មហាជនគាំទ្រ K-Pop គ្រប់រូបតែងតែស្គាល់Queen CL និងQueen Parkboom ថាជាតារារ៉េបចម្រៀងរាំឆ្នើម និងមេក្រុម 2NE1 ដែលចាប់ផ្តើមល្បីខ្លាំងតាំងពីអំឡុង២០០៩មកម្ល៉េះ។ យ៉ាងណាមិញ តារាស្រី2រូបនេះ បានធ្វើឱ្យបណ្ដាអ្នកគាំទ្រមានការភ្ញាក់ផ្អើល ខណៈពេលដែលនាងប្រែប្រួលរាងទៅជាងធាត់ដែលមើលទៅសឹងតែចង់ស្គាល់ថានាងគឺ ជានរណា។ ក៏ប៉ុន្តែ ក្រោយQueen CL លេចវត្តមានជាថ្មីលើឆាកប្រគុំតន្ត្រីក្នុងប្រទេស ហើយQueen Parkboom បានលេចវត្តមាននៅលើកម្រាលព្រំក្រហម ដែលធ្វើឱ្យគ្រប់អ្នកទស្សនា កាន់តែងឿងឆ្ងល់ថា ហេតុអ្វីបានជាអ្នកទាំង២ប្តូរទៅជាស្គមក្នុងរយៈពេលខ្លី ហាក់ដូចជាចេះវេទមន្តប្រែកាយ។
ជាមួយគ្នានេះ Park boom បានប្រាប់ថា នាងបានរៀបចំផែនការណ៍ទៅកោះ ដើម្បីធ្វើការងារនូវ Album ចម្រៀងរបស់នាង និងការចាប់ផ្ដើមសម្រកគីឡូ។ ជារៀងរាល់ថ្ងៃនាងតែងតែចូលគេងពីព្រលប់(មុនម៉ោង១១) បន្ទាប់មកនាងភ្ញាក់មុនម៉ោង៦ព្រឹក ដើម្បីធ្វើការងារចម្រៀងរបស់នាង និងធ្វើលំហាត់ប្រាណរៀងរាល់ពេលព្រឹក។ ជាពិសេសនៅលើកោះ គឺមានភាពស្ងប់ស្ងាត់ល្អណាស់ Park boom ពិតជាពេញចិត្តនឹងការរស់នៅទីនោះ ហើយនាងអាចប្រមូលអារម្មណ៍ធ្វើការបានល្អ និងពង្រឹងបន្ថែមលើការសម្រកគីឡូរបស់នាង។
នាងនិយាយថា ពីមួយថ្ងៃទៅមួយថ្ងៃការសម្រកគីឡូរបស់នាងកាន់តែមានភាពល្អប្រសើរឡើង ពីព្រោះនាងពិតជាតឹងរឹងជាមួយការញ៉ាំខ្លាំងណាស់ នាងមិនអាចញ៉ាំអ្វីផ្ដេសផ្ដាស់តាមតែចិត្តរបស់នាងបាននោះទេ។ លើលពីនេះ នាងតែងតែញ៉ាំអាហារទៀងទាត់បំផុត ហើយសម្រាប់អាហារពេលព្រឹក នាងញ៉ាំសាឡាដ Kohlrabi ដែលជាស្ពៃក្ដោបរបស់អាឡឺម៉ង់ នាងញ៉ាំតិចៗបែបនេះ ប៉ុន្តែនាងប្រាប់ថាពិតជាធ្វើឱ្យនាងឆ្អែត និងមិនឃ្លានអ្វីផ្សេងនោះទេ។
ខាងក្រោមនេះ ផែនការប្រចាំថ្ងៃក្នុងការសម្រកគីឡូរបស់Park boom គឺ៖
១.ថ្ងៃទី១ នាងញ៉ាំអាហារ៣ពេលក្នុងមួយថ្ងៃច័ន្ទ
២.ថ្ងៃទី២ នាងញ៉ាំអាហារសុខភាព គឺផ្លែប៉ោម ប៉េងប៉ោះ ស្ពៃក្ដោបស្រុះ បន្ថែមជាមួយទឹកសាឡាដ
៣.ថ្ងៃទី៣ នាងញ៉ាំ ទឹកដោះគោះ និងអាហារសុខភាព
៤.ថ្ងៃទី៤ នាងញ៉ាំអាហារចន្លោះរៀងរាល់៥ម៉ោងម្ដង ប៉ុន្តែការញ៉ាំ គឺតិចៗ
៥.ទម្លាប់ប្រចាំងថ្ងៃ គឺនាងគេង៨ម៉ោងក្នុងមួយថ្ងៃ
៦.នាងធ្វើលំហាត់ប្រាណជាប្រចាំ
ក្រៅពីនេះ នាងតែងតែថ្លឹងគីឡូរៀងរាល់ព្រឹកមុននាងញ៉ាំអាហារ។ ក្នុងនោះសម្រាប់អាហារពេលព្រឹក នាងតែងតែញ៉ាំស្រូវសាឡី ១/2ចាន ជាមួយទឹកដោះគោ ហើយពេលថ្ងៃនាងញ៉ាំមីដែលមានគ្មានសារជាតុផ្ទុកបានយូរ គឺមីដែលមានកាឡូរីទាបបំផុត។
នាងបានបញ្ជាក់ថា នាងតែងតែញ៉ាំអាហារពេលព្រឹកនៅម៉ោង៧:៣០នាទីព្រឹក អាហារពេលថ្ងៃនៅម៉ោង១២:៣០នាទី និងអាហារពេលល្ងាចនៅម៉ោង៥:៣០នាទី ហើយនាងបន្តទម្លាប់បែបនេះ រហូតPark Boomស្រកគីឡូ ពី៧០គីឡូ សល់ត្រឹមតែ៥៩គីឡូប៉ុណ្ណោះ។
2.Queen CL
យោងតាមប្រភព health-yogi.com បានឆ្កឹះយកនូវគន្លឹះសម្រករាងរបស់តារាស្រីរូបនេះ ដែលបានចែករំលែកទៅកាន់មហាជនកន្លងមកឱ្យដឹងពីបានឱ្យដឹងថា៖ មូលហេតុដែលធ្វើឱ្យនាងស្រកក្នុងរយៈពេលខ្លីបែបនេះ គឺមកពីការរៀបចំផែនការរបបអាហារ និងវិធីហាត់ប្រាណ។
ភ្ជាប់ជាមួយនឹងវិធីហាត់ប្រាណផងដែរ ក៏មានការលេចឭការនិយាយតៗគ្នាឱ្យដឹងផងដែរថា CL មានគ្រូបង្វឹកហាត់ប្រាណផ្ទាល់ខ្លួន ដែលគ្រូបង្វឹកនោះ គឺជាគ្រូជាមួយគ្នានឹងរាតាចម្រៀងប្រចាំសហរដ្ឋអាមេរិក Justin Bieber ថែមទៀតផង។ ចំណែកឯរបបអាហារជាប្រចាំរបស់ CL វិញត្រូវបណ្ដាគាំទ្រនៅក្នុងបណ្ដាញសង្គម telegram សន្និដ្ឋានថា នាងតមអាហារ និងប្រចាំយកនៅប្រភេទអាហារសុខភាព ដែលពុំមានសារធាតុបង្ករឱ្យធាត់ឡើយ។ ដោយប្រភេទអាហារទាំងនោះ CL បានជ្រើសយក៖
១. អាហារពេលព្រឹក៖ អាហារសម្រន់បែបពពួកគ្រាប់ធញ្ញជាតិ (Oatmeal) ផ្លែឈើ ឬ នំផេនខេក
២. អាហារសម្រន់៖ ផ្លែឈើ ឬកាហ្វេ
៣. អាហារថ្ងៃត្រង់៖ សាច់មាន់ បាយមួយកូនចានតូច និងបន្លែ
៤. អាហារពេលល្ងាច៖ សាច់មាន ត្រីសាម៉ុង បន្លែ ឬ សាឡាដ...។
ជាមួយគ្នានេះ យោងតាមខ្លឹមសារអត្ថបទ ប្រសិនបើអ្នកចង់សម្រកគីឡូពិតប្រាកដមែន អ្នកត្រូវទែហ៊ានដាក់គោលដៅក្នុងការសម្រកឱ្យបានច្បាស់លាស់ និងត្រូវបញ្ឈប់សកម្មភាពមួយចំនួនដូចជា ការញ៉ាំអាហារដែលមានជាតិផ្អែម ជាតិប្រៃខ្លាំង ដែលសុទ្ធសឹងជាមូលហេតុធ្វើឱ្យអ្នកឡើសគីឡូ។ ការសម្រកទម្ងន់គឺ តម្រូវឱ្យអ្នកដែលចង់ស្រកនេះ ប្រកាន់ភ្ជាប់នូវក្បួនច្បាប់២ជាមុន ទី១ គឺការតាំងចិត្ត ទី២ កុំបោះបង់ នៅពេលណាអ្នកបណ្តុះទម្លាប់នេះ បានសមស្របនឹងខ្លួនឯងហើយ ជាលទ្ធផលអ្នកនឹងអាចឃើញការវិវត្តន៍របស់ខ្លួនលឿនស្ទើរតែមិនគួរឱ្យជឿ៕
អត្ថបទដោយ៖ តឹក ស៊ីថា