ព័ត៌មាន
អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជារៀបចំកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺតេតាណុស សម្រាប់យុវវ័យនៅបាត់ដំបង

ខេត្តបាត់ដំបង - ថ្ងៃទី២៤ ខែមិថុនា ២០២៤ – អង្គការម៉ារីស្តូបអន្តរជាតិ​កម្ពុជា​ (MSIC) បានចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺតេតាណុសសម្រាប់យុវវ័យ ដោយ​សហការជាមួយ​វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង និង​វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​បាត់ដំបង។ ព្រឹត្តិការណ៍​នេះបាន​រៀបចំឡើងនៅគ្លីនិកម៉ារីស្តូបនៅបាត់ដំបង​ក្នុងគោលបំណងលើកកម្ពស់​សុខុមាលភាព​របស់យុវជននៅព្រះរាជាណាចក្រកម្ពុជា។

លោក ចេង លីស៊ុនឃាង អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានបង្ហាញការគាំទ្រ យ៉ាងខ្លាំងចំពោះកម្មវិធីនេះ ហើយបានលើកឡើងពីហានិភ័យធ្ងន់ធ្ងរដែលបង្កដោយជំងឺតេតាណុស រួមមានអាការៈកន្ត្រាក់សាច់ដុំខ្លាំង ការឈឺចាប់រហូតដល់រឹងថ្គាម ការប៉ះពាល់ដង្ហើម និង​អាច​រហូត​ឈានដល់ស្លាប់។ លោក​បាន​ជំរុញ​ឱ្យអ្នក​ចូលរួមទាំងអស់មកទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​តេតាណុស​ចំនួន ប្រាំ ដូស ដើម្បី​ធានា​បាន​នូវ​ការ​ការពារ​ពេញ​មួយ​ជីវិតជាពិសេស​ស្រ្តីក្នុងវ័យបន្តពូជចាប់ពី​អាយុ ១៥ឆ្នាំ​ ដល់ ៤៤ឆ្នាំ គួរតែទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ​តេតាណុស ដើម្បី​ការពារ​កំឡុង​ពេលសម្រាលកូន។

លោកស្រី ឡេង ស៊ីវហេង នាយិកាប្រចាំប្រទេសនៃអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា បានថ្លែងអំណរគុណចំពោះវត្តមានរបស់​ភ្ញៀវកិត្តិយស​និង​សិស្ស​និស្សិតដែលអញ្ជើញចូលរួម ព្រមទាំងលើក​ឡើង​អំពី ​ការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជាក្នុងការលើកកម្ពស់​សេវាសុខភាព​នៅ​កម្ពុជា។ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា​បានចាប់ផ្តើមបំពេញ​បេសកម្ម​​នៅក្នុង​ព្រះរាជាណា​ចក្រ​​​កម្ពុជាចាប់តាំងពីឆ្នាំ១៩៩៨មកម្លេះដោយធ្វើការ​យ៉ាង​ជិតស្និត​ជាមួយ​​ក្រសួង​សុខាភិបាល​​​នៃ​ព្រះរាជាណាចក្រ​​កម្ពុជា និងមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក ក្នុងការចូលរួមកាត់បន្ថយអត្រាមរណៈភាពមាតា និងទារក តាមរយៈការ​ផ្តល់​សេវាប្រកប​ដោយ​គុណភាពដល់ប្រជាពលរដ្ឋទាំងស្រ្តី​ និងបុរសនៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ លោកស្រីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់​នៃ​ការ​ចាក់វ៉ាក់សាំង​បង្ការជំងឺ​តេតា​ណុស ហើយព្រមទាំងបានបញ្ជាក់ទៀតថា​ តេតាណុស​គឺជាជំងឺ​ដែល​អាចការពារបាន​តាមរយៈ​ការចាក់វ៉ាក់សាំងឲ្យបានគ្រប់ដូសនិងទៀងទាត់។

លោក ឈុន ផា នរិន្ទ នាយកផ្នែកទំនាក់ទំនង និងទីផ្សារនៃអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា បានលើកឡើងអំពីសេវាសំខាន់ៗរបស់គ្លីនិកម៉ារីស្តូបសម្រាប់យុវវ័យរួមមាន៖ ការប្រឹក្សា​អំពី​ការ​មករដូវ ការពិនិត្យនិងព្យាបាលជំងឺកាមរោគ ការពិនិត្យរកកោសិកាបម្រុងមហារីកមាត់ស្បូន ​ការចាក់វ៉ាក់សាំង ការរៀបចំផែនការគ្រួសារ ការពិនិត្យឈាម អេកូសាស្ត្រ និង​ការថែទាំវេជ្ជសាស្ត្រ​ពីចម្ងាយ។ គ្លីនិកម៉ារីស្តូបផ្តល់ជូនគ្រប់សេវា សម្រាប់ស្ត្រីគ្រប់វ័យ។ លោក បានសង្កត់ធ្ងន់លើតួនាទីរបស់សេវាថែទាំសុខភាពពីចម្ងាយ (Telemedicine) ដើម្បីលុបបំបាត់ឧបសគ្គនៃការការវិនិច្ឆ័យ​​និងការមាក់ងាយក្នុងចំណោមយុវវ័យ ដោយ​ផ្តល់ជូននូវសេវាដែលមានសុវត្ថិភាពបំផុតពីចម្ងាយ

រួមមាន៖ សេវារំលូតដោយសុវត្ថិភាព ស្រោមអនាម័យបុរស ថ្នាំគ្រាប់ពន្យារកំណើត ថ្នាំការពារកំណើតបន្ទាន់ និងនិងតេស្តទឹកនោមពិនិត្យមានផ្ទៃពោះ ។

កម្មវិធីចាក់វ៉ាក់សាំងនេះ ទទួលបានការគាំទ្រពី​ក្រសួងការបរទេសនិង​ពាណិជ្ជកម្មរបស់​រដ្ឋាភិបាល​អូស្ត្រាលី (DFAT) តាមរយៈគម្រោង 'ការឆ្លើយតបតាមរយៈការផ្តល់សេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជសំខាន់ៗ និងសិទ្ធិ និងយន្តការថ្មីក្នុងការផ្តល់សេវាសុខភាព' ដែលហៅកាត់ថា (RESPOND) និងមានបំណងចូលរួមជាចំណែកមួយនៃកិច្ចខិតខំរបស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងសុខាភិបាល។

សម្រាប់ជំនួយក្នុងការប្រឹក្សានិងការមកទទួលសេវាសុខភាពផ្លូវភេទ សុខភាពបន្តពូជ សូមទាក់ទងមកអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា៖

• សូមផ្ញើសារមកកាន់ទំព័រហ្វេសប៊ុកម៉ារីស្តូប៖ Marie Stopes Cambodia

• រៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧ ព្រឹក ដល់ ៥ ល្ងាច

• ទូរស័ព្ទ៖ 012 999 002 ឬ 098 999 102

• កម្មវិធីផ្ញើសារ LINE Viber WhatsApp WeChat Telegram៖ 093 24 08 23

#CSurge #WomensRights4Health #AustralianAid 

#ម៉ារីស្តូប #mariestopescambodia

អំពីអង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា

អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា (MSIC) គឺជាផ្នែកមួយនៃ MSI Reproductive Choice ដែលមានវត្តមាននៅក្នុង ៣៧ ប្រទេសនៅជុំវិញពិភពលោក។ ចាប់តាំងពីឆ្នាំ ១៩៩៨ អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា បានផ្តល់សេវាសុខភាពបន្តពូជដល់ប្រជាជនកម្ពុជា តាមរយៈការសហការជាមួយ ក្រសួងសុខាភិបាល។ MSIC មានគ្លីនិកចំនួន ៨ និងបណ្តាញស្រ្តីចំនួន ២៤ ទូទាំងប្រទេស ដែលផ្តល់សេវាស្របតាមតម្រូវការរបស់ស្ត្រី បុរស និងយុវវ័យ។


Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1482

អត្ថបទទាក់ទង

#ព័ត៌មាន

អបអរសាទរ! កម្ពុជាប្រកាសដាក់ឱ្យប្រើវ៉ាក់សាំងការពារជំងឺរាក ទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការជាផ្លូវការ
Pov Saru
December 11 2025
69 views

#ព័ត៌មាន

លោកប្រធានាធិតីត្រាំ ជឿជាក់ថា លោកអាចបញ្ចប់ជម្លោះរវាងកម្ពុជា និងថៃបាន
Tror Sopheap
December 11 2025
461 views

#ព័ត៌មាន

លោកជំទាវបណ្ឌិត ជា សិរី ៖ ចូរទប់ស្កាត់ការប្រើលេខទូរសព្ទខុសច្បាប់ ការពារពីការឆបោកប្រាក់ប្រជាជនស្លូតត្រង់
Tror Sopheap
December 10 2025
19 views

#ព័ត៌មាន

ក្រសួងអប់រំ៖ សិស្សសាលាជាច្រើនត្រូវបានជម្លៀសចេញពីសាលា ខណៈសាលាត្រូវបង្ខំបិទទ្វាភ្លាមៗ បន្ទាប់ពីរងការវាយប្រហារពីភាគីថៃ
Pov Saru
December 8 2025
14 views

#ព័ត៌មាន

ក្រសួងអប់រំថា៖ ហាមលក់ដូរផលិតផលទាំងនេះ នៅក្នុងសាលារៀនជាដា.ច់ខាត
Tror Sopheap
December 4 2025
352 views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
1.8 K views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
8.1 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
6 K views

#ជំងឺ

ប្រយ័ត្នគ្រោះថ្នាក់ពេលដេក! មានសញ្ញា ៤ អាចលេចឡើងបង្ហាញថាសរសៃឈាមកំពុងចាប់ផ្តើមខូច
Pov Saru
December 10 2025
3.2 K views

#ជំងឺ

ស្រីៗត្រូវប្រយ័ត្នពេលមករដូវ! កំហុសតូចៗ ៤ នេះអាចនាំមេរោគចូលទ្វារមាស
Pov Saru
December 9 2025
2.4 K views

#សម្រស់

គន្លឹះជួយឱ្យអ្នកស្អាតជាងមុនត្រឹមរយៈពេល ២ សប្ដាហ៍ឱ្យតែអនុវត្តទម្លាប់ ៤ នេះឱ្យជាប់
Pov Saru
December 3 2025
2.2 K views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
1.8 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia