ចិត្តសាស្ត្រ
មានបញ្ហាគេង! គន្លឹះទាំង ៣ជួយឱ្យបរិយាកាសនិងអារម្មណ៍លោកអ្នកគេងលក់ស្រួលដោយមិនបាច់លេបថ្នាំ
Tror Sopheap
September 22 2023
1.3 K views

គេងមិនលក់ប្រើថ្នាំរាល់ថ្ងៃ មិនល្អសម្រាប់សុខភាពរាងកាយនោះទេ ព្រោះចំនួនថ្នាំដែលលេបចូលកាន់តែមានចំនួនច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ លើសកំណត់ធ្វើឱ្យរាងកាយពិបាកទទួលយកបាន។ គន្លឹះទាំង ៣នេះ ជួយអ្នកឆាប់គេងលក់បានលឿន។

១. រៀបចំបន្ទប់គេង៖ បរិយាកាសក្នុងបន្ទប់គេងជាមូលហេតុមួយនាំឱ្យអ្នកឆាប់គេងលក់។ ដូចនេះសម្រាប់អ្នកកំពុងជួបប្រទះបញ្ហាគេងមិនលក់ ចូរអ្នកសាករៀបចំបន្ទប់ឡើងវិញប្រើភ្លើងដែលមានពណ៌ស្រទន់ ឬងងឹតជាងមុនបូករួមជាមួយការដាក់សីតុណ្ហភាពក្នុងបន្ទប់ឱ្យត្រជាក់តាមខ្លួនចង់បាន។ លើសពីនេះ សម្រាប់អ្នកដែលមិនមានប្រតិកម្មជាមួយក្លិនអាចប្រើទៀនក្រអូបជាជំនួយក៏បាន ដើម្បីអារម្មណ៍អ្នកស្រស់ថ្លាផងដែរ។

២. ភាពស្ងប់ស្ងាត់៖ អ្នកគួរតែដកពេលវេលាខ្លះពីទូរស័ព្ទ ដើម្បីរក្សាចិត្តឱ្យមានសន្តិភាព គឺនៅម្នាក់ឯង។ ការ​ចំណាយ​ពេល​ស្ងប់ស្ងាត់​មួយ​ចំនួន​មុន​ពេល​ចូល​គេង​ជួយ​ឱ្យ​ខួរក្បាល​ស្ងប់​ហើយ​ត្រៀម​ខ្លួនចូល​​ដំណេកបានល្អ។ ចូរអ្នកព្យាយាមរស់ក្នុងភាពស្ងប់ស្ងាត់តាមធម្មជាតិខ្លះដូចជា ការអាន ការស្តាប់តន្ត្រីបន្ធូរអារម្មណ៍ ឬស្តាប់លឺសម្លេងខាងក្រៅ ដូចជាទឹកហូរ ឬចង្រិតយំ...។ ហើយអ្នកអាចបន្ថែមវិធីសម្រាករាងកាយ និងចិត្តដោយប្រើលំហាត់ដកដង្ហើមឱ្យជ្រៅៗ អ្នកនឹងដឹងថា ការធ្វើសមាធិនេះ ជាពេលវេលាស្ងប់ស្ងាត់ល្អបំផុតសម្រាប់សម្រស់ជីវិតរបស់អ្នក។

នៅក្នុងសៀវភៅដ៏ល្បីរបស់សាស្រ្តាចារ្យ Matthew Walker ដែលមានចំណងជើងថា Why We Sleep គាត់បានកត់សម្គាល់ថា ការបន្ថយកម្រិតសំឡេងរំខានជួយឱ្យអ្នកឆាប់គេងលក់។ ពេលអ្នកគេងមានសម្លេងខ្លាំងៗ ក៏ធ្វើឱ្យអ្នកបែកអារម្មណ៍ ឬអារម្មណ៍អត់មូលក្នុងការគេងទៀត។ ការកាត់បន្ថយពីខាងក្រៅ ដើម្បីឱ្យអ្នកគេងលក់ស្រួល។ ហើយអ្នកអាចស្តាប់សំលេងតិចដូចជាចម្រៀង ឬស្តាប់ធម៍ ដើម្បីឱ្យអារម្មណ៍ស្ងប់។

៣. ទឹកដោះគោស្រស់ និងផ្លែចេក៖ យោងតាម healthline បានបញ្ជាក់ថា ម៉ាញ៉េស្យូម និងប៉ូតាស្យូម ក្នុងផ្លែឈើចេកអាចមានឥទ្ធិពលវិជ្ជមានទៅលើការគេង និងដោះស្រាយវិបត្តិគេងមិនលក់ជាពិសេសចំពោះមនុស្សវ័យចំណាស់ អ្វីដែលប្រសើរជាងនេះទៅទៀតចេកក៏មានផ្ទុកនូវ tryptophanTrusted Source ដែលជាអាស៊ីតអាមីណូគ្រប់គ្រងការគេងប្រកបតុល្យភាព។ ហើយអ្នកគួរតែហូបទឹកគោស្រស់ និងផ្លែចេក នៅចន្លោះពី ២ទៅ៣ម៉ោង មុនចូលគេង។

អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3332

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
273 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
932 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
614 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
316 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
769 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិត Schuler ថា៖ ពេលអ្នកគិតបែបនេះ គ្មានការបាក់ទឹកចិត្ត មានតែការខំប្រឹងទៅអនាគត
Tror Sopheap
July 2 2026
186 views
អត្ថបទថ្មីៗ
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia