អាហារ
ចង់បានសុខភាពល្អនិងចៀសឆ្ងាយពីជំងឺផ្សេងៗ ងាកមកមើលអាហារងាយៗទាំងនេះ
MC LyHouy
March 18 2021
702 views

គ្រប់មនុស្សទាំងអស់សុទ្ធតែចង់ទទួលបាននូវសុខភាពល្អ និងចង់ជៀសឆ្ងាយពីជំងឺនានា។ ហេតុនេះកត្តាក្នុងការរស់នៅពិតជាមានសារៈសំខាន់ណាស់ដើម្បីទទួលបានសុខភាពល្អ រាប់បញ្ចូលតាំងពីហូបចុកនូវចំណីអាហារ និងស្នាក់នៅ។ ហើយខាងក្រោមនេះគឺអាហារដែលអ្នកគួរតែកាត់បន្ថយ និងត្រូវញុំាដើម្បីសុខភាព។ ទាំងនោះរួមមាន៖ 

១. ផឹកទឹកឱ្យបានគ្រប់គ្រាន់

ទឹកគឺត្រួវការជាបាច់បំផុតសម្រាប់ជីវិត។ ការញុំាឱ្យទឹកគ្រប់គ្រាន់វាមានតួនាទីបញ្ជូនសារធាតុចិញ្ចឹមនិងសមាសធាតុផ្សំដែលនៅក្នុងឈាម​ធ្វើនិយ័ត្នកម្មសីតុណ្ហភាពក្នុងខ្លួនរបស់អ្នកក្នុងការកម្ចាត់កាកសំណល់។ ទឹកគឺជាជំរើសល្អបំផុតប៉ុន្តែអ្នកក៏អាចទទួលទានភេសជ្ជៈផ្លែឈើនិងបន្លែផ្សេងៗទៀតដែលមានផ្ទុកទឹកដូចជា ទឹកក្រូច ទឹកក្ដៅទឹកឃ្មុំ ....ជាដើម។ បរិមាណនៃការញុំាទឹកចំនួន ២ ទៅ ៣ លីត្រក្នុងថ្ងៃ។

២. កាត់បន្ថយការញ៉ាំខ្លាញ់

ការទទួលនូវជាតិខ្លាញ់ច្រើនមិនល្អចំពោះសុខភាពឡើយ ហេតុនេះសូមកាត់បន្ថយនូវអាហារទាំងនោះ​ ដោយងាកមកទទួលនូវអាហារល្អៗ​ដូចជា បន្លែ ផ្លែឈើ ប្រេងអូលីវ សណ្ដែកសៀង ប្រេងផ្កាឈូក ប្រេងឈូករ័ត្ន។ ការជ្រើសរើសសាច់ព័ណ៌សដូចជា សត្វបក្សី​ និងត្រីដែលជាទូទៅមានជាតិខ្លាញ់ទាប។ការញុំាទឹកដោះក៏មានជាតិខ្លាញ់ទាបផងដែរ ដែលល្អផងដែរសម្រាប់សុខភាព។ អាហារដែលត្រូវជៀសវាងមានដូចជា ភីហ្សា ភ្លៅមាន់ ប៊ឺហ្គឺ និងអាហារកែច្នៃ។

៣.កាត់បន្ថយអំបិល  

រាល់ការចម្អិនអាហារអ្នកត្រូវតែកំណត់បរិមាណនៃ​សូដ្យូម(អំបិល)ឱ្យបានត្រឹមត្រូវ ព្រោះការញុំាអំបិលច្រើនហួសកម្រិតបណ្ដាលឱ្យមានការប្រឈមនឹងជំងឺច្រើនមុខដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម ជំងឺទឹកនោមប្រៃ និងជំងឺបេះដូងជាច្រើន។ បរិមាណនៃការញុំាអំបិលឱ្យបានត្រឹមត្រូវនោះក្នុងបរិមាណកំណត់គឺតិចជាង៥ក្រាមក្នុងមួយថ្ងៃ។

ដូចនេះដើម្បីទទួលបានសុខភាពល្អ ជៀសឆ្ងាយពីផ្សេងៗ សូមអ្នកកាត់បន្ថយនូវអាហារដែលបានរៀបរាប់ខាងលើនេះ ហើយព្យាយាមញុំាទឹកឱ្យត្រូវនឹងបរិមាណកំណត់៕

អត្ថបទដោយ៖ ភី សៅឌី​ 

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

រួមភេ.ទបែបគុណភាព! ៣ទម្លាប់ធ្វើឱ្យដៃគូ ឬស្វាមីភរិយារួមភេ.ទពេញចិត្តមានក្តីស្រឡាញ់
Tror Sopheap
November 1 2024
8.1 K views

#អាហារ

មុនរួមភេ.ទ! អ្នកញ៉ាំអាហារទាំង ៥ ប៉ូវកម្លាំង ដុតអារម្មណ៍ផ្លូវភេ.ទ
Tror Sopheap
November 3 2024
3.2 K views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
1.3 K views

#អាហារ

វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
Tror Sopheap
November 11 2024
632 views

#អាហារ

អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
509 views

#ចិត្តសាស្ត្រ

ចេះតែគេងមិនលក់! វិធី ៤យ៉ាងដុតអារម្មណ៍អ្នកឆាប់ងងុយគេងលឿន
Tror Sopheap
November 1 2024
480 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រNovember 12 2024
បញ្ហាចិត្តមែនទេ? មានផ្នត់គំនិតបែបនេះ ជួយអ្នកគ្រប់គ្រងចិត្ត និងជីវិតឱ្យមានក្តីសុខ
#អាហារNovember 11 2024
វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
#ចិត្តសាស្ត្រNovember 10 2024
បើជីវិតអ្នកស្មុគស្មាញមែនទេ? នេះជារបៀបងាយៗ ដឹកនាំជីវិតអ្នកឱ្យសាមញ្ញ និងក្តីសុខ
#អត្ថបទ PRNovember 9 2024
ក្រុមហ៊ុន Herbalife ប្រចាំកម្ពុជា៖ ការតមអាហារបណ្តោះអាសន្នអ្នកចាប់ផ្តើមដំបូង៖ របៀបជ្រើសរើសវិធីតមអាហារល្អបំផុត
#អត្ថបទ PRNovember 8 2024
មោទនភាពណាស់! មន្ទីរពេទ្យកុមារម៉ាក់ស៊ីឃែរ ជាមន្ទីរពេទ្យខ្មែរ ដែលទទួលបានវិញ្ញាបនបត្រISO ទទួលស្គាល់លំដាប់ថ្នាក់អន្តរជាតិ
#ព័ត៌មានNovember 8 2024
ប្រយ័ត្នផង! តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia