កីឡា
វេជ្ជបណ្ឌិតបញ្ជាក់ថា៖ ចំណាយពេល ១០នាទី ធ្វើរឿងមួយនេះ កាត់បន្ថយការស្លាប់១០%
Tror Sopheap
January 30 2022
224 views

ប្រសិនបើអ្នកចង់ការពង្រីកអាយុជីវិតរបស់អ្នកឱ្យអាយុវែង និងមានសុខភាពល្អ។ អ្នកត្រូវមានលំហាត់ប្រាណដែលឈរលើមូលដ្ឋានបែបធម្មជាតិឱ្យច្រើនមានបន្លែ និងផ្លែឈើឱ្យច្រើនជាងសាច់។ ពីព្រោះអាហារប្រភេទទាំងអស់នេះ សម្បូរដោយប្រូតេអ៊ីន និងវីតាមីន...។ បើតាមលោកវេជ្ជបណ្ឌិត Amir Khan បានបញ្ជាក់នៅលើទូរទស្សន៍ Lorraineគ្រាន់តែអ្នកធ្វើរឿងមួយនេះ ចំនួន១០នាទី ជួយឱ្យអ្នកកាត់បន្ថយការស្លាប់ ១០% គឺការធ្វើលំហាត់ប្រាណនេះឯង។

នេះជាពេលវេលាដែលមនុស្សគ្រប់គ្នាអាចធ្វើបានទាំងអស់គ្នា គ្រាន់តែចំណាយពេល១០នាទីប៉ុណ្ណោះក្នុងមួយថ្ងៃ។ អ្នកសួរថា លំហាត់ប្រាណបែបណាល្អចំពោះសុខភាព? លំហាត់ប្រាណមានច្រើនណាស់ សម្រាប់អ្នកទាំងអស់គ្នានិយមចូលចិត្តធ្វើវា មានដូចជា ការហែលទឹក ការដើរ និងការរត់ជាដើម។ ហើយលោកវេជ្ជបណ្ឌិត Amir បាននិយាយថា “ការធ្វើលំហាត់ប្រាណនេះ ចំនួន ​១០នាទី ជួយកាត់បន្ថយកការស្លាប់របស់អ្នកបាន១០%។ ហើយការមានចលនានេះ ល្អសម្រាប់មនុស្សគ្រប់គ្នា។”​

ការលំហាត់ប្រាណ ដើម្បីពង្រឹងរាងកាយ កុំឱ្យឆាប់ចុះខ្សោយតាមអាយុ និងប្រឆាំងជំងឺផងដែរ។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ការធ្វើលំហាត់ប្រាណដូចជាការរាំ និងការថែសួន ក៏ជួយចង្វាក់បេះដូងរបស់អ្នកបានល្អប្រសើរដែរ។” មានការវាស់ស្ទង់ពីសុខភាពរាងកាយកម្រិតមធ្យមទៅខ្លាំង ដោយផ្អែកលើទិន្នន័យដែលប្រមូលបានពីអ្នកស្ម័គ្រចិត្ត ដែលពាក់ឧបករណ៍វាស់ល្បឿនរយៈពេលមួយសប្តាហ៍ និងរយៈយូរផងដែរថា តើពួកគេសកម្មបានកម្រិតណា?

មានករណីការប៉ាន់ប្រមាណរបស់អ្នកស្រាវជ្រាវបានរកឃើញថា ការបង្កើនសកម្មភាពរាងកាយ ១០នាទីក្នុងមួយថ្ងៃនឹងការពារការស្លាប់ចំនួនមនុស្ស ១១១.១៧៤នៅទូទាំងប្រជាជនអាមេរិកជារៀងរាល់ឆ្នាំ (៦.៩%) ។ ហើយមានអ្នកហាត់ប្រាណរយៈពេល ២០នាទី ជួយមនុស្សគេចពីការស្លាប់ចំនួន ២០៩.៤៥៩នាក់ក្នុងមួយឆ្នាំ(១៣%)។ សម្រាប់អ្នកហាត់ប្រាណ ៣០នាទី ជួយកាតបន្ថយមនុស្សស្លាប់ ២៧២.២៩៧នាក់(១៦.៩%) ក្នុងមួយឆ្នាំ។

ដូចនេះ ការធ្វើលំហាត់ប្រាណជួយឱ្យអ្នកមានអាយុវែង និងសុខភាពរឹងមាំផងដែរ។ សម្រាប់មនុស្សរស់នៅតាមតំបន់អាយុវែង ក៏ធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ និងមានរបបអាហារល្អចំពោះសុខភាពដែរ។ ចូរធ្វើលំហាត់ប្រាណទាំងអស់គ្នា ដើម្បីសុខភាព និងការពារជំងឺផងដែរ៕

អត្ថបទដោយ៖ ទ្រ ​សុភាព

Dr Amir Khan: The doctor will see you now | This Morning

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2183

អត្ថបទទាក់ទង

#កីឡា

មកញ៉ាំអាហារ ៣បែបនេះ ទោះបីអ្នកមិនសូវហាត់ប្រាណក៏ឱ្យសម្រកគីឡូបានដែរ
Tror Sopheap
September 17 2024
342 views

#កីឡា

វេជ្ជបណ្ឌិត berg បញ្ជាក់ថា ពិបាកស្រកគីឡួមែនទេ! មកប្រើវិធីងាយនេះជួយដុតជាតិខ្លាញ់
Tror Sopheap
August 14 2024
1.7 K views

#កីឡា

ចង់កម្ចាត់ជាតិខ្លាញ់? អ្នកគួរប្រើ ៣នេះ ជួយអ្នកបានលទ្ធផលសម្រកគីឡូបានលឿន
Tror Sopheap
August 14 2024
1.5 K views

#កីឡា

ចង់សម្រកខ្លាញ់យករាងស្អាត! នេះជាវិធីយកឈ្នះអារម្មណ៍ឃ្លាន ឱ្យអ្នកឆាប់ស្រកគីឡូ
Tror Sopheap
August 8 2024
760 views

#កីឡា

អ្នកជំនាញបញ្ជាក់ថា មានទម្លាប់ ២នេះ អ្នករស់នៅលែងស្រ្តេស ហើយមានអាយុវែង
Tror Sopheap
August 6 2024
634 views

#កីឡា

ចង់សម្រកគីឡូ ឈប់ពិបាកចិត្ត! ញ៉ាំអាហារប្រភេទនេះកាត់ជាតិខ្លាញ់ស្រកគីឡូ
Tror Sopheap
July 31 2024
1.6 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អាហារSeptember 30 2024
ចង់ស្រកគីឡូ តែអារម្មណ៍ចេះតែឃ្លាន មកអាហារ ៤នេះ ញ៉ាំហើយឆ្អែតយូរ កាត់ជាតិខ្លាញ់ទៀត
#ចិត្តសាស្ត្រSeptember 30 2024
ពេលអ្នកមានទឹកចិត្តខ្លាំងក្លាបែបនេះ អ្នកលែងខ្ចិល អនាគតរបស់អ្នកលែងលំបាកវេទនាហើយ
#ចិត្តសាស្ត្រSeptember 30 2024
១ស្នៀតជួយរំដោះទុក្ខលំបាកចេញពីចិត្ត បណ្តុះចិត្តរបស់អ្នកឱ្យតាន់ ឱ្យមានក្តីសុខ
#ចិត្តសាស្ត្រSeptember 27 2024
អ្នកគួរតែមានផ្នត់គំនិតបែប អាញស្តាញ ធ្វើឱ្យចិត្តរបស់អ្នករស់ឡើងវិញដោយមានក្តីរីករាយបំផុត
#ចិត្តសាស្ត្រSeptember 27 2024
ការគិត ៣បែបនាំជីវិតរបស់អ្នកមានការផ្លាស់ប្តូរយ៉ាងរឹងមាំ ហើយចិត្តរីករាយថែមទៀត
#ព័ត៌មានSeptember 27 2024
ហេតុអ្វីយើងគួរតែប្រើប្រាស់ម៉ាស៊ីនចម្រោះទឹកស្អាតនៅផ្ទះ ?

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia