គំនិតរកស៊ី
រឿងសាមញ្ញមួយនេះជាបញ្ហាធំ បើពេទ្យខ្មែរធ្វើបានអ្នកជំងឺលែងចង់ចាយលុយទៅព្យាបាលក្រៅប្រទេសហើយ
MC LyHouy
January 14 2021
490 views


ចំនួនអ្នកជំងឺខ្មែរដែលសម្រេចចិត្តទៅព្យាបាលនៅក្រៅប្រទេសឃើញថាកើនឡើងជាលំដាប់ មិនថាទាំងជំងឺធ្ងន់ធ្ងរដែលនៅកម្ពុជាមិនអាចព្យាបាលបាន ជំងឺកម្រិតមធ្យម ឬគ្រាន់តែការពិនិត្យសុខភាពក៏មានអ្នកទៅចាយលុយក្នុងពេទ្យនៅក្រៅប្រទេសដែរ។ យ៉ាងណាមិញ បញ្ហានេះត្រូវបានលើកឡើងជាចម្ងល់ថា មូលហេតុអ្វីបានជាអ្នកជំងឺនៅកម្ពុជាសម្រេ​​ចចិត្តចាយលុយទៅព្យាបាលនៅក្រោប្រទេសទាំងដែលត្រូវអស់លុយច្រើនជាងពេទ្យនៅខ្មែរ? ដើម្បីដោះស្រាយចម្ងល់នេះក្រុមការងារHealthy Cambodiaយើងក៏នឹងលើកយកអំណះអំណាងពីបុគ្គល២រូបដែលជាអ្នកជំនាញក្នុងវិស័យនេះមកស្រាយចម្ងល់។​

ប៉ុន្តែមុននឹងចូលដល់ហេតុផលដែលអ្នកជំងឺខ្មែរយើងសុខចិត្តចាយលុយទៅព្យាបាលនៅក្រៅប្រទេស ក្រុមការងារយើងក៏សូមរម្លឹកផងដែរថា តាមពិតវិស័យសុខាភិបាលយើងនៅកម្ពុជាបច្ចុប្បន្នក៏មិនចាញ់នៅក្រៅប្រទេសនោះទេ ក្រោមការយកចិត្តទុកដាក់ថ្នាក់ដឹកនាំក៏ដូចជាក្រសួងសុខាភិបាលដែលបានចំណាយកម្លាំងកាយចិត្តក្នុងការពង្រឹងវិស័យមួយនេះឱ្យកាន់តែមានគុណភាពដូចបច្ចុប្បន្ន ហើយបូករួមនឹងក្រុមគ្រូពេទ្យ បុគ្គលិកសុខាភិបាលមួយចំនួនធំក៏បានព្យាបាលស្វះស្វែងបំពេញភារកិច្ចយ៉ាងសកម្ម។ តួរយ៉ាងដូចបានឃើញស្រាប់ករណីកូវីដ១៩នៅកម្ពុជា ពេទ្យកម្ពុជាព្យាបាលជាសះស្បើយ ៣៧៧នាក់រួចមកហើយ ហើយគ្មានករណីស្លប់នោះទេ។

ក្រឡេកមកមើលមូលហេតុធំបំផុតដែលធ្វើធ្វើឱ្យអ្នកជំងឺខ្មែរយើងសម្រេចចិត្តទៅព្យាបាលនៅក្រៅប្រទេសមិនថាសិង្ហបុរី ឥណ្ឌា ឬថៃ នោះគឺមិនមែនត្រឹមតែបច្ចេកវិទ្យា របៀបបដិសណ្ឋារកិច្ចឬគុណភាពព្យាបាលនោះទេ ព្រោះគុណភាពព្យាបាលនៅខ្មែរយើងក៏មិនធម្មតាដែរ តែរឿងសាមញ្ញមួយនោះគឺទំនុកចិត្តដែលអ្នកជំងឺទទួលបាន។ បើតាមការឱ្យដឹងរបស់បុគ្គល២រូបបានឱ្យដឹងដូចៗគ្នាថា មន្ទីរពេទ្យប្រទេសក្រៅខ្លាំងត្រង់ពូកែផ្តល់ទំនុកចិត្តដល់អ្នកជំងឺ ធ្វើឱ្យអ្នកជំងឺមានអារម្មណ៍ថាទុកចិត្ត។

បើតាមរយៈអ្នកជំនាញផ្នែកប្រឹក្សាអាជីវកម្មនៅមន្ទីរពេទ្យដ៏ល្បីមួយនៅប្រទេសថៃ គឺលោកជឿត ចំណានបានឱ្យដឹងថា បើតាមបទពិសោធន៏ជួបជាមួយអ្នកជំងឺកន្លងមកភាគច្រើនអ្នកជំងឺនិយាយថាគាត់មានទំនុកចិត្តជាមួយពេទ្យប្រទេសថៃ អ្នកជំងឺខ្លួនឯងក៏មិនដឹងមូលហេតុដែរប៉ុន្តែអ្នកជំងឺទទួលបានអារម្មណ៍កក់ក្តៅ។ ប៉ុន្តែអ្វីដែលលោកដឹងគឺ នៅខាងមន្ទីរពេទ្យថៃគេមានស្តង់ដារមន្ទីរពេទ្យសម្រាប់ឱ្យមន្ទីរពេទ្យក្នុងស្រុកទាំងអស់អនុវត្តតាម ដូចនេះហើយទើបនៅពេលពិនិត្យសុខភាពនៅមន្ទីរពេទ្យស្រុកថៃមួយណាក៏ដោយ ក៏ទទួលបានលទ្ធផលដូចគ្នាគ្រប់មន្ទីរពេទ្យ។

ចំណែកឯ លោក រ័ត្ន សុចាន់ ដែលជាស្ថាបនិកនៃក្រុមហ៊ុនMedCreate AA សេវាកម្មបញ្ជូនអ្នកជំងឺទៅក្រៅប្រទេសវិញ ក៏បានប្រាប់ក្រុមការងារយើងដូចគ្នាដែរថា ឆ្លងកាត់ការសហការជាមួយពេទ្យបរទេសជាង៤ឆ្នាំ លោកបានដឹងថាអ្វីដែលមន្ទីរពេទ្យថៃបានផ្តល់ឱ្យអ្នកជំងឺគឺទំនុកចិត្តនឹង។ ររបៀបបដិសណ្ឋារកិច្ចរបស់បុគ្គលិកមន្ទីរពេទ្យធ្វើឱ្យអ្នកជំងឺទទួលបានអារម្មណ៍ថាទុកចិត្ត ហើយមន្ទីរពេទ្យគេទៀតសោតគឺធ្វើតាមវិជ្ជាជីវៈពេទ្យយ៉ាងម៉ឺងមាត់។ ការព្យាបាលត្រូវឆ្លងកាត់ដំណាក់កាល និងវិនិច្ឆ័យតាមរយៈលទ្ធផលតេស្តតែប៉ុណ្ណោះ។ និយាយឱ្យខ្លីទៅគឺទៅទំនុកចិត្តដែលចេញពីការយកចិត្តទុកដាក់របស់មន្ទីរពេទ្យទាំងមូលមកកាន់អ្នកជំងឺ។

ជាសរុបមកយើងឃើញថា រឿងសាមញ្ញមួយដែលគ្រូពេទ្យយើងអាចធ្វើបាននោះគឺការផ្តល់ទំនុកចិត្តទៅកាន់អ្នកជំងឺនឹងឯង។ យើងឃើញមានពេទ្យនៅកម្ពុជាជាច្រើនដែលកំពុងអនុវត្តរួចហើយ ប៉ុន្តែប្រសិនបើមន្ទីរពេទ្យខ្មែរយើងអាចធ្វើបានទាំងអស់គ្នា នោះយើងជឿថាអ្នកជំងឺនឹងលែងចង់ចាយលុយជិះយន្តហោះទៅព្យាបាលនៅក្រៅប្រទេសទៀតហើយ ហើយទំនុកចិត្តនោះទៀតនោះយើងអាចទាញឬផ្តល់ទៅកាន់អ្នកជំងឺបានតាមរយៈ បដិសណ្ឋារកិច្ច គុណភាពព្យាបាលដែលយើងមានស្រាប់ បរិយាកាសមន្ទីរពេទ្យ ព្រមទាំងការយកចិត្តទុកដាក់របស់បុគ្គលិកពេទ្យទៅកាន់អ្នកជំងឺនឹងឯង៕

អត្ថបទដោយ៖ អឿ ស្រីហួយ




MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#គំនិតរកស៊ី

លោក លីវ ឈួង បញ្ជាក់ថា ចេះគិតបែបនេះ គាត់ធ្វើបានលទ្ធផល អ្នកក៏ធ្វើបានដូចគ្នា
Tror Sopheap
December 30 2024
161 views

#គំនិតរកស៊ី

ធ្លាប់តែប្រើផលិតផលwindy តោះមកប្រវត្តិទឹកភ្នែក តស៊ូទម្រាំមានថ្ងៃនេះ របស់ម្ចាស់ប្រេន windy
Thida Pet
June 23 2023
951 views

#គំនិតរកស៊ី

គ្រោះថ្នាក់! ពេទ្យប្រាប់សញ្ញាស្រដៀងនិងឈឺក្រពះទាំងនេះអាចជាអាការនៃជំងឺស្ទះសរសៃឈាមបេះដូង
Senghong Kong
June 2 2023
16.8 K views

#គំនិតរកស៊ី

អាយុទើបជាង២០ មិនចង់ឱ្យឆាប់ជ្រួញ ឡើងភ្លីកន្ទុយភ្នែកចាស់ជាងវ័យ ពេទ្យប្រាប់ក្បួន៣ជួយឱ្យក្មេងបាន
Senghong Kong
June 2 2023
17.6 K views

#គំនិតរកស៊ី

សង្គ្រោះអ្នកជំងឺផ្លូវចិត្ត! វេជ្ជបណ្ឌិតខ្មែរ នាំចូលម៉ាស៊ីនម៉ាញេទិចដំបូងគេព្យាបាលដោយមិនចាប់ប្រើថ្នាំ
Senghong Kong
May 24 2023
11.3 K views

#គំនិតរកស៊ី

តារាស្រីដំបូងគេនាំវត្ថុមានតម្លៃរបស់ខ្មែរ ដើរលើកកម្រាលព្រំក្រហមកម្មវិធីលំដាប់ពិភពលោក
Senghong Kong
May 20 2023
1.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia