អាហារ
ធ្លាប់តែបង់ស្លឹកគ្រៃក្នុងសម្ល ប៉ុន្តែបើយកមកធ្វើជាតែក្តៅៗផឹកវិញ តើនឹងមានអ្វីពិសេសកើតឡើង?

គល់ស្លឹកគ្រៃ គឺជារុក្ខជាតិម៉្យាងដែលមានដើមកំណើតដំបូងគេមកពីប្រទេសឥណ្ឌា ​និងស្រីលង្ការ ហើយមកទល់នាពេលបច្ចុប្បន្ននេះ ក៏ត្រូវបានគេដាំដុះសាយភាយពាសពេញតំបន់អាស៊ីផងដែរ។ យ៉ាងណាមិញ បើនិយាយពីការប្រើប្រាស់នូវគល់ស្លឹកគ្រៃក្នុងប្រទេសកម្ពុជាវិញ​​ ក្រៅពីយកទៅធ្វើគ្រឿងទេសបង់ក្នុងម្ហូប រុក្ខជាតិប្រភេទនេះ ក៏មានអត្ថប្រយោជន៍ក្នុងការជួយថែសុខភាពអ្នកទទួលទាន និងបង្ការបញ្ហាជំងឺមួយចំនួនថែមទៀត ប្រសិនបើគិតទៅតាមក្បួនវេជ្ជសាស្ត្របុរាណ។

ជាក់ស្តែងបើផ្អែកតាមរយៈប្រភព webmd​ បានលើកឡើងពីគុណប្រយោជន៍ពិតរបស់ស្លឹកគ្រៃឱ្យដឹងថា គ្រឿងទេសផ្ទះបាយ១មុខនេះ មានប្រយោជន៍ទាំងស្លឹកទាំងគល់ ដោយវាមានផ្ទុកនូវសារជាតិ កាល់ស្យូម វីតាមីន C ជាតិដែក ម៉ង់ហ្គាណែស...ដែលសុទ្ធសឹងតែជាសារធាតុពិសេសក្នុងការជួយទ្រទ្រង់ដល់សរីរាង្គ។ ហើយក្នុងលក្ខខណ្ឌចំពោះអ្នកមានបញ្ហាធុញធប់ ស្ត្រេសតប់ប្រមល់ក្នុងខ្លួន ការសាកល្បងពិសារតែគល់ស្លឹកក្តៅឧណ្ហៗ អាចជាជម្រើសដ៏ល្អបំផុតពីព្រោះថា ក្លិនធម្មជាតិដែលជះចេញពីតែ គួបផ្សំជាមួយនឹងសារជាតិដែលមានក្នុងស្លឹកគ្រៃ នឹងចូលទៅកាត់បន្ថយអាការអារម្មណ៍មិនល្អ សម្រួលដល់ចរន្តឈាមរត់។ 

លើសពីនេះទៅទៀត ប្រភេទតែក្តៅៗធ្វើចេញពីគល់ស្លឹកគ្រៃ ក៏អាចជួយបំបាត់រោគអាការឈឺចុកចាប់ពេលមករដូវ បង្ការការឆ្លងមេរោគផ្សិត​ ឬបាក់តេរីផ្សេងៗ​ កាត់បន្ថយការរលាក ឈឺសាច់ដុំ និងរោគគ្រេច-ថ្លោះ...បានដូចគ្នា។

ចំណែកឯលក្ខណៈពិសេសផ្សេងៗ ប្រសិនបើយោងតាមប្រភពបន្ថែម medicalnewstoday បានបង្ហាញពីលទ្ធផលនៃការសិក្សានៅឆ្នាំ ២០១៥ បានឱ្យដឹងដែរថា ការផឹកតែស្លឹកគ្រៃជាប្រចាំរយៈពេល ៣០ថ្ងៃ ​អាចបង្កើនកំហាប់អេម៉ូក្លូប៊ីន បរិមាណកោសិកា និងចំនួនកោសិកាឈាមក្រហមនៅក្នុងខ្លួន។ ចំពោះការលើកឡើងនេះ គឺយោងទៅតាមទិន្នន័យធ្វើតេស្តលើមនុស្ស ១០៥នាក់ ក្នុងរយៈពេលចន្លោះពី១០ទៅ៣០ថ្ងៃ ក្រោយពីបញ្ចប់ការសិក្សា។

ដោយឡែក ក្នុងទិសដៅណែនាំបន្ថែម សម្រាប់សក្តានុពលនៃស្លឹកគ្រៃក៏អាចជះផលមិនល្អមួយចំនួន ចំពោះអ្នកដែលកំពុងមានបញ្ហា ស្បែកងាយប្រតិកម្ម និងស្ត្រីមានផ្ទៃពោះ។ ដូច្នេះក្នុងករណីប្រសិនចង់ទទួលទាន ឬប្រើប្រាស់នូវប្រភេទផលិតណាមួយដែលផ្សំចេញពីស្លឹកគ្រៃ សូមពិគ្រោះជាមួយនឹងក្រុមគ្រូពេទ្យជាមុនសិន ចៀសវាងការកើតបញ្ហាធំដល់សុខភាព៕


អត្ថបទដោយ៖ប៉ែត ធីតា

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
212 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
1.3 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#អាហារ

អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន
Tror Sopheap
December 17 2024
4.7 K views

#អាហារ

ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
10.2 K views

#អាហារ

៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
December 11 2024
12.5 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.5 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.1 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.1 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.7 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.5 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia