សម្រស់
គីឡូឡើងអត់ឈប់! មកសាកក្បួនផ្តាច់អាហារល្ងាច ស្រកគីឡូបែបសុវត្ថិភាព មិនឃ្លានពេលយប់

បើតាមអ្នកជំនាញផ្នែកសម្រកគីឡូណែនាំថា អាហារគ្រប់ពេលសុទ្ធតែសំខាន់ដូចគ្នាសម្រាប់សុខភាព ប៉ុន្តែចំពោះអាហារពេលល្ងាចគឺគេមិនអនុញ្ញាត្តឱ្យញ៉ាំលើសពីម៉ោង៥ ឡើយ ពីព្រោះផុតពីម៉ោង៥នេះ ប្រព័ន្ធរំលាងអាហាររបស់យើងមិនមានសត្ថភាពរំលាយអាហារដែលញ៉ាំបានល្អនោះទេ ជាហេតុធ្វើឱ្យអាហារទាំងនោះនៅកកស្ទះបង្កទៅជាខ្លាញ់ និងធ្វើឱ្យឡើងគីឡូលឿនមិនដឹងខ្លួន។

យ៉ាងណាមិញ យោងតាមការណែនាំពីគេហទំព័រ healthline បានឱ្យដឹងថា ប្រសិនជាអ្នកមិនចង់ឱ្យឡើងគីឡូឥតឈប់ឈរទេ អ្នកត្រូវអនុវត្តវិធីសាស្រ្តផ្តាច់ឬកាត់បន្ថយអាហារពេលល្ងាចដូចខាងក្រោម៖

១. កាត់បន្ថយការញ៉ាំ៖ ក្នុងជំហានដំបូងនេះអ្នកមិនចាំបាច់បង្ខំខ្លួនឯង ថាត្រូវតែឈប់ញ៉ាំភ្លាមៗនោះទេ គឺយើងផ្លាស់ប្តូរបែបសន្សឹមៗដោយរយៈពេល ១ ទៅ ២សប្តាហ៍ដំបូងអ្នកអាចញ៉ាំអាហារពេលល្ងាចតាមចំណង់ចំណូលចិត្តរបស់អ្នកបាន ប៉ុន្តែត្រូវកាត់បន្ថយញ៉ាំឱ្យតិចជាងមុន។ ឧទាហរណ៍៖ ពីមុនធ្លាប់ញ៉ាំបាយមួយចាន ត្រូវត្រឡប់មកញ៉ាំត្រឹមកន្លះចានវិញបានហើយ។

២. ញ៉ាំទឹកមុនពេលញ៉ាំអាហារ៖ ញ៉ាំទឹក២ពែង (៥០០មីលីលីត្រ) មុនពេលញ៉ាំអាហារគឺធ្វើឱ្យក្រពះរបស់អ្នកឆ្អែតបាន១៣% ។ វិធីនេះធ្វើឱ្យអ្នកមិនអាចញ៉ាំអាហារបានច្រើននោះទេ ហើយវាជាជំហានដំបូងជួយនាំអ្នកទៅកាន់ការផ្តាច់អាហារពេលល្ងាចបានយ៉ាងល្អ។

៣. កំណត់ពេលវេលាញ៉ាំ៖ បន្ទាប់ពីកាត់បន្ថយការញ៉ាំបាន ២សប្តាហ៍ចូលដល់សប្តាហ៍ទី៣ អ្នកត្រូវកំណត់ម៉ោងញ៉ាំឱ្យបានទៀងទាត់។ ជាធម្មតាអាហារពេលល្ងាចគេឱ្យញ៉ាំត្រឹមតែម៉ោង៥ប៉ុណ្ណោះ ដូច្នេះអ្នកអាចជ្រើសម៉ោងញ៉ាំបានចន្លោះពីម៉ោង ២ ដល់ម៉ោង៣ ហើយត្រូវញ៉ាំឱ្យទៀងទាត់រាល់ថ្ងៃ។ ឧទាហរណ៍៖ ថ្ងៃនេះញ៉ាំអាហារពេលល្ងាចម៉ោង ៣ ថ្ងៃស្អែកត្រូវតែញ៉ាំម៉ោង៣ដូចគ្នាទើបមានប្រសិទ្ធភាព។

៤. ចាប់ផ្តើមឈប់ញ៉ាំ៖ ឈានដល់សប្តាហ៍ទី៤ អ្នកអ្នកត្រូវឈប់ញ៉ាំអាហារពេលល្ងាចប្រភេទ fat food អាហារបំពង អាហារផ្អែម អាហារប្រៃ និងអាហារផ្សេងៗទៀតដែលអាចធ្វើឱ្យអ្នកធាត់។ ប៉ុន្តែអ្នកត្រូវជ្រើសយកអាហារបែបសុខភាព និងជួយមិនឱ្យឡើងគីឡូមកញ៉ាំជំនួសវិញមានដូចជា ផ្លែឈើសម្បូរជាតិសរសៃ ល្ហុងទុំ ដំឡូង សាឡាដជាដើម ។

៥. វិធីជួយបំបាត់ការឃ្លាន ពេលផ្តាច់អាហារល្ងាចដំបូងៗ៖ មនុស្សដែលធ្លាប់តែញ៉ាំងាហារពេលល្ងាចច្រើនៗ ហើយប្រែមកផ្តាច់អាហារពេលល្ងាចដំបូងៗ ចង់មិនចង់ប្រាកដជាមានអារម្មណ៍ថាឃ្លាន និងដេកកូរពោះនៅពេលយប់ហើយ។ ដូច្នេះប្រសិនជាអ្នកឃ្លាននៅពេលយប់អ្នកអាចទិញអាហារបម្រុងទុកដូចជា ទឹកដោះគោជូរ យ៉ាអ៊ួ ល្ហុងទុំ ស្វាយទុំ និងផ្លែឈើផ្សេងៗទៀតដែលសម្បូរជាតិសរសៃទុកសម្រាប់ញ៉ាំនៅពេលយប់បំបាត់ការឃ្លានរបស់អ្នកបាន។

គូសបញ្ជាក់ផងដែរថា បើទោះជាការញ៉ាំអាហារពេលល្ងាចអាចធ្វើឱ្យអ្នកឡើងគីឡូក៏ពិតមែន ប៉ុន្តែដាច់ខាតអ្នកមិនត្រូវទុកឱ្យពោះនៅទទេដោយមិនញ៉ាំអ្វីសោះនោះដែរ។ ដូចរៀបរាប់មកខាងលើអ៊ីចឹង មានអាហារច្រើនណាស់ដែលអ្នកអាចញ់ាំបានជំនួសអាហារពេលល្ងាចដែលអ្នកធ្លាប់ញ៉ាំ ហើយវាមិនធ្វើឱ្យឡើងគីឡូនោះទេ មានដូចជា ផ្លែចេក ពពួកអាហារ Oat meal ទឹកផ្លែឈើក្រឡុក(កុំដាក់ស្ករ) ញ៉ាំគ្រាប់ជីជាមួយទឹកដោះគោជូរ និងអាហារជាតិសរសៃជាច្រើនទៀត៕

អត្ថបទដោយ៖ មឿន គន្ធា

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia