ចិត្តសាស្ត្រ
ទំនួលខុសត្រូវ&សម្ពាធច្រើន អាចទាញឱ្យធ្លាក់ចូលអន្លង់បាក់ទឹកចិត្ត ប្រើវិធីនេះដើរចេញមកវិញឱ្យបាន
Senghong Kong
September 14 2022
8.3 K views

ជីវិតរបស់មនុស្សម្នាក់ៗជួបរឿងផ្សេងៗគ្នា ភាពរីករាយ ការលំបាក សម្ពាធ ទំនួលខុសត្រូវ បានធ្វើឱ្យប៉ះទង្គិចសុខភាពផ្លូវចិត្តរបស់មនុស្សជាច្រើន។ សុខភាពផ្លូវចិត្តសំខាន់ខ្លាំងណាស់ព្រោះមនុស្សដែលមានសុខភាពផ្លូវចិត្តចុះខ្សោយ ងាយនឹងធ្វើឱ្យពួកគាត់ប្រឈមនឹងជំងឺផ្លូវកាយជាច្រើនទាំងធ្ងន់និងស្រាល។

មនុស្សម្នាក់ធ្លាប់តែសប្បាយរីករាយ ប្រែក្លាយជាស្ងៀមស្ងាត់ លែងចង់ចេញទៅណាមកណា ចូលចិត្តនៅម្នាក់ឯង មានអារម្មណ៍ថាឯកា អស់សង្ឃឹម ជីវិតគ្មានន័យ បន្ទោសខ្លួនឯង គិតថាខ្លួនឯងធ្វើអ្វីក៏មិនកើតគ្មាននរណាគាំទ្រ។ រហូតធ្វើឱ្យអ្នកខ្លះលែងចង់ធ្វើអ្វីទាំងអស់ សូម្បីតែញ៉ាំអាហារ ខ្លះទៀតញ៉ាំអាហារប៉ុន្តែញ៉ាំច្រើនខុសប្រក្រតី ទាំងអស់នេះសុទ្ធតែជារោគសញ្ញានៃជំងឺបាក់ទឹកចិត្ត បើផ្អែកតាមការចែករំលែករបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី។

ជំងឺនេះទាមទារឱ្យសាមីខ្លួន និងមនុស្សដែលនៅជុំវិញខ្លួនយកចិត្តទុកដាក់ ជាចាំបាច់ដើម្បីសង្គ្រោះខ្លួនឯង និងសមាជិកគ្រួសាររបស់អ្នកឱ្យរួចផុតពីឃាតករលាក់មុខនេះ។ ប្រសិនបើអ្នកកំពុងតែជួបបញ្ហាដូចការរៀបរាប់ខាងលើ សូមកុំអាលបារម្ភអនុវត្តវិធីខាងក្រោមនេះហើយនាំខ្លួនឯងដើរចេញពីជំងឺបាក់ទឹកចិត្តនេះឱ្យបាន។

បើតាមការចែករំលែករបស់គេហទំព័រ psychologytoday បានឲ្យដឹងថា ការរំដោះខ្លួនពីបញ្ហាផ្លូវចិត្តមានវិធីដូចជា:

១គួរ អនុញ្ញាតឱ្យខ្លួនឯងសោកសៅ៖ អ្នកជាមនុស្សមិនមែនសិលា ហើយក៏គ្មានមនុស្សណារឹងមាំរហូតបានឡើយ។ ប្រសិនបើអ្នកជួបរឿងមិនសប្បាយចិត្ត សម្ពាធ បញ្ហាច្រើនដែលគិតថាវាពិតជាប៉ះពាល់ដល់ផ្លូវចិត្តរបស់អ្នក កុំខំប្រឹងទប់វាធ្វើអ្វី បើចង់យំ ចូរយំចេញមក បន្ធូរអារម្មណ៍សោកសៅឈឺចាប់ទាំងនោះចេញមកហើយអ្នកនឹងបានធូរឡើងវិញមួយកម្រិត។

២ រំសាយសម្ពាធ៖ អាងផ្ទុកទឹកធំយ៉ាងណា នៅពេលដែលទឹកច្រើនពេកវាគង់នឹងពេញថ្ងៃណាមួយ មនុស្សយើងក៏ដូចគ្នាបើអ្នករងនូវសម្ពាធជាច្រើនហើយទប់លែងជាប់គួរតែនិយាយចេញមក ប្រាប់អ្នកជុំវិញខ្លួន ឬនរណាម្នាក់ដែលអ្នកទុកចិត្តបាន។​ និយាយពាក្យក្នុងចិត្ត ភាពតានតឹងរបស់អ្នកចេញមកខ្លះ ជាផ្នែកមួយជួយបន្ធូរអារម្មណ៍តានតឹងរបស់អ្នកបាន។ ពេលខ្លះនៅពេលអ្នកនិយាយចេញមកហើយ អ្នកក៏អាចទទួលបានដំណោះស្រាយនិងការលើកទឹកចិត្ត ជាភ្លើងបំភ្លឺផ្លូវដែលកំពុងស្ថិតក្នុងភាពងងឹតរបស់អ្នកក៏ថាបាន។

៣ ទទួលយកភាពពិត៖ សម្ពាធផ្លូវចិត្តអាចកើតមកពីការបាត់បង់សមាជិកគ្រួសារណាម្នាក់ ការសាងកំហុសអ្វីមួយ ឬឆ្លងកាត់ការឈឺចាប់ពីអតីតកាល និងបញ្ហាជីវិតដែលត្រូវដោះស្រាយ។ ក្រោយពីយល់ព្រមឱ្យខ្លួនឯងសោកសៅ រំសាយអារម្មណ៍បើកចិត្តទទួលយកការលើកទឹកចិត្តពីអ្នកដទៃហើយ អ្នកត្រូវតែទទួលស្គាល់ថាជីវិតរមែងមានបញ្ហា មានការបាត់បង់ជាវដ្តនៃធម្មជាតិ។

សូមចងចាំថាមិនមែនមានតែយើងទេដែលតែងជួបព្យុះជីវិត មានមនុស្សច្រើនណាស់ក៏ជួបដូចយើងដែរ ហើយក៏អាចជួបធ្ងន់ធ្ងរជាងយើងទៅទៀត។ មិនតែប៉ុណ្ណោះទេក៏អាចកំពុងតែប្រាថ្នាចង់បានជីវិតដូចជាយើង ហេតុនេះកាត់ចិត្ត រំសាយអារម្មណ៍ ហើយរីករាយក្នុងរឿងតូចៗ សមិទ្ធិផលតូចៗដែលយើងធ្វើបាន ប្រើវាជាកូនសោដោះច្រវ៉ាក់នៃបញ្ហាម្ដងមួយៗ បន្តជីវិតដោយភាពរីករាយ។

៤ ស្វែងរកជំនួយពីក្រុមគ្រួសារ៖ មនុស្សដែលមានជំងឺបាក់ទឹកចិត្ត គាត់នឹងគិតអ្វីមិនចេញលែងចង់ធ្វើអ្វីទាំងអស់ ហេតុនេះទាមទារឱ្យមនុស្សជុំវិញខ្លួនឬគ្រួសារជួយលើកទឹកចិត្ត ព្យាយាមស្វែងយល់ និងនាំគាត់ទៅជួបជាមួយគ្រូពេទ្យជំនាញ។

ជាមួយគ្នានេះដែរ តាមប្រសាសន៍របស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានលើកឡើងពាក់ព័ន្ធបុគ្គលដែលនៅក្បែរអ្នកដែលមានបញ្ហាផ្លូវចិត្តថា កុំបោះបង់អ្នកជំងឺឬគិតថាគាត់ឆ្កួត គាត់គ្រាន់តែជាជនរងគ្រោះសម្ពាធផ្លូវចិត្តម្នាក់ ហើយជំងឺនេះក៏អាចព្យាបាលជាបាន ប្រសិនបើនាំគាត់ព្យាបាលទាន់ពេល និងត្រឹមត្រូវ។ ចៀសវាងការប្រើប្រាស់ថ្នាំផ្តេសផ្ដាស និងសេពគ្រឿងញៀន ឬគ្រឿងស្រវឹងដើម្បីបន្ធូរអារម្មណ៍៕

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
197 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
294 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
946 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
623 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
330 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
777 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia