ជំងឺ
សញ្ញាគួរតាមដាន! ខ្វះវីតាមីនA អាចមានបញ្ហាដល់សួតនិងភ្នែក ប៉ះពាល់ទាំងកុមារនិងមនុស្សពេញវ័យ
Senghong Kong
November 16 2022
212 views

វីតាមីនA ជាប្រភេទវីតាមីនរលាយក្នុងខ្លាញ់ ដែលមាននៅក្នុងរបបអាហារជាច្រើនដែលអ្នកទទួលទានរាល់ថ្ងៃ។ វីតាមីនA បានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធភាពស៊ាំការពាររាងកាយ មុខងារផ្សេងៗឱ្យមានសុខភាពល្អ ក៏ដូចជាការបន្តពូជផងដែរ។ រាងកាយក៏ត្រូវការវីតាមីនA ជាចាំបាច់ ដើម្បីជួយដល់មុខងារនៃ សួត បេះដូង និងតម្រងនោម ដំណើរការឱ្យបានល្អ។

ផ្អែកតាមការចែករំលែករបស់អ្នកជំនាញចំណីអាហារ អ្នកស្រី Lindsey DeSoto ឱ្យដឹងនៅក្នុងប្រភព Verywellhealth ដែរថា កង្វះវីតាមីនA បើចំពោះកុមារ ប្រឈមហានិភ័យក្រិន ពន្យារការលូតលាស់ ភាពស៊ាំចុះខ្សោយ សមត្ថភាពការមើលថយចុះ(សុខភាពភ្នែក) ជាដើម។ តាមការសិក្សាបាន ឱ្យដឹងផងដែរ ការទទួលទានវីតាមីនA មិនគ្រាប់គ្រាន់ វាបានផ្សារភ្ជាប់គ្នាជំងឺស្ទះសួត ជំងឺផ្លូវដង្ហើម និងជំងឺហឺតជាដើម។ មិនតែប៉ុណ្ណោះកង្វះ វីតាមីនA ក៏ជាមូលហេតុមួយដែលធ្វើឱ្យស្ត្រីពិបាកក្នុងការមានកូន ក៏ដូចជារលូតកូនផងដែរ។

ចំពោះរោគសញ្ញានៃការខ្វះវីតាមីនA មានដូចជា ខ្សោយៗ អស់កម្លាំង ភាពស៊ាំចុះខ្សោយ ងាយឆ្លងជំងឺ ស្បែកនិងសក់ស្ងួត ភ្នែកស្ងួត មើលឃើញមិនសូវច្បាស់ជាដើម។ បញ្ហានេះច្រើនកើតឡើងជាមួយមនុស្សដែលរស់នៅប្រទេសកំពុងអភិវឌ្ឍ មិនបានយល់ដឹងនិងទទួលបានរបបអាហារដែលសារធាតុចិញ្ចឹមគ្រប់គ្រាន់។ គេអាចព្យាបាលបានដោយការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ជាមួយគ្រូពេទ្យ និងលេបថ្នាំឬវីតាមីនបន្ថែមតាមវេជ្ជបញ្ជា។ ចៀសវាងការលេបឬទិញថ្នាំ និងវីតាមីនដោយខ្លួនឯង ដោយមិនបានធ្វើរោគវិនិច្ឆ័យច្បាស់លាស់ ព្រោះវីតាមីនA អាចមានប្រតិកម្មមួយនឹងថ្នាំមួយចំនួន លេបខុសអាចគ្រោះថ្នាក់ដល់សុខភាព។

ក្រៅពីនោះ អ្នកក៏អាចបន្ថែមវីតាមីនA ពីធម្មជាតិតាមរយៈការទទួលទានអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ពិសេសមាននៅក្នុងក្រុមបន្លែផ្លែឈើដែលមានពណ៌ទឹកក្រូច លឿង ក្រហម បៃតង ដូចជាស្ពៃបៃតង ម្ទេសប្លោក ការរ៉ុត ដំឡូងផ្អែមឬដំឡូងឈ្វា ប៉េងប៉ោះ ថ្លើមគោ សាច់សរីរាង្គ ស៊ុត ទឹកដោះគោ ផ្លែស្វាត ក៏ដូចជាផ្លែឈើមួយចំនួនទៀតផងដែរ៕

 អត្ថបទដោយ៖ Senghong

 

 

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#ជំងឺ

ឈប់ទៅណា! នេះជាទម្លាប់នាំឱ្យអ្នកខូចតម្រងនោមទាំងវ័យក្មេងអត់ដឹងខ្លួនទេ
Tror Sopheap
December 10 2024
7.9 K views

#ជំងឺ

ក្រសួងសុខាភិបាកថា៖ បង្ការពីជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ត្រូវមានទម្លាប់បែបនេះ
Tror Sopheap
December 5 2024
709 views

#ជំងឺ

ស្រ្តេសច្រើនមែនទេ? ការរួមភេ.ទជួយអ្នកដកស្រ្តេស ហើយការពារជំងឺ ២ទៀត
Tror Sopheap
December 2 2024
241 views

#ជំងឺ

គួរឱ្យភ្ញាក់ផ្អើល! នេះជាអត្ថប្រយោជន៍ការរួមភេទទាំង៦ ប៉ូវសុខភាពកុំឈឺច្រើន
Tror Sopheap
November 7 2024
653 views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
2.5 K views

#ជំងឺ

គ្រួសារមានសុភមង្គល! នេះជាទម្លាប់ការពារគ្រួសាររបស់អ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 4 2024
211 views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ឈប់ទៅណា! នេះជាទម្លាប់នាំឱ្យអ្នកខូចតម្រងនោមទាំងវ័យក្មេងអត់ដឹងខ្លួនទេ
Tror Sopheap
December 10 2024
7.9 K views

#អាហារ

ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
6.1 K views

#អាហារ

៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
December 11 2024
5.7 K views

#ចិត្តសាស្ត្រ

អ្នកលើសឈាម! ដាច់ខាតធ្វើរឿង ២នេះ បន្ថយសម្ពាធឈាមឱ្យថយចុះ
Tror Sopheap
December 4 2024
1.4 K views

#ព័ត៌មាន

ភ្ញាក់ផ្អើល! រកឃើញសាកសព ៧៣នាក់នៅវត្តប្រទេសថៃ ហើយចិញ្ចឹមក្រពើ ៦០០ក្បាល
Tror Sopheap
December 3 2024
1.3 K views

#ជំងឺ

ក្រសួងសុខាភិបាកថា៖ បង្ការពីជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ត្រូវមានទម្លាប់បែបនេះ
Tror Sopheap
December 5 2024
709 views
អត្ថបទថ្មីៗ
#អាហារDecember 13 2024
ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
#អត្ថបទ PRDecember 13 2024
អ្នកកាត់បន្ថយរហូត80% ហានិភ័យពីជំងឺស្ទះសរសៃឈាមបេះដូង បើអនុវត្តតាមវិធីខាងក្រោម
#ព័ត៌មានDecember 12 2024
ប្រយ័ត្នផង! មនុស្ស ៤ ក្រុមនេះ មានការប្រឈមមុខខ្ពស់ក្នុងការឆ្លងមេរោគអេដស៍
#ព័ត៌មានDecember 12 2024
ក្រសួងសុខាភិបាលបញ្ជាក់ថា ការផ្ទុះមេរោគអេដស៍នៅខេត្តព្រះសីហនុ និងខេត្តតាកែវ មិនពិតទេ
#កីឡាDecember 11 2024
អ្នកមានបញ្ហាធាត់ខ្លាំង ខ្វះការលើកចិត្ត មកដឹងពីបុរសបាក់ទឹកចិត្ត ប្រែខ្លួនជាមនុស្សសាច់ដុំ
#អាហារDecember 11 2024
៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia