គ្មាននរណាម្នាក់ចង់ជួបបញ្ហាទេ តែពេលខ្លះបញ្ហាក៏បានបង្រៀនឱ្យយើងរឹងមាំ និងបានឱ្យយើងមើលឃើញពីឱកាសអភិវឌ្ឍខ្លួនឱ្យពូកែជាងមុន។ ដូចជានារីរឹងមាំម្នាក់នេះ ក្រោយពីជួបបញ្ហាជ្រុះសក់ស្ទើរតែអស់ពីក្បាល អ្នកនាងក៏បានប្រទះនឺងដំណោះស្រាយដ៏ល្អ មិនត្រឹមតែជួយឱ្យសក់ស្អាតជាងមុន១៨០ដឺក្រេទេ ថែមទាំងបង្កើតបានអាជីវកម្មក្នុងដៃថែមទៀត។
អ្នកនាង សុខ វណ្ណលីន ជាសហគ្រិនស្រ្តីមួយរូប ដែលបានជួយដោះស្រាយបញ្ហាសក់ជ្រុះឱ្យស្ត្រី មិនតិចទេនៅប្រទេសកម្ពុជា។ អ្នកនាងនិយាយថា ខ្លួនជាអតីតបុគ្គលិកផ្នែកលក់ឱ្យក្រុមហ៊ុនមួយកន្លែង តែដោយសម្លឹងឃើញថាការងាររកបានត្រឹមតែមួយរស់ៗ មិនរីកចម្រើនទៅមុខ ក៏សម្រេចចិត្តលាឈប់ ចេញរកស៊ីម្ដង។ ចាប់ផ្ដើមជីវិតជាអ្នករកស៊ីដោយផ្សងព្រេងទៅប្រទេសថៃ ទិញខោអាវយកមកឡាយលក់ ស្របពេលដែលខ្លួនប្រើផលិតផលខុសច្រើនពេកធ្វើឱ្យសក់ជ្រុះទាំងក្ដាប់ៗរាល់ថ្ងៃ។
ដោយឧស្សាហ៍ឡើយចុះប្រទេសថៃ អ្នកនាងចេះតែព្យាយាមស្វែងរកផលិតផលនេះនោះ ដើម្បីដោះស្រាយបញ្ហាសក់របស់ខ្លួន។ អ្នកនាងក៏បានចាប់ផ្ដើមស្គាល់គ្នាជាមួយអ្នកជំនាញនៅទីនោះ ហើយសាកល្បងប្រើប្រេងបាញ់បណ្ដុះសក់មួយ ដោយពិសោធន៍ខ្លួនឯងជាង១ឆ្នាំ។ លទ្ធផលមិនគួរឱ្យជឿ ពីនារីដែលស្ទើរតែគ្មានសក់លើក្បាល ក្លាយជានារីម្នាក់ដែលមានសក់ស្អាត រលាស់ រលោង វែង ក្រាស់ជាងមុនដាច់តែម្ដង។
សម្លឹងឃើញឱកាសល្អ អ្នកនាង សុខ វណ្ណលីន ក៏បានសម្រេចចិត្តស្រាវជ្រាវរូបមន្តជាមួយអ្នកជំនាញនៅប្រទេសថៃ ហើយក៏បានបង្កើតជាប្រេងបាញ់បណ្ដុះសក់មួយឡើង ដែលមានឈ្មោះថា Yanin Beauty ក្នុងឆ្នាំ២០១៩។ ដោយគុណភាពនៃផលិតផលរបស់ Yanin ល្អ បូករួមទាំងការខិតខំប្រឹងរបស់ស្ត្រីរឹងមាំរូបនេះ បានធ្វើឱ្យប្រេងបាញ់សក់ Yanin ល្បីសុះសាយពីមាត់មួយទៅមាត់មួយ ពីសម្ដីពិតរបស់អ្នកប្រើប្រាស់ផ្ទាល់ដោយមិនចាំបាច់ជួលតារាមកជួយផ្សព្វផ្សាយឡើយ។
ជីវិតក្រោយចាប់ឱកាសបង្កើតយីហោប្រេងបាញ់សក់ឡើង អាចនិយាយថាធ្វើឱ្យជីវិតរបស់អ្នកនាងផ្លាស់ប្ដូរស្ទើរទាំងស្រុង មិនត្រឹមតែទទួលបានសក់ដែលមានសុខភាពល្អឡើងវិញ ថែមទាំងបានក្លាយជាអ្នកជំនួញស្រ្តីមួយរូបដែលបានជួយដល់ស្ត្រីផ្សេងៗជាច្រើនទៀតផងដែរ។
បន្ថែមពីនោះ អ្នកនាង សុខ វណ្ណលីន ក៏បានប្រាប់ពីចក្ខុវិស័យរបស់ក្រុមហ៊ុន អ្នកនាងចង់ឱ្យស្រ្ដីនៅកម្ពុជាមានសរសៃសក់ស្រស់ស្អាត មិនមានបញ្ហាសក់ កាត់បន្ថយចំនាយក្នុងកៀបសក់ឱ្យត្រង់មិនចេះឈប់នាំឱ្យខូចទាំងសក់ទៀត។ អ្នកនាងបន្ថែមទៀតថា ការរកស៊ីបើចង់ឈរជើងបានយូរត្រូវមានភាពស្មោះត្រង់ កុំបំប៉ោងលើសពីសមត្ថភាពរបស់ខ្លួន អ្វីដែលអាចជួយភ្ញៀវបានប្រាប់ថាបាន អ្វីដែលជួយមិនបានប្រាប់ថាមិនបាន។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Yanin Beauty ក៏បាននាំចូលផលិតផល ជាច្រើនមុខរួចមកហើយមានដូចជា សាប៊ូកក់សក់ ក្រែមបន្ទន់ សេរ៉ូមសក់ ស្បារ ដែលមានរូបមន្តមកពីប្រទេសអាល្លឺម៉ង់ និងប្រេងបាញ់បណ្ដុះសក់ផងដែរ។ គ្រប់ផលិតផលរបស់ Yanin Beauty មិនត្រឹមតែមានលក់នៅគ្រប់ដំណាងចែកចាយទូទាំងប្រទេសទេ ថែមទាំងបានឈានជើងចូលស្ទើរតែគ្រប់ផ្សារនានា ទូទាំង២៥ខេត្តក្រុងផងដែរ៕