ជំងឺ
សញ្ញាលើសជាតិស្ករក្នុងឈាមអាចកើតទឹកនោមផ្អែមទាំងក្មេង អាយុ២០ឆ្នាំឡើងញ៉ាំផ្អែមៗគួរប្រយ័ត្ន
Senghong Kong
September 1 2022
1.8 K views

បងប្អូនច្រើនណាស់និយមញ៉ាំអាហារ និងភេសជ្ជៈផ្អែមៗច្រើនជារៀងរាល់ថ្ងៃ ដែលនេះជាហេតុមួយនាំឱ្យជាតិស្ករក្នុងឈាមកើនឡើងជាប្រចាំ បើវាកាន់តែកើនលើសកម្រិតអាចធ្វើឱ្យកើតជំងឺទឹកនោមផ្អែម ទាំងវ័យក្មេង។ ផ្អែកតាមគេហទ័ព័រ mayoclinic ជំងឺទឹកនោមផ្អែមប្រភេទទី២ មានការកើតឡើងច្រើន លើមនុស្សពេញវ័យ សូម្បីតែក្មេងក៏ដោយ ដោយសារជំងឺនេះបណ្ដាលមកពីការទទួលទានរបបអាហារមិនបានត្រឹមត្រូវ និងសកម្មភាពរស់នៅប្រចាំថ្ងៃ។

បើមិនចង់ឱ្យជាតិស្ករលើសខ្លាំង កើតជំងឺទឹកនោមផ្អែមទាំងវ័យក្មេង អ្នកគួរតែតាមដានសុខភាពខ្លួនឯងជាប្រចាំ ផ្អែកតាមប្រភពhealthshots បានឱ្យដឹង ប្រសិនបើមានសញ្ញាទាំងអស់នេះ មានន័យថាជាតិស្ករក្នុងឈាមរបស់អ្នកកំពុងតែកើនឡើងហើយ គួរប្រុងប្រយ័ត្ន។

-     នោមញឹកញាប់

-     ភ្នែកខ្សោយ មើលមិនសូវច្បាស់

-     អស់កម្លាំង

-     ឆាប់ស្រេកទឹក

-     មានអារម្មណ៍ឆាប់ខឹង

-     សម្រកគីឡូ

-     អារម្មណ៍ភ័យៗ ពិបាកដកដង្ហើម

-     អារម្មណ៍ងាយឆាប់បោះបង់

-     ឆាប់អាឡែកស៊ី ហើយមិនងាយជា

បន្ថែមពីនោះអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានចែករំលែកថាចំពោះកម្រិតជាតិស្ករ យើងអាចពិនិត្យនិងវាស់បាន ប្រសិនបើកម្រិតជាតិស្ករត្រឹម៧០ទៅ១០០ mg/dL សុខភាពនៅធម្មតា។ ចំពោះកម្រិតលើសពី១០០ទៅ១២៥ mg/dL ជាតិស្ករក្នុងឈាមអណ្តែតច្រើន បើចូលដល់លើសពី១២៦ mg/dL ឈាមចូលដំណាក់កាលទឹកនោមផ្អែមហើយ។ ចំពោះករណីក្រោយការទទួលទានបាយហើយ២ម៉ោងក្រោយមកធ្វើតេស្តឈាម មិនឱ្យលើសពី១៤០mg/dL ទេជាសញ្ញានៃទឹកនោមផ្អែម រីឯអ្នកកើតទឹកនោមផ្អែមហើយក្រោយញ៉ាំបាយ២ម៉ោង បើតេស្តឃើញលើសពី២០០mg/dL មានន័យថាពិបាកក្នុងការគ្រប់គ្រង។

ហេតុដើម្បីទប់ស្កាត់ការពារ បងប្អូនគួរកែទម្លាប់ក្នុងការរស់នៅ កុំទទួលទានជាតិស្ករច្រើន ទាំងភេសជ្ជៈផ្អែមៗ ក៏ដូចជាងអាហារមានជាតិម្សៅច្រើន ដូចជាបាយស នំបុ័ង មី គុយទាវ ដំឡូងជាដើម សូមពិសារឱ្យមានកម្រិត។ មួយវិញទៀត គួរចៀសវាងការជក់បារី កាត់បន្ថយជាតិអាល់កុល ធ្វើសកម្មភាពរាងកាយជាប្រចាំដើម្បីគ្រប់គ្រងហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ទាំងវ័យក្មេង៕

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#ជំងឺ

ភ័យ កុំខ្លាច! វេជ្ជបណ្ឌិតប្រាប់វិធីត្រូវធ្វើ ពេលស្ថិតក្នុងស្ថានភាពភ័យខ្លាច
Vuthea Morn
February 5 2025
336 views

#ជំងឺ

ត្រូវពិនិត្យសុខភាព! អ្នកមិនជក់បារី ក៏ប្រឈមកើតជំងឺមហារីកសួតច្រើនដែរ
Vuthea Morn
February 5 2025
205 views

#ជំងឺ

ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
Tror Sopheap
January 30 2025
828 views

#ជំងឺ

បុគ្គល ៦ប្រភេទនេះ ហាមតមអាហារបញ្ចុះគីឡូនាំឱ្យខូចសុខភាពមានជំងឺកាចៗ ទេ
Tror Sopheap
January 29 2025
1.7 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.4 K views

#ជំងឺ

ភេសជ្ជៈ ១នេះពេញនិយម លក់ដាច់ខ្លាំង តែនាំឲ្យខូចថ្លើម លើសឈាមទៀត
Tror Sopheap
January 15 2025
2.9 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.8 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.3 K views

#ព័ត៌មាន

ចូលរួមរំលែកទុក្ខផង! តួស្រីសាន់ ឆាយ ក្នុងរឿងf4គាត់បានទទួលមរណភាពហើយ នៅអាយុត្រឹមតែ៤៨ឆ្នាំ
Thida Pet
February 3 2025
2.2 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ៩នេះ ខេត្ត ២នេះ មានកម្រិតខ្យល់ពុលពណ៌ទឹកក្រូច
Tror Sopheap
February 9 2025
2.2 K views

#ព័ត៌មាន

ប្រយ័ត្ន! ថ្ងៃទី ១០នេះ ខេត្ត ១នេះមានខ្យល់ពុលពណ៌ទឹកក្រូច ២ខេត្តទៀតកម្រិតធម្យម
Tror Sopheap
February 10 2025
1.6 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia