ព័ត៌មាន
មិនស្ដាប់WHO! ស្ត្រីជនជាតិថៃម្នាក់ស្លាប់ បន្ទាប់ពីចាក់វ៉ាក់ស៊ាំង២មុខ បញ្ចូលគ្នា
Sitha Tek
July 22 2021
3.6 K views

នៅថ្ងៃទី២១ កក្កដា ២០២១ម្សិលមិញនេះ យោងតាមប្រភព The Thaigerបានឱ្យដឹងថា គ្រូបង្រៀនអាយុ ៣៩ ឆ្នាំម្នាក់បានស្លាប់នៅថ្ងៃបន្ទាប់ បន្ទាប់ពីនាង បានចាក់វ៉ាក់ AstraZeneca ជាដូសទី២ ខណៈដូសទី១ គឺវ៉ាក់សាំង Sinovac របស់ចិន។

នៅក្នុងសេចក្ដីលម្អិតបានឱ្យដឹងទៀតថា ក្រោមគោលនយោបាយថ្មីរបស់រដ្ឋាភិបាលថៃដែលហៅថា “វ៉ាក់សាំងលាយបញ្ចូលគ្នា” ការចាក់វ៉ាក់សាំង AstraZeneca គឺត្រូវបានប្រើជាដូសទី ២ និង Sinovac សម្រាប់ប្រើដូសទី១ ។ គេយល់ថាវ៉ាក់សាំង AstraZeneca មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបម្លែងខ្លួនថ្មី Delta ដែលអាចទទួលបានប្រសិទ្ធិភាពខ្ពស់ក្នុងការទប់ស្កាត់ខណៈពេលដែលវីរុសនេះ កំពុងរាលដាលជាង៦០%នៃការឆ្លងក្នុងប្រទេសថៃ។ 

បើតាមបុរសជាស្វាមី អ្នកទាំងពីរបានចាក់វ៉ាក់សាំង AstraZeneca កាលពីថ្ងៃច័ន្ទនៅមន្ទីរពេទ្យ Prachuap ។ ពួកគេទាំងពីរបានចាប់ផ្តើមជួបប្រទះនូវផលប៉ះពាល់ទូទៅនៃអាការៈ ឈឺក្បាល និងក្តៅខ្លួន។ លុះដល់ពេលល្ងាចស្ត្រីជាប្រពន្ធក៏ចាប់ផ្តើមមានអាការៈចង់ក្អួត ចង្កោរ ខុសប្លែកពីធម្មតា ដោយនៅម៉ោងប្រមាណ ៧យប់នាងក៏បានស្លាប់បាត់ទៅ។

យ៉ាងណាមិញ ក្រសួងសុខាភិបាលសាធារណៈត្រូវការស៊ើបអង្កេតបន្ថែមទៀត ខណៈស្រីជាគ្រូបង្រៀនដែលបានស្លាប់រូបនោះ មានជំងឺប្រចាំកាយស្រាប់គឺ លើសឈាម។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះមិនមានអ្នកស្លាប់នៅក្នុងប្រទេសថៃដែលទាក់ទងដោយផ្ទាល់ទៅនឹងវ៉ាក់សាំងកូវីដ១៩ នោះទេ។

យ៉ាងណាមិញ កន្លងមកអង្គការសុខភាពពិភព(WHO)ក៏បានចេញសារព្រមាន មិនអនុញ្ញាតឱ្យប្រទេសណាមួយចាក់វ៉ាក់ស៊ាំងលាយគ្នានោះទេ ជាពិសេស គឺការចាក់វ៉ាក់ស៊ាំងលាយបញ្ចូលគ្នារវាង ក្រុមហ៊ុនវ៉ាក់ស៊ាំងដែលផលិតឡើងពីក្រុមហ៊ុន២ផ្សេងគ្នា ដូចជាក្រុមហ៊ុនPfizer ជាមួយAstrazeneca ឬ Astrazeneca ជាមួយSinovac ជាដើម។ មូលហេតុ គឺមិនទាន់មានការសិក្សាស្រាវពីទិន្ន័យច្បាស់លាស់នៃប្រសិទ្ធភាពវ៉ាក់ បន្ទាប់ពីការលាយបញ្ចូលគ្នា។

អាស្រ័យដូចនេះ សូមបងប្អូនទាំងអស់គ្នាកុំចាក់វ៉ាក់ស៊ាំងាលាយផ្ដេសផ្ដាស ខុសទៅនឹងគោលការណ៍របស់ក្រសួងសុខាភិបាលឱ្យសោះ។

អត្ថបទដោយ៖ តឹក ស៊ីថា

 

Sitha Tek
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនជាទីស្រឡាញ់! ខ្ញុំឈ្មោះ តឹក ស៊ីថា ខ្ញុំនៅទីនេះ ដើម្បីជួយផ្ដល់ដំណោះស្រាយបញ្ហាសុខភាព និងសម្រស់ដល់បងប្អូនទាំងអស់គ្នា ពិសេសជាងនេះសម្រាប់បងប្អូនដែលមានចម្ងល់ផ្សេងទាក់ទងនឹងសម្រស់ សូមបងប្អូន ទាក់ទងមកនាងខ្ញុំតាមរយៈ Tel: 096 85 91927 ឬ FB: Tek Sitha ឬ Instagram: Madiana

អត្ថបទសរុប៖ 485

អត្ថបទទាក់ទង

#ព័ត៌មាន

សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
Tror Sopheap
July 24 2026
2.9 K views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 20 2026
12.5 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ត្រូវដាក់ឯកសាទាំង ៥នេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភ
Tror Sopheap
July 19 2026
8.4 K views

#ព័ត៌មាន

ប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដចំនួនច្រើនករណី ពីក្រសួងសុខាភិបាល
Tror Sopheap
July 17 2026
195 views

#ព័ត៌មាន

សូមឪពុកម្តាយប្រុងប្រយ័ត្នផង! កុមារកើតជំងឺគ្រុនឈាមកើនដល់ ១ ៨៩២នាក់ គិតក្នុងមួយខែមិថុនានេះ
Tror Sopheap
July 14 2026
82 views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី១៤ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 14 2026
15.3 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia