ប្រសិនបើអាចធ្វើទៅបាន) ដែលអាចជួយបញ្ចេញជាតិពុលពីក្នុង ខ្លួនបានមួយចំណែក ហើយអ្នកពុលនោះត្រូវប្រញាប់ស្វែងរក ការជួយសង្គ្រោះបន្ទាន់នៅតាមមូលដ្ឋាន សុខាភិបាលដែលនៅជិតលោកអ្នកបំផុត ដោយស្ថានភាពអ្នកពុលតម្រូវឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ តាមដានពីគ្រូពេទ្យជាចាំបាច់។

ប្រកាស៤

អាស្រ័យដូចក្រសួងសុខាភិបាលរៀបរាប់ខាងលើ សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នឱ្យមែនទែន ព្រោះការពុលត្រីក្រពតនេះគឺប្រឈមស្លាប់បាត់បង់ជីវិតលឿនខ្លាំងណាស់៕

ប្រកាស

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1278

អត្ថបទទាក់ទង

#ព័ត៌មាន

សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
Tror Sopheap
July 24 2026
2.9 K views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 20 2026
12.5 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ត្រូវដាក់ឯកសាទាំង ៥នេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភ
Tror Sopheap
July 19 2026
8.4 K views

#ព័ត៌មាន

ប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដចំនួនច្រើនករណី ពីក្រសួងសុខាភិបាល
Tror Sopheap
July 17 2026
194 views

#ព័ត៌មាន

សូមឪពុកម្តាយប្រុងប្រយ័ត្នផង! កុមារកើតជំងឺគ្រុនឈាមកើនដល់ ១ ៨៩២នាក់ គិតក្នុងមួយខែមិថុនានេះ
Tror Sopheap
July 14 2026
81 views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី១៤ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 14 2026
15.3 K views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia