ព័ត៌មាន
វៀតណាម រកឃើញមេរោគថ្មីនៅក្នុងបារី១ប្រភេទនេះ ចូលទៅស៊ីសួតប្រហោងក្នុង

មជ្ឈមណ្ឌលត្រួតពិនិត្យជាតិពុលនៃមន្ទីរពេទ្យ Bach Mai ទីក្រុងហាណូយ បានធ្វើតេស្តនៅក្នុងបារីអេឡិចត្រូនិច ជាលើកដំបូងដោយបានរកឃើញវីតាមីន E acetate ដែលជាមេរោគ EVALI ភ្នាក់ងារថ្មីបង្កឲ្យមានការបំផ្លាញសួតយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress

 បើតាមលោក Nguyen Trung Nguyen នាយកមជ្ឈមណ្ឌលប្រឆាំងជាតិពុល មន្ទីរពេទ្យ Bach Mai បានមានប្រសាសន៏ថា នេះគឺជាលើកទី១ហើយដែលប្រទេសវៀតណាម បានរកឃើញវីតាមីន E acetate នៅក្នុង​បារី​អេឡិចត្រូនិក ដែលវីតាមីននេះគឺជាសារធាតុរាវមានជាតិ Viscous ដែលត្រូវបានលាយជាមួយ tetrahydrocannabinol (THC)។ នៅពេលដែលវីតាមីននេះត្រូវបានកំដៅក្នុងបារីអេឡិចត្រូនិច ពួកវានឹងបង្កើតជាឧស្ម័ន ketene ដែលជាឧស្ម័នពុល ដែលបណ្តាលឲ្យមានការប៉ះពាល់សួតយ៉ាងធ្ងន់ធ្ងរ។

មេរោគ EVALI ត្រូវបានរកឃើញដំបូងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៩ ដែលបានកើនឡើងយ៉ាងខ្លាំងនៅក្នុងខែសីហា និងឈានដល់កម្រិតខ្ពស់បំផុតនៅក្នុងខែកញ្ញានៃឆ្នាំដដែល។ គិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ សហរដ្ឋអាមេរិកបានកត់ត្រាករណីជាង២,៨០០ ដែលក្នុងនោះមានអ្នកស្លាប់ចំនួន៦៨នាក់។ អាយុជាមធ្យមរបស់អ្នកជំងឺ ១៥% នៃការចូលមន្ទីរពេទ្យមានអាយុក្រោម១៨ឆ្នាំ និង ៣៧% មានអាយុចន្លោះពី ១៨ ទៅ ២៤ ឆ្នាំ។

យោងតាមលោក Nguyen Trung Nguyen បានអះអាងថា នេះគឺជាជំងឺដ៏គ្រោះថ្នាក់ អ្នកជំងឺទាំងអស់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងអត្រា ៧៦% ត្រូវការជំនួយអុកស៊ីសែន ២២% ខ្យល់មេកានិចមិនរាតត្បាត ២៦% ហើយនៅពេលជាសះស្បើយ ២៥ទៅ៨៥% នឹងវិវត្តទៅជាដុំសាច់ក្នុងសួតនៃកម្រិតផ្សេងៗគ្នា។

 លោកបានបន្តទៀតថា រោគសញ្ញារបស់ EVALI លេចឡើងជាច្រើនម៉ោង និងច្រើនសប្តាហ៍ រួមមាន ពិបាកដកដង្ហើម ក្អក ឈឺទ្រូង រាគ ឈឺពោះ ក្តៅខ្លួន និងអស់កម្លាំង។ បន្ទាប់ពីរោគសញ្ញាទាំងនោះបានកើតឡើង ចំនួនកោសិកាឈាមសកើនឡើង ហើយកាំរស្មី X បង្ហាញថាមេរោគចូលទៅស៊ីសួតឡើងប្រហោង ៕

អត្ថបទដោយ៖ ស្រីណុច

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

អត្ថបទទាក់ទង

#ព័ត៌មាន

សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
Tror Sopheap
July 24 2026
2.9 K views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 20 2026
12.5 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ត្រូវដាក់ឯកសាទាំង ៥នេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភ
Tror Sopheap
July 19 2026
8.4 K views

#ព័ត៌មាន

ប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដចំនួនច្រើនករណី ពីក្រសួងសុខាភិបាល
Tror Sopheap
July 17 2026
192 views

#ព័ត៌មាន

សូមឪពុកម្តាយប្រុងប្រយ័ត្នផង! កុមារកើតជំងឺគ្រុនឈាមកើនដល់ ១ ៨៩២នាក់ គិតក្នុងមួយខែមិថុនានេះ
Tror Sopheap
July 14 2026
78 views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី១៤ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 14 2026
15.3 K views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia