បច្ចេកវិទ្យា
កម្ពុជាដាក់ឱ្យដំណើរជាផ្លូវការកម្មវិធី​ Smart Hospital ដំបូងបំផុតនៅមន្ទីរពេទ្យ ព្រះអង្គឌួង

ក្រសួងសុខាភិបាលកម្ពុជាក្រោមអធិបតីយភាពរបស់ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីព្រឹកថ្ងៃច័ន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ បានធ្វើបច្ចុប្បន្នភាពមន្ទីរពេទ្យ ដាក់ឲ្យដំណើរជាផ្លូវការនូវកម្មវិធី Smart Hospital នៃ e-Health Yoeung ដំបូងបង្អស់នៅមន្ទីរពេទ្យព្រះអង្គឌួង

ហើយ​បន្តទៅមន្ទីរពេទ្យផ្សេងៗទៀតទូទាំងប្រទេស នេះបើការចុះផ្សាយនៅក្នុងវីដេអូរមួយក្នុង Blog របស់គេហ​ទំព័រពេទ្យយើង នៅថ្ងៃច័ន្ទនេះ។

 សូ​មជម្រាបថា កម្មវិធី​ Smart Hospital នៃ e-Health Yoeung របស់ ”ពេទ្យយើង” គឺជាកម្មវិធីគ្រប់គ្រង​កំណត់ត្រាប្រវត្តិព្យាបាលនិងការណា​ត់ជួបរបស់អ្នក​ជម្ងឺជាមួ​យវេជ្ជ​បណ្ឌិតនៅលើទូរស័ព្ទដៃ និងកាត Smart Digital ដោយគ្រាន់តែអ្នកជម្ងឺភ្ជាប់ App e-Health Yoeung នៅលើទូរស័ព្ទដៃ និងកាត Smart Digital ពួកគេ​អាច​គ្រប់​គ្រងទិន្នន័យសុខភាពទាំងអស់របស់ពួកគេបានយ៉ាងងាយស្រួល គ្រប់ពេលវេលានិងគ្រប់ទីកន្លែង។

កម្មវិធីនេះបង្កើតឡើងដោយស្ថាបនិកលោកស្រី ពង្ស លឹមសាន ក្នុងចក្ខុវិស័យរួមចំណែកអភិវឌ្ឃសេវាសុខា​ភិបាលឌីជិថលនៅកម្ពុជាតាមរយៈកា​រប្រើប្រាស់បច្ចេក​វិទ្យាទំ​​នើបជាមួយនឹងរាជរដ្ឋាភិបាលតាមរយៈក្រសួងសុខាភិបាល និងមន្ទីរពេទ្យរដ្ឋ ឯកជននានាដើម្បីសុខភាពពលរដ្ឋនិងអ្នកមកទទួលសេវាព្យាបាលទាំងអស់

នៅតា​មមន្ទីរពេទ្យរដ្ឋនិងឯកជននៅកម្ពុជា។ ហើយកម្មវិធីត្រូវបានទទួលស្គាល់ដោយក្រសួងសុខាភិបាលនិង​ជ្រើសរើសជាដៃគូផ្តល់ដំណោះស្រាយផ្នែក​ប្រព័ន្ធគ្រប់គ្រ​ង​មន្ទីរ​ពេទ្យបែបឌីជីថល ចាប់តាំងពីក្រោយពីធីបុណ្យចូលឆ្នាំខ្មែរ។

ឯកឧត្តមបណ្ឌិតម៉ម ប៊ុនហេងបានមានប្រសាសន៍ក្នុងពេលចូលរួមកម្មវិធីថា “Smart Hospital របស់ e-Health Yoeung អាចអោយមន្ទីរពេទ្យគ្រ​ប់គ្រង​អ្នក​ជម្ងឺប្រ​កប​ដោ​យប្រសិទ្ធភាពខ្ពស់ដូចជាដឹងពីប្រវត្តិអ្នក ជម្ងឺ រំលឹកអ្នកជម្ងឺមកជួបគ្រូពេទ្យ និងអាចឲ្យអ្នកជម្ងឺណាត់ជួបគ្រូពេទ្យតាមប្រព័ន្ធឌីជីថលដើម្បីពិគ្រោះជម្ងឺបាន​ទៀតផង”។ “បើចង់ទៅពេទ្យ ឥឡូវនេះមិនចាំបាច់កាន់ឯកសារពេទ្យទៅច្រើនទេ កាន់តែកាតនេះមួយទៅបានហើយ”។ “នេះជាប្រយោជន៍នៃកម្មវិធីនេះ”។

គួរបញ្ជាក់ថា កម្មវិធីថា “Smart Hospital របស់ e-Health Yoeung នេះជាការអភិវឌ្ឍន៍រីកចម្រើនថ្មីមួយទៀតនៃសេវាសុខាភិបាលនៅកម្ពុជា។



ប្រភព www.pethyoeung.com

អត្ថបទដោយ ហៃ សុចិន្តា

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1454

អត្ថបទទាក់ទង

#បច្ចេកវិទ្យា

កម្ពុជាដាក់ឱ្យដំណើរជាផ្លូវការកម្មវិធី​ Smart Hospital ដំបូងបំផុតនៅមន្ទីរពេទ្យ ព្រះអង្គឌួង
Vuthea Morn
June 23 2020
742 views

#បច្ចេកវិទ្យា

អង់គ្លេសការពារជីវិតពលរដ្ឋកុំឱ្យឆ្លងវីរុសកូរ៉ូណា ដោយការប្រើប្រាស់បច្ចេកវិទ្យា
Vuthea Morn
May 30 2020
704 views

#បច្ចេកវិទ្យា

ចិនគ្រោងប្រើបច្ចេកវិទ្យាម្យ៉ាង ដើម្បីតាមដានរកវីរុសកូរ៉ូណាលើប្រជាពលរដ្ឋ​
Vuthea Morn
May 29 2020
595 views

#បច្ចេកវិទ្យា

សិង្ហបុរីប្រើបច្ចេកវិទ្យាថ្មីមួយ ដោយអនុញ្ញាតឱ្យបើកផ្សារទំនើបឡើងវិញ មិនបារម្ភវីរុសកូរ៉ូណា
Vuthea Morn
May 29 2020
834 views

#បច្ចេកវិទ្យា

ក្រុមហ៊ុនឡានជប៉ុន Nissan បង្ខំចិត្តបញ្ឈប់បុគ្គលិកទាំងខ្លួនមិនចង់ ព្រោះតែវិបត្តិវីរុសកូរ៉ូណា
Vuthea Morn
May 29 2020
650 views

#បច្ចេកវិទ្យា

ក្រុមហ៊ុនយក្ស Boeing នឹងបញ្ឈប់បុគ្គលិកជិត ៧.០០០ នាក់ ដោយសារវិបត្តិវីរុសកូរ៉ូណា
Vuthea Morn
May 28 2020
1 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
11.7 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4 K views

#ព័ត៌មាន

ប្រយ័ត្នផង! ការពារកូនៗ ពីខ្យល់ពុល ឪពុកម្ដាយគ្រប់រូបត្រូវដឹងជាបន្ទាន់
Tror Sopheap
January 24 2025
3.5 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.5 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2.1 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia