គំនិតរកស៊ី
មាត់ ស្បែក និងគ្រឿងសម្អាងមួយចំនួន...ជាប្រភពនៃលោហធាតុធ្ងន់ បង្កឱ្យប៉ះពាល់សុខភាព! តើអ្វីជាលោហធាតុធ្ងន់?
MC LyHouy
June 28 2022
348 views

 តើអ្នកដឹងឬទេថាគ្រប់យ៉ាងនៅជុំវិញខ្លួនអ្នកសុទ្ធតែមានចំណែកក្នុងការធ្វើឱ្យអ្នកឈឺតាមរយៈសារធាតុគីមីនិងលោហធាតុធ្ងន់ដែលអ្នកញ៉ាំ អ្នកប្រើប្រាស់ ឬសូម្បីតែគ្រឿងសម្អាងដែលអ្នកកំពុងប្រើក៏ដោយ? សារធាតុគីមីមានច្រើនរាប់មិនអស់ ប៉ុន្តែថ្ងៃនេះ ចាបបៃតងសូមលើកយកតែពីលោហធាតុធ្ងន់ ដែលជាសាធាតុម្យ៉ាងដែលរាងកាយអ្នកមិនត្រូវការ ប៉ុន្តែវាចូលទៅសម្ងំក្នុងកោសិកាធ្វើឱ្យអ្នកប្រឈមនឹងជំងឺរ៉ាំរ៉ៃ ចេះតែភ្លេចភ្លាំងច្រើន ចេះតែមិនស្រួលខ្លួន ចេះតែកោសខ្យល់ញឹកញាប់ គេងមិនចង់ងើប និងអ្នកខ្លះអាចបាត់បង់ចំណង់ផ្លូវភេទទៀតផង។ វាជាលោហធាតុធ្ងន់ តើវាអាចចូលទៅក្នុងកោសិការាងកាយយើងបានដូចម្តេច? ខាងក្រោមនេះគឺជាចម្លើយដែលចាបបៃតងទទួលបានពីវេជ្ជបណ្ឌិតជំនាញ មកជូនបងប្អូនជាចំណេះដឹងថ្មីបន្ថែមទៀតនៅថ្ងៃនេះ។ ​

លោកវេជ្ជបណ្ឌិត លី សង់គី បានប្រាប់ចាបបៃតងថា ប្រភពធំៗដែលធ្វើឱ្យលោហធាតុធ្ងន់ចូលក្នុងកោសិកាមនុស្សបាន គេចែកជា៣គឺ ចូលតាមមាត់ ចូលតាមស្បែក និង ចូលតាមការដកដង្ហើម។ មុននឹងចូលទៅដល់សាច់រឿងលម្អិត សូមបញ្ជាក់ផងដែរថា លោកវេជ្ជបណ្ឌិត លី សង់គី  គឺជាគ្រូពេទ្យជំនាញដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញផ្នែក Functional Medicine, Clinical Metal Toxicology & Antidotes និង Lifestyle Intervention ពីក្រៅប្រទេស (ដូចជាប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌា និងហ្វីលីពីន)។

ប្រភពទី១៖ លោហធាតុធ្ងន់ចូលតាមមាត់

មានន័យថា លោហធាតុធ្ងន់ចូលតាមរយៈការបរិភោគ ហើយកាលណានិយាយដល់ការបរិភោគ វាមានទឹក សាច់ និងបន្លែ។ ពេលណាអ្នកបរិភោគទៅ បើអាហារទាំងនេះអត់មានលោហធាតុធ្ងន់ នោះវាមិនជាអ្វីទេ ប៉ុន្តែបើអាហារទាំងនេះមានលោហធាតុធ្ងន់ ហើយរាងកាយបញ្ចេញអត់អស់ទេ វានឹងសន្សំបន្តិចម្តងៗទុកក្នុងកោសិកា។ អាហារដែលសម្បូរលោហធាតុធ្ងន់ជាងគេបំផុតនោះ គឺ​អាហារកំប៉ុង អាហារដាក់ថង់ប្លាស្ទិក/ដបប្លាស្ទិក/កែវប្លាស្ទិក អាហារកែច្នៃជាដើម។ ចំណែកឯអាហារបំប៉នខ្លះ ដែលគ្មានប្រភពច្បាស់លាស់ក៏អាចមានផ្ទុកលោហធាតុធ្ងន់ផងដែរ។ លោកវេជ្ជបណ្ឌិត លី សង់គី បានលើកឧទាហរណ៍បញ្ចាក់ឱ្យដឹងថា សម្រាប់អ្នកចូលចិត្តហូបអូមេហ្គា៣ (ខ្លាញ់ត្រីជាភាសាសាមញ្ញ) សូមមើលផងថា តើក្រុមហ៊ុនគេបានដាក់បញ្ជាក់ថា បានយកបារ៉តចេញឬនៅ (molecularly distilled)? សម្រាប់ក្រុមហ៊ុនល្អ គេនឹងដាក់សម្គាល់ឱ្យអ្នកដឹង អ៊ីចឹងជាអ្នកទិញត្រូវចេះមើលឬសួរឱ្យច្បាស់ផង។

ប្រភពទី២៖ លោហធាតុធ្ងន់ចូលតាមស្បែក

នារីៗចូលចិត្តប្រើគ្រឿងសម្អាង ដូចជាក្រែមលាបមាត់ ឡេ ម្សៅ ទឹកអប់ ដែលគ្មានប្រភពច្បាស់លាស់អាចនឹងប្រឈមធ្វើឱ្យលោហធាតុធ្ងន់ចូលទៅក្នុងខ្លួនបន្តិចម្តងៗ យូរៗទៅនឹងកើនច្រើនទៅៗ ប៉ុន្តែបើប្រើយូរៗម្តងមិនបញ្ហាអ្វីទេ។ ឧទាហរណ៍ ក្រែមលាបមាត់ដែលនារីៗប្រើភាគច្រើនមានផ្ទុកសំណ អ៊ីចឹងកាលណាតែលាបយូរទៅៗ សារធាតុសំណនឹងច្រើនទៅៗ។ គ្រឿងសម្អាងខ្លះក៏មានផ្ទុកបារតផងដែរ ហើយ​នៅពេលដែលលើសបារ៉តច្រើន យូរៗទៅវាអាចបង្កជាការភ្លេចភ្លាំង។

ប្រភពទី៣៖ លោហធាតុធ្ងន់ចូលតាមការដកដង្ហើម

ផ្លូវដង្ហើម (inhalation) ក៏អាចជាប្រភពនៃការចូលនូវលោហធាតុធ្ងន់ដែរ។ ឧទាហរណ៍ដូចជាសាំង ដែលមានផ្ទុកសំណ។ កាបូបស្បែក ស្បែកជើងឬខ្សែក្រវ៉ាត់ស្បែកក៏មានលោហធាតុធ្ងន់បារតដែរ។  សូម្បីតែទូសម្អាងដែលបាញ់ថ្នាំកុំឲ្យមេស៊ីក៏មានបារតដែរ។ លើសពីនេះទៀត លោហធាតុធ្ងន់មាននៅក្នុងក្រុមប្រភេទថ្នាំបាញ់និងថ្នាំលាប ដូចជាថ្នាំបាញ់ឡាន/ម៉ូតូ ថ្នាំបាញ់តុ/ទូ ថ្នាំបាញ់សម្លាប់ស្មៅ ថ្នាំបាញ់សម្លាប់សត្វចង្រៃ ថ្នាំលាបជញ្ជាំង ។ល។ អ៊ីចឹងហើយក្នុងជីវិតប្រចាំថ្ងៃ យើងពិបាកជៀសឱ្យផុតពីលោហធាតុធ្ងន់ណាស់។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត លី សង់គី  ក៏បានបង្ហើប​ពីវិធីដោះស្រាយខណៈពេលដែលយើងមិនអាចគេចផុតពីលោហធាតុធ្ងន់។ យុទ្ធសាស្ត្រទី១ គឺត្រូវកាត់បន្ថយការប្រឈមនឹងប្រភពនៃលោហធាតុធ្ងន់ (reduce exposure to toxic heavy metals)។ យុទ្ធសាស្ត្រទី២ ត្រូវបញ្ចេញលោហធាតុធ្ងន់មកខាងក្រៅឱ្យបានច្រើនជាងចូល (increase excretion of toxic heavy metals) តាមរយៈការហាត់ប្រាណ និងការទទួលទានអាហារត្រឹមត្រូវជាដើម។ យុទ្ធសាស្ត្រទី៣ ត្រូវថែរក្សាសុខភាពប្រដាប់រំលាយអាហារឲ្យបានល្អព្រោះថា នៅពេលដែលក្រពះ ពោះវៀនតូចនិងពោះវៀនធំមានសុខភាពល្អ (healthy gut) វាអាចជារនាំងជួយបិទកុំឲ្យលោហធាតុធ្ងន់ចូលទៅក្នុងឈាម ហើយវាជួយបញ្ចេញចោលមកតាមលាមក។ ថ្លើមក៏មានតួនាទីសំខាន់ដែរក្នុងការជួយពន្លឿនបញ្ចេញលោហធាតុធ្ងន់ចេញពីក្នុងខ្លួនយើង (good liver takes care of detoxification pathways)។ ក្នុងករណីដែលធ្វើតាមយុទ្ធសាស្ត្រទាំង៣ខាងលើហើយ ក៏ប៉ុន្តែនៅតែលើសលោហធាតុធ្ងន់ក្នុងកោសិកាទៀត លោក/លោកស្រីអាចមកជួបវេជ្ជបណ្ឌិតដើម្បីពិគ្រោះរកវិធីសម្អាតចោលតាមក្បួនវេជ្ជសាស្រ្តពេទ្យវិញម្តង  

សូមរម្លឹកផងដែរថា រោគសញ្ញាមួយចំនួនដែលអាចកត់សម្គាល់បានថា អ្នកអាចប្រឈមនឹងការលើសលោហធាតុធ្ងន់មានដូចជា ភ្លេចភ្លាំងច្រើន ចុករោយគ្មានមូលហេតុ ឆាប់អស់កម្លាំង ចាញ់ត្រជាក់/ចាញ់រងា មិនចង់ងើបពីគេងពេលព្រឹក ឧស្សាហ៍មិនស្រួលខ្លួន កោសខ្យល់ញឹកញាប់ អាល្លែកហ្សីរ៉ាំរ៉ៃ ឬបាត់បង់ចំណង់ផ្លូវភេទជាដើម ។ល៕

 អត្ថបទដោយ៖ កញ្ញា លីហួយ


MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#គំនិតរកស៊ី

ធ្លាប់តែប្រើផលិតផលwindy តោះមកប្រវត្តិទឹកភ្នែក តស៊ូទម្រាំមានថ្ងៃនេះ របស់ម្ចាស់ប្រេន windy
Thida Pet
June 23 2023
910 views

#គំនិតរកស៊ី

អាយុទើបជាង២០ មិនចង់ឱ្យឆាប់ជ្រួញ ឡើងភ្លីកន្ទុយភ្នែកចាស់ជាងវ័យ ពេទ្យប្រាប់ក្បួន៣ជួយឱ្យក្មេងបាន
Senghong Kong
June 2 2023
16.3 K views

#គំនិតរកស៊ី

គ្រោះថ្នាក់! ពេទ្យប្រាប់សញ្ញាស្រដៀងនិងឈឺក្រពះទាំងនេះអាចជាអាការនៃជំងឺស្ទះសរសៃឈាមបេះដូង
Senghong Kong
June 2 2023
14.5 K views

#គំនិតរកស៊ី

សង្គ្រោះអ្នកជំងឺផ្លូវចិត្ត! វេជ្ជបណ្ឌិតខ្មែរ នាំចូលម៉ាស៊ីនម៉ាញេទិចដំបូងគេព្យាបាលដោយមិនចាប់ប្រើថ្នាំ
Senghong Kong
May 24 2023
10.9 K views

#គំនិតរកស៊ី

តារាស្រីដំបូងគេនាំវត្ថុមានតម្លៃរបស់ខ្មែរ ដើរលើកកម្រាលព្រំក្រហមកម្មវិធីលំដាប់ពិភពលោក
Senghong Kong
May 20 2023
1.5 K views

#គំនិតរកស៊ី

អស់ភ័យរឿងឡើងសង្វារ! ពេទ្យប្រាប់ក្បួន ម៉ាក់ៗថែសម្រស់កុំឱ្យបែកសង្វារទោះមានផ្ទៃពោះក៏ដោយ
Senghong Kong
May 18 2023
6 K views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

រួមភេ.ទបែបគុណភាព! ៣ទម្លាប់ធ្វើឱ្យដៃគូ ឬស្វាមីភរិយារួមភេ.ទពេញចិត្តមានក្តីស្រឡាញ់
Tror Sopheap
November 1 2024
8 K views

#អាហារ

មុនរួមភេ.ទ! អ្នកញ៉ាំអាហារទាំង ៥ ប៉ូវកម្លាំង ដុតអារម្មណ៍ផ្លូវភេ.ទ
Tror Sopheap
November 3 2024
3.1 K views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
1.3 K views

#អាហារ

វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
Tror Sopheap
November 11 2024
605 views

#អាហារ

អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
502 views

#ចិត្តសាស្ត្រ

ចេះតែគេងមិនលក់! វិធី ៤យ៉ាងដុតអារម្មណ៍អ្នកឆាប់ងងុយគេងលឿន
Tror Sopheap
November 1 2024
474 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រNovember 12 2024
បញ្ហាចិត្តមែនទេ? មានផ្នត់គំនិតបែបនេះ ជួយអ្នកគ្រប់គ្រងចិត្ត និងជីវិតឱ្យមានក្តីសុខ
#អាហារNovember 11 2024
វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
#ចិត្តសាស្ត្រNovember 10 2024
បើជីវិតអ្នកស្មុគស្មាញមែនទេ? នេះជារបៀបងាយៗ ដឹកនាំជីវិតអ្នកឱ្យសាមញ្ញ និងក្តីសុខ
#អត្ថបទ PRNovember 9 2024
ក្រុមហ៊ុន Herbalife ប្រចាំកម្ពុជា៖ ការតមអាហារបណ្តោះអាសន្នអ្នកចាប់ផ្តើមដំបូង៖ របៀបជ្រើសរើសវិធីតមអាហារល្អបំផុត
#អត្ថបទ PRNovember 8 2024
មោទនភាពណាស់! មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ ជាមន្ទីរពេទ្យខ្មែរ ដែលទទួលបានវិញ្ញាបនបត្រISO ទទួលស្គាល់លំដាប់ថ្នាក់អន្តរជាតិ
#ព័ត៌មានNovember 8 2024
ប្រយ័ត្នផង! តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia