កីឡា
គន្លឹះ៨យ៉ាង ជួយបន្ធូរអាការឈឺចាប់តាមបណ្ដោយឆ្អឹងខ្នង និងទប់ស្កាត់រលាកឆ្អឹងរុំារ៉ៃកើតនៅថ្ងៃមុខ
Pheakdey Pao
August 18 2022
333 views

បញ្ហានៃការរលាក ឬឈឺចាប់នៅតាមបណ្តោយឆ្អឹងខ្នង អាចបង្កមកពីបញ្ហាគួបផ្សំជាច្រើនរួមមាន កត្តាវិវត្តន៍វ័យ កង្វះសកម្មភាពប្រចាំថ្ងៃ លើសទម្ងន់ កើតជំងឺពុកឆ្អឹង ឬអាចនឹងស្ថិតក្នុងលក្ខខណ្ឌផ្លូវចិត្ត-ល-។ ជាទូទៅក្រុមបុគ្គលដែលមានវិបត្តិឈឺខ្នងជាប់រហូត គឺគេតម្រូវ​ឱ្យ​មានការព្យាបាលស្របតាម​ទម្រង់​ថ្នាំ​វេជ្ជបញ្ជា​មួយ​ចំនួន និងគោរពតាមក្បួនខ្លះៗដែលក្រុមអ្នកជំនាញណែនាំ។

តួយ៉ាងបើផ្អែកទៅតាមប្រភព everydayhealth បានលើកឡើងនូវសម្តីរបស់វេជ្ជបណ្ឌិត Mohamad Bittar គ្រូពេទ្យជំនាញខាងជំងឺសន្លាក់ និងជាជំនួយការសាស្រ្តាចារ្យផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Tennessee Health Center ក្នុងទីក្រុង Memphis ដោយបានណែនាំនូវគន្លឹះសាមញ្ញៗមួយចំនួនដែលអ្នកមានបញ្ហាឈឺខ្នងញឹកញាប់គួរអនុវត្តន៍ ដើម្បីបង្ការកុំឱ្យស្ថានភាពជំងឺវិវត្តន៍ទៅរកសភាពធ្ងន់ធ្ងរ អាចខូចទ្រង់ទ្រាយឆ្អឹងខ្នង ឬការបាក់ឆ្អឹង។

១. រក្សាសកម្មភាពរាងកាយ៖ វេជ្ជបណ្ឌិត Bittar កត់សម្គាល់ថា ចំពោះអ្នកមានបញ្ហាឈឺចាប់ឆ្អឹងខ្នង គួរតែបន្តសកម្មខ្លះៗជាប្រចាំថ្ងៃ ដូចជា ធ្វើលំហាត់ប្រាណ និងរក្សាឥរិយាបថឆ្អឹងខ្នងឱ្យបានល្អ"។ ឧទាហរណ៍៖ការគេងលាតសន្ធឹងលើផ្ទៃរាបស្មើ និងលើកជង្គង់មកក្តោប រក្សាក្បាលនៅឱ្យស្ងៀម និងស្របតាមតាមទម្រង់ឆ្អឹង ធ្វើរយៈពេល១០វិនាទី។ មួយវិញទៀតកុំទម្លាប់អង្គុយកោងខ្នង ឬបត់បែនខ្លួនដោយគ្មានការប្រុងប្រយ័ត្ន។

Stretching for Back Pain Relief

២. ដកដង្ហើមវែង ដើម្បីរក្សាសមត្ថភាពសួត៖ ដកដង្ហើមវែងៗ ជាលំហាត់ប្រាណមួយ ដែលជួយរក្សាសុខភាពសួត តែវាក៏មានពាក់ព័ន្ធនឹងជួសសម្រួល ក៏ដូចជាកាត់បន្ថយការរលាកនៅក្នុងសន្លាក់ឆ្អឹងជំនីរទៅនឹងឆ្អឹងខ្នងផងដែរ។

៣. រៀនលើករបស់ធ្ងន់ឱ្យបានត្រឹមត្រូវ៖ ​ការ​លើករបស់ធ្ងន់ដោយគ្មានការប្រុងប្រយ័ត្នគឺជារឿងមួយគ្រោះថ្នាក់ខ្លាំងណាស់ចំពោះអ្នកមានបញ្ហាសន្លាក់។ ដូច្នេះចំពោះអ្នករបស់មួយចំនួនមុននឹងលើកគួរព្យាយាមរក្សាជំហរឱ្យបានល្អជាមុន ឱនលើកឱ្យស្របត្រូវនឹងគន្លាក់ឆ្អឹងត្រឹមត្រូវ ធ្វើបែបនេះ អ្នកមិនសូវជួបបញ្ហាជាប់ចង្កេះ គឺគាំងសន្លាក់នោះទេ។

៤. ប្រយ័ត្នពេលបើកបរ៖ ការបើកបរក្នុងរយៈពេលយូរ ឬផ្លូវឆ្ងាយដោយមិនសម្រាក ដោយអង្គុយក្នុងរថយន្តរយៈពេលយូរអាចធ្វើឱ្យអាការឆ្អឹងខ្នងងាយឈឺ និងឡើងរឹង ដូច្នេះ គួរឱ្យព្យាយាមឈប់សម្រាកខ្លះប្រសិនអ្នកស្ថិតក្នុងលក្ខខណ្ឌបើកបរផ្លូវឆ្ងាយ។

៥. ជ្រើសរើសពូកគេងឱ្យបានត្រឹមត្រូវ៖ ការគេងលើពូកត្រឹមត្រូវ ក៏ជាផ្នែកមួយជួយព្យាបាលនូវបញ្ហាឆ្អឹងខ្នងដែរ ដោយអ្នកជំនាញបានណែនាំឱ្យគេងលើពូកដែលមានលក្ខណៈមិនរឹងពេក ក៏មិនទន់ពេក និងព្យាយាមគេងផ្កាប់រយៈ៣០នាទីជារៀងរាល់យប់ ដើម្បីជួយសម្រួលដល់ចលនាឆ្អឹងខ្នង ទប់ស្កាត់នូវបញ្ហាឈឺសន្លាក់ខ្នងរុំារ៉ៃ។

៦. ព្យាយាមធ្វើបង្កាន់ដៃនៅក្នុងផ្ទះ៖ បង្កាន់ដៃ ជួយរក្សាលំនឹង និងជួបទប់ខ្លួនឱ្យមានសុវត្ថិភាព ពីការដួល ឬរអិលធ្លាក់។ ដូច្នេះ គួរព្យាយាមធ្វើបង្កាន់ដៃនៅតំបន់ដែលឧស្សាហ៍ឡើង និងងើប អង្គុយ ដូចជា នៅក្នុងបន្ទប់ទឹក កាំជណ្តើរផ្ទះ និងចង្ក្រានបាយផងដែរដោយនេះ មិនត្រឹមតែជួយដល់បញ្ហាឆ្អឹងខ្នងប៉ុណ្ណោះទេ វាអាចផ្តល់នូវសុវត្ថិភាពបន្ថែម។

Fall-prevention program can help reduce harmful in-home falls by nearly 40%  – Washington University School of Medicine in St. Louis

៧. នៅផ្ទះគួរធ្វើបង្គន់អង្គុយ៖ ចំណុចនេះ គឺចាំបាច់ណស់សម្រាប់មនុស្សចាស់ ដែលបុគ្គលខ្លះគាត់អាចនឹងមានបញ្ហាក្នុងការពិបាកបត់ជើង ឬត្រូវចំណាយពេលយូរអង្គុយក្នុងបន្ទប់ទឹក ដូច្នេះការជ្រើសរើសបង្គន់អង្គុយ អាចជួយកាត់បន្ថយហានិភ័យនៃការឈឺសន្លាក់ឆ្អឹងខ្នង និងបង្ការបញ្ហាដួល ឬសន្លាក់ឆ្អឹងត្រូវជាប់គាំងដូចគ្នា។

10 Best Raised Toilet Seats | The Family Handyman

៨. កំណត់ពេលអង្គុយ៖ បញ្ហានេះ អាចនឹងកើតមានច្រើនចំពោះអ្នកកំពុងស្ថិតក្នុងវ័យធ្វើការ  អង្គុយនៅមួយកន្លែង ដូច្នេះគួរតែក្រោកឡើង ហើយដើរជុំវិញឱ្យបានញឹកញាប់កន្លះម៉ោងម្តង ឬអាចងើបឈរពត់ខ្លួនខ្លះ ដើម្បីបន្ធូរអារម្មណ៍៕

 

អត្ថបទដោយ៖ ប៉ាវ ភក្តី

 

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1334

អត្ថបទទាក់ទង

#កីឡា

មកញ៉ាំអាហារ ៣បែបនេះ ទោះបីអ្នកមិនសូវហាត់ប្រាណក៏ឱ្យសម្រកគីឡូបានដែរ
Tror Sopheap
September 17 2024
106 views

#កីឡា

វេជ្ជបណ្ឌិត berg បញ្ជាក់ថា ពិបាកស្រកគីឡួមែនទេ! មកប្រើវិធីងាយនេះជួយដុតជាតិខ្លាញ់
Tror Sopheap
August 14 2024
1.7 K views

#កីឡា

ចង់កម្ចាត់ជាតិខ្លាញ់? អ្នកគួរប្រើ ៣នេះ ជួយអ្នកបានលទ្ធផលសម្រកគីឡូបានលឿន
Tror Sopheap
August 14 2024
1.5 K views

#កីឡា

ចង់សម្រកខ្លាញ់យករាងស្អាត! នេះជាវិធីយកឈ្នះអារម្មណ៍ឃ្លាន ឱ្យអ្នកឆាប់ស្រកគីឡូ
Tror Sopheap
August 8 2024
756 views

#កីឡា

អ្នកជំនាញបញ្ជាក់ថា មានទម្លាប់ ២នេះ អ្នករស់នៅលែងស្រ្តេស ហើយមានអាយុវែង
Tror Sopheap
August 6 2024
630 views

#កីឡា

ចង់សម្រកគីឡូ ឈប់ពិបាកចិត្ត! ញ៉ាំអាហារប្រភេទនេះកាត់ជាតិខ្លាញ់ស្រកគីឡូ
Tror Sopheap
July 31 2024
1.6 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមចូលរួមរំលែកទុក្ខ ដល់តារាសម្ដែងលោកOm Akkaphan បានស្លា.ប់ ដោយសារជំងឺមហារីកបេះដូង
Thida Pet
September 22 2024
622 views

#ជំងឺ

វេជ្ជ. សោភា បង្ហាញនូវរោគសញ្ញាសំខាន់ៗនៃជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ប្រសិនបន្តទុកអាចវិវត្តទៅជាដំបៅ ឬមហារីកពោះវៀន
Pheakdey Pao
September 2 2024
601 views

#ព័ត៌មាន

ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខេត្តទាំងនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់ព្យុះសង្ឃរា ត្រូវប្រយ័ត្នមុនចេញក្រៅ
Thida Pet
September 5 2024
529 views

#ចិត្តសាស្ត្រ

ប្តីប្រពន្ធធ្វើរឿង ១នេះ បង្រ្កាបចិត្តខឹងដាក់គ្នា ធ្វើឱ្យគ្រួសារមានសុភមង្គល មានក្តីសុខ
Tror Sopheap
September 10 2024
414 views

#ចិត្តសាស្ត្រ

មុនដំបូងគូស្នេហ៍ស្រឡាញ់គ្នា តែស្រឡាញ់គ្នាយូរៗ បែបជាអស់អារម្មណ៍នឹងគ្នា ព្រោះអ្វី?
Tror Sopheap
September 15 2024
370 views

#ជំងឺ

រោគសញ្ញាបង្ហាញថា អ្នកកំពុងប្រឈមកើតជំងឺថប់បារម្ភទាំងមិនដឹងខ្លួនថាកើត
Thida Pet
September 2 2024
275 views
អត្ថបទថ្មីៗ
#ព័ត៌មានSeptember 22 2024
សូមចូលរួមរំលែកទុក្ខ ដល់តារាសម្ដែងលោកOm Akkaphan បានស្លា.ប់ ដោយសារជំងឺមហារីកបេះដូង
#ព័ត៌មានSeptember 22 2024
មុនចេញក្រៅ ត្រៀមអាវភ្លៀង ត្រៀមឆត្រ ថ្ងៃនេះនឹងមានភ្លៀងធ្លាក់ លាយខ្យល់កន្រ្តាក់លើខេត្តទាំងនេះ
#ចិត្តសាស្ត្រSeptember 20 2024
២មេរៀនពីលោក ជីម រ៉ូន ទោះបីអ្នកជួបព្យុះភ្លៀងបញ្ហាធំៗ ក៏ដោយ ក៏ចិត្តអ្នកនៅតែតាន់ទៅមុខទៀត
#ចិត្តសាស្ត្រSeptember 20 2024
រស់បែបជប៉ុន ជួយឱ្យអ្នកឃ្លាតឆ្ងាយពីឱ្យអារម្មណ៍ស្មុគ ចៀសពីធាត់ និងខូចសុខភាព
#ចិត្តសាស្ត្រSeptember 20 2024
ខឹងខុស ខឹងខាត! មកប្រើ ៣វិធីនេះឱ្យកំហឹងរបស់អ្នកនឹងរលត់ ឱ្យចិត្តស្ងប់
#អត្ថបទ PRSeptember 20 2024
៥ឆ្នាំនៃភាពជោគជ័យ និងការបោះជំហានមកកាន់រាជធានីភ្នំពេញរបស់ Alice Aesthetic Center

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia