កុមារ
ឪពុកម្ដាយចេះចិញ្ចឹមកូន៦ក្បាច់នេះ ធានាថាកូននឹងពូកែ និងចេះស្ដាប់បង្គាប់អស់ក្ដីបារម្មណ៍ទៀតហើយ

ឪពុកម្ដាយតែងពិបាកក្នុងការចិញ្ចឹមកូន និងមានការខ្វល់ខ្វាយច្រើន ពេលខ្លះគេងមិនលក់ព្រោះខ្វល់ខ្វាយរឿងកូនៗ។ ប៉ុន្តែនេះក៏មកពីឪពុកម្ដាយមានការខ្វះចន្លោះប្រហោងក្នុងការចិញ្ចឹមកូន និងអប់រំកូន។

ជាការពិតណាស់នៅក្នុងការចិញ្ចឹមកូនជាក់ស្ដែងគឺមានការពិបាកណាស់ មិនមែនងាយស្រួលនោះទេ ដូច្នេះហើយឪពុកម្ដាយត្រូវមានការដឹងពីវិធីសាស្ត្រក្នុងការមើលថែកូន និងអប់រំកូនប្រកបដោយភាពវៃឆ្លាត និងពូកែ ហើយវិធីសាស្ដ្រ ៦ក្បាច់នេះ ដែលអ្នកត្រូវដឹងនោះរួមមាន៖

១.ផ្ដល់ពេលវេលាសម្រាប់កូនអ្នក៖ជាការពិតណាស់ពេលវេលាជាផ្នែកមួយដ៏មានសារៈសំខាន់ក្នុងការបង្កើននៅភាពស្និតស្នាលជាមួយកូនៗ ដូច្នេះនៅពេលព្រលឹមឡើងក្នុងនាមអ្នកជាឪពុកម្ដាយ អ្នកត្រូវតែចំណាយពេលវេលាដើម្បីញុំាអាហាពេលព្រឹកជាមួយកូនៗ និងក្រុមគ្រួសារជាប្រចាំ ឬពេលផ្សេងៗទៀត។ ព្រោះថានេះគឺជាចំណុចសំខាន់មួយនៃការផ្ដល់នៅភាពកក្ដៅដែលកូនៗក្នុងការលើកទឹកចិត្តពួកគេ។

Why shared dinners are essential for a healthy and happy family – and the  ways to get your kids to buy into it | South China Morning Post

២.ឪពុកម្ដាយធ្វើជាគំរូល្អសម្រាប់កូនៗ៖ក្មេងៗគឺតែងរៀនសូត្របានច្រើនពីរបៀបធ្វើសកម្មភាព ដោយការសង្កេតមើលលើឪពុកម្តាយរបស់ពួកគេ ។ ​ក្មេងតូចៗគឺជាវ័យមួយដែលពួកគេយកចិត្តទុកដាក់ និងសង្កេតពីសកម្មភាពរបស់អ្នក និងយកគំរូតាម។​ ត្រូវចាំថាអ្នកគឺជាគំរូសម្រាប់កូនរបស់អ្នកៗ ដូច្នេះអ្នកទាំងអស់គ្នាត្រូវធ្វើទម្លាប់ល្អៗឱ្យបានច្រើន ប៉ុន្តែកុំភ្លេចពាក្យសម្ដីណាដែលអ្នកគួរនិយាយដាក់កូន។

Parent advice 1: Father models good behavior to son

៣.ផ្ដល់ស្រឡាញ់ដល់កូនៗ ហើយបង្ហាញពួកគេតាមរយៈសកម្មភាព៖ការស្រឡាញ់កូនរបស់អ្នកអាចមានលក្ខណៈសាមញ្ញដូចជា ការឱបពួកគេ ចំណាយពេលជាមួយពួកគេ និងស្តាប់បញ្ហារបស់ពួកគេជារៀងរាល់ថ្ងៃ។ ដែលទាំងនេះហើយគឺបង្ហាញពីសកម្មភាពរបស់អ្នកទៅកាន់ពួកគេ។

Mother and father kiss baby affectionately - good parenting skills

៤.បង្កើតកម្លាំងចិត្តសម្រាប់កូនអ្នក៖ឪពុកម្ដាយមានតួនាទីមួយគឺជាអ្នកគាំទ្រកូន និងផ្ដល់កម្លាំងចិត្តឱ្យកូន។ កូនមានភាពឆ្លាតវ័យក៏ពាក់ព័ន្ធនឹងកម្លាំងចិត្តដែរ ពីព្រោះថានៅពេលដែលកូនរបស់អ្នកធ្វើអ្វីមួយ មានអ្នកនៅពីក្រោយខ្នងចាំលើកទឹក និងផ្ដល់នូវកម្លាំងចិត្ត ដែលធ្វើឱ្យកូនរបស់អ្នកមានភាពតស៊ូ និងព្យាយាមធ្វើកិច្ចការរបស់ខ្លួន។

20 Highly Effective Tips on How to Make Children Study

៥.ប្រាស្រ័យទាក់ទងជាមួយកូនៗរបស់អ្នក៖ជាទូទៅឪពុកម្ដាយមិនសូវស្ដាប់កូនទេ ដែលនេះហើយជាបញ្ហាធំដូច្នេះរៀនកែប្រែទម្លាប់នេះចេញ​ ត្រូវនិយាយជាមួយកូនរបស់អ្នក ហើយស្តាប់ពួកគេដោយយកចិត្តទុកដាក់ ដែលនេះហើយមានហេតុផលមួយសម្រាប់ការប្រាស្រ័យទាក់ទងជាមួយកូនអ្នកដើម្បជួយពួកគេរកវិធីសាស្ដ្រថ្មីៗ និងគំនិតថ្មី ដែលជាផ្នែកមួយជួយឱ្យពួកគេក្នុងការអភិវឌ្ឍខួរក្បាល។

៦.រៀបចំគោលដៅសម្រាប់ការធ្វើជាឪពុកម្តាយរបស់គេ៖មានសំណួរមួយសួរទៅកាន់អ្នកថា តើអ្វីជាគោលដៅរបស់អ្នកក្នុងការចិញ្ចឹមកូន? ចូលអ្នកឆ្លើយនឹងសួរនេះ រួចអ្នកទាំងអស់គ្នាប្រាកដជាដឹងថាអ្នកនឹងចិញ្ចឹមកូនដោយរបៀបណា​ដោយការបានអានចំណុចខាងលើ ហើយប្រសិនបើអ្នកជាឪពុកម្តាយភាគច្រើនអ្នកចង់ឱ្យកូនរបស់អ្នកមានលិទ្ធិល្អនៅសាលារៀន មានទំនួលខុសត្រូវ ពូកែ និងគួរឱ្យស្រលាញ់ ដូច្នេះអ្នកត្រូវមានផែនការ និងគោលដៅឱ្យបានច្បាប់លាស់។

អត្ថបទស្រាវជ្រាវដោយ៖ម៉ាង វិសិដ្ឋារតន៍

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#កុមារ

នេះជាអាថ៌កំបាំងចិញ្ចឹមកូនឱ្យវៃឆ្លាត ចេះពឹងលើខ្លួនឯង ទៅអនាគតឪពុកម្តាយមិនឈឺក្បាលទេ
Tror Sopheap
September 13 2024
139 views

#កុមារ

អាថ៌កំបាំង ៣នេះចិញ្ចឹមកូនប្រកបភាពវៃឆ្លាត មានសុខភាពល្អ និងមានវិន័យក្នុងងខ្លួនពីក្មេង
Tror Sopheap
August 9 2024
1 K views

#កុមារ

អាយុ៣ឆ្នាំ អាចរកចំណូលពីយូធូបចន្លោះ២លានដុល្លារ/ឆ្នាំ ពីជំនាញ១នេះ
Mourn Kunthea
August 7 2024
530 views

#កុមារ

ឪពុកម្ដាយគួរដឹង! វិធីជួយឱ្យខួរក្បាលកូនខ្លាំង មានការចងចាំល្អ
Senghong Kong
August 2 2024
925 views

#កុមារ

រវាងស៊ុតមាន់ ស៊ុតក្ងាន និងទឹកត្រចៀកកាំ មួយណាដែលម៉ាក់ៗគួរញ៉ាំឱ្យបានច្រើនពេលពពោះ
Mourn Kunthea
July 30 2024
1.5 K views

#កុមារ

អាហារ៤ប្រភេទ ម៉ាក់ៗញ៉ាំគ្រប់ ជួយបណ្តុះសក់កូនណែនក្បាល សក់ត្រង់ស្អាត តាំងពីក្នុងផ្ទៃម្តាយ
Mourn Kunthea
July 25 2024
2.2 K views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រOctober 4 2024
ទម្លាប់គិត ២បែបនេះ ជួយអ្នកបន្ធូរអារម្មណ៍ចេញពីស្រ្តេស ភាពតានតឹង និងការបាក់ទឹកចិត្ត
#កីឡាOctober 4 2024
គ្រាន់តែអ្នកចំណាយកម្លាំងធ្វើតាមវិធីទាំងនេះ អ្នកច្បាស់ជាស្រកគីឡូមិនខានទេ
#ចិត្តសាស្ត្រOctober 4 2024
អាយុចាប់ពី១៨ឆ្នាំដល់អាយុ ៤០ឆ្នាំ អ្នកត្រូវដឹងគំនិតអស្ចារ្យទាំង១០ កុំឱ្យអ្នកបាក់ទឹកចិត្ត
#អាហារSeptember 30 2024
ចង់ស្រកគីឡូ តែអារម្មណ៍ចេះតែឃ្លាន មកអាហារ ៤នេះ ញ៉ាំហើយឆ្អែតយូរ កាត់ជាតិខ្លាញ់ទៀត
#ចិត្តសាស្ត្រSeptember 30 2024
ពេលអ្នកមានទឹកចិត្តខ្លាំងក្លាបែបនេះ អ្នកលែងខ្ចិល អនាគតរបស់អ្នកលែងលំបាកវេទនាហើយ
#ចិត្តសាស្ត្រSeptember 30 2024
១ស្នៀតជួយរំដោះទុក្ខលំបាកចេញពីចិត្ត បណ្តុះចិត្តរបស់អ្នកឱ្យតាន់ ឱ្យមានក្តីសុខ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia