កីឡា
លោក Richard Branson មានទម្លាប់បែបណា ធ្វើឱ្យគាត់មានសុខភាពល្អក្នុងជិវិតនេះ
Tror Sopheap
September 14 2020
496 views

មនុស្សម្នាក់ៗ ចង់បានសុខភាពល្អ តែងតែនិយាយថា គ្មានពេលវេលានោះទេ តែចំពោះលោក Richard Branson មានអាយុ ៧០ ឆ្នាំ មានសុខល្អ និងមានដំណើររហ័ស ហើយលោកជាម្ចាស់ក្រុមហ៊ុនជាច្រើននៅអង្គគ្លេស តែលោកនៅតែមានពេលមកធ្វើលំហាត់ប្រាណ ដើម្បីសុខភាពល្អ។ តើលោក Branson បានធ្វើលំហាត់បែបណាខ្លះ?

មនុស្សជោគជ័យតែងមានទម្លាប់ល្អ ក្រោកពីព្រឹកដើម្បីធ្វើលំហាត់ប្រាណ។ លោក Richard Branson គាត់ភ្ញាក់នៅម៉ោង ៥ ព្រឹក  លោកមានកម្មវិធីហាត់ប្រាណរបស់លោកជាអ្នកកំណត់យ៉ាងច្បាស់លាស់។ ការហាត់ប្រាណរបស់គាត់ ដើម្បីធានាថា សុខភាពគាត់ល្អ និងរាងកាយគាត់មិនឡើងទម្ងន់។ លោកបាននិយាយថា “ការលើទម្ងន់ជាមួយតន្រ្តីមួយម៉ោង ដែលគ្រួបង្វឹកជាអ្នកបង្ហាត់ បានធ្វើឱ្យកាយសម្បទារបស់គាត់មានភាពរឹងមាំ។” ហើយគាត់បានបន្តថា “ការផ្លាស់ប្តូរលំហាត់ប្រាណ ដើម្បីឱ្យសាច់ដុំ និងរាងកាយរបស់ខ្ញុំ មានការងើបឡើងវិញ(បន្តភាពរឹងមាំរហូត)។ ពេលគាត់ចូលចិត្ត ឡើងភ្នំ រត់ហាត់ប្រាណ និងហាត់យូរហ្គាផងដែរ។

ទិដ្ឋភាពសំខាន់បំផុតនៃទម្លាប់ហាត់ប្រាណរបស់គាត់ គឺសង្កត់ធ្ងន់ទៅលើភាពស្ថិតស្ថេរ(សុខភាព និងរាងកាយ)។ លោកបាននិយាយថា “អ្នកទាំងអស់គ្នា ត្រូវហាត់ប្រាណជាប្រចាំថ្ងៃ ដើម្បីឱ្យអារម្មណ៍របស់អ្នកមានថាមពលខ្ពស់។ ខ្ញុំធ្វើលំហាត់ប្រាណ មួយម៉ោង ខ្ញុំមិនឈប់ចង់វាទេ។” ពីព្រោះវាធ្វើឱ្យគាត់មានថាមពលក្នុងខ្លួន និងមានសុខភាពល្អ ។ លោកជាមនុស្សម្នាក់ ដែលកំណត់គោលដៅហើយ មិនងាយបោះបង់វានោះទេ លុះត្រាវាទៅដល់គោលដៅ។

លោក Branson ដែលមានភាពល្បីល្បាញ គឺការជិះស្គី វាយតេន្នីស ហើយលោកបានជិះទូកចម្ងាយប្រហែល ១២៥ ម៉ាយល៍ឆ្លងកាត់ទ្វីបអឺរ៉ុបបានសម្រេចជោគជ័យ។ លោកបាននិយាយថា “កាយសម្បទា គឺជាគន្លឹះនៃភាពជោគជ័យរបស់គាត់ ពីព្រោះខ្ញុំមានភាពរីករាយក្នុងជីវិតនេះ ហើយខ្ញុំតែងតែយកចិត្តទុកលើសុខភាពរបស់ខ្ញុំជានិច្ច។” ជាចុងក្រោយលោកបាននិយាយថា “ខ្ញុំជឿថា បើអ្នកមានការធុញថប់អារម្មណ៍ វាជាពេលដែលអ្នកត្រូវរកមើលខ្លួនអ្នកឱ្យកាន់តែច្រើន ហើយអ្នកនឹងមានភាពរីករាយជាមនុស្សគ្រប់គ្នា។ ”

អត្ថបទស្រាវជ្រាវដោយ៖ ទ្រ សុភាព


Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2662

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia