ជំងឺ
ងូតទឹកត្រូវពេល!ជួយកាត់បន្ថយឈឺសាច់ដុំ រលាកសន្លាក់ ការពារជំងឺលើសឈាមនិងបេះដូង
Thida Pet
February 16 2023
278 views

តើអ្នកដឹងទេថា ងូតទឹកត្រូវពេលជួយសុខភាពអ្វីខ្លះ ក្រៅតែពីជួយសម្អាតរាងកាយអ្នកឱ្យស្អាតល្អ? ជាការពិតណាស់​ ការងូតទឹកបានផ្ដល់ជាប្រយោជន៍យ៉ាងច្រើនមហាសាលដែលអ្នកមិនធ្លាប់បានដឹង ងូតទឹកត្រូវពេលជួយឱ្យរាងកាយមានសុខភាពល្អ ជួយដេញស្រ្តេស ព្យាបាលកាត់បន្ថយជំងឺមកយារយី ជួយឱ្យការគេងមានប្រសិទ្ធភាព រួមទាំងសុខភាពផ្នែកផ្សេងៗជាច្រើនទៀត។ នេះបើយោងតាមរយៈគេហទំព័រ bustle-com និង everydayhealthបានណែនាំអត្ថប្រយោជន៍ដល់សុខភាពចេញពីការងូតទឹកមានដូចខាងក្រោម៖

១.អត្ថប្រយោជន៍ពេកព្រឹក៖ អ្នកជំនាញBacke បាននិយាយថាមនុស្សជាច្រើនអាចមានបញ្ហាបែកញើសនៅពេលយប់ច្រើន។ ដូច្នេះ​ការងូតទឹកនៅពេលព្រឹកបន្ទាប់ពីភ្ញាក់ពីគេង គឺអាចជួយឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ស្រស់ថ្លា ស្វាហាប់ជាងមុន រួមទាំងជួយឱ្យរាងកាយអ្នកមានអនាម័យល្អផងដែរ។

២.ងូតទឹកពេលយប់៖ អ្នកជំនាញដដែល បាននិយាយដែរថាការងូតទឹក នៅពេលពេលយប់គឺល្អសម្រាប់សុខភាពជាងគេ។ ដោយហេតុថាអាចជួយសម្អាត លាងជម្រះភាពកខ្វក់ពេញ១ថ្ងៃរបស់អ្នកការពារការឆ្លងមេរោគ រួមទាំងមានប្រយោជន៍ជួយឱ្យដំណេករបស់អ្នកឱ្យកាន់តែប្រសើរផងដែរ។ យោងតាមរយៈមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺបានឱ្យដឹងថា ២ភាគ៣នៃជនជាតិអាមេរិកគេងមិនបានគ្រប់គ្រាន់ទេ តែក្រោយពីការងូតទឹកពេលយប់បានត្រឹមត្រូវ ដោយហេតុថាគេនែនាំឱ្យងូតទឹកក្តៅ២ទៅ៣ម៉ោងមុនចូលគេង ឃើញថាការគេងបានផលល្អច្រើន។

៣.ងូតទឹកពេលស្រ្តេស៖ វេជ្ជបណ្ឌិត Bard បាននិយាយថា​ ស្ត្រេសគឺជាផ្នែក១នៃជីវិតរបស់មនុស្សគ្រប់រូប ដូច្នេះប្រសិនណាអ្នកកំពុងស្រ្តេសអាចសាកល្បងងូតទឹក ព្រោះការងូតទឹកនៅពេលស្រ្តេសអាចជួយឱ្យអ្នកមានអារម្មណ៍ល្អមកវិញ និងអាចជួយបំបាត់ចិត្តតានតឹងបាន មួយវិញទៀតការងូតទឹកក៏អាចជួយការពារជំងឺបេះដូង កាត់បន្ថយសម្ពាធឈាមបានផងដែរ។

៤.ងូតទឹកក្រោយហាត់ប្រាណ៖ការងូតទឹកក្រោយពេលហាត់ប្រាណបានជួយឱ្យធូរស្រាលនៃការឈឺសាច់ដុំ រលាកសន្លាក់ បង្កពីការហាត់ប្រាណបាន ។ លោកវេជ្ជបណ្ឌិត Bard បាននិយាយដូចគ្នាថាការងូតទឹកបន្ទាប់ពីហាត់ប្រាណរួច មិនថាពេលព្រឹក​ឬក៏ថ្ងៃនោះទេ គួរតែងូតទឹកសម្អាតខ្លួនប្រាណចេញ ព្រោះ អាចជួយការពាររោគផ្សិត មេរោគអាក្រក់ៗចេញពីរាងកាយអ្នកបានដូចគ្នា ។

សរុបមកការងូតទឹកត្រូវពេល ត្រូវវេលា បានជួយសម្អាតទាំងរាងកាយ ជួយឱ្យអ្នកមានអារម្មណ៍ល្អប្រសើរ ការពារជំងឺ ដូចជាជំងឺលើសឈាម បេះដូង រលាកសន្លាក់ ឈឺសាច់ដុំក្រោយពេលហាត់ប្រាណផងដែរ៕

អត្ថបទដោយ៖ ប៉ែត ធីតា

5 benefits of bathing with cold water during winter | HealthShots

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1242

អត្ថបទទាក់ទង

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
424 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
194 views

#ជំងឺ

គ្រាន់តែចៀសវាងភេសជ្ជៈប្រភេទនេះ ជួយបង្កើនអាយុរបស់អ្នក ១០ឆ្នាំ គ្មានជំងឺកាចទេ
Tror Sopheap
August 30 2024
156 views

#ជំងឺ

ខ្មែរលក់ច្រើន! អាហារ ២នេះ ជួយអ្នកកុំឱ្យកើតជំងឺទឹកនោមផ្អែម
Tror Sopheap
August 29 2024
208 views

#ជំងឺ

មេក្លោងធំៗ ទាំង៤ មានឱកាសឆក់ជីវិតដោយជំងឺលើសឈាម និងបេះដូងលឿនបំផុត
Tror Sopheap
August 28 2024
174 views

#ជំងឺ

ស្ត្រេសតានតឹងច្រើន អ្នកងាយប្រឈមមុខជាមួយជំងឺធំទាំង ៣មុខនេះ
Tror Sopheap
August 28 2024
198 views
អត្ថបទថ្មីៗ
#ជំងឺSeptember 2 2024
វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
#ជំងឺSeptember 2 2024
រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
#ព័ត៌មានSeptember 2 2024
ត្រៀមអាវភ្លៀងត្រៀមឆត្រ ភ្លៀងនឹងបន្តធ្លាក់តាំងពីថ្ងៃទី២ដល់ទី៤ លើខេត្តទាំងនេះ
#ជំងឺAugust 30 2024
គ្រាន់តែចៀសវាងភេសជ្ជៈប្រភេទនេះ ជួយបង្កើនអាយុរបស់អ្នក ១០ឆ្នាំ គ្មានជំងឺកាចទេ
#ចិត្តសាស្ត្រAugust 30 2024
ស្រ្តេសច្រើនស៊ីអាយុ! ចង់កាត់ស្រ្តេស ឈ្នះបញ្ហាបាក់ទឹកចិត្ត រស់នៅតាមទម្លាប់ ៣នេះ មិនខកបំណង
#ចិត្តសាស្ត្រAugust 29 2024
កើតទុក្ខច្រើន! គំនិត ១០ពីព្រះពុទ្ធជួយផ្លូវចិត្តរបស់អ្នកដើរចេញពីសម្ពាធឱ្យផ្លូវចិត្តរឹងមាំ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia