សម្រស់
គន្លឹះថែស្បែកតាមបែបធម្មជាតិ អនុវត្តឱ្យបានជាប់លាប់ ស្បែករលោង ភ្លឺថ្លាពីខាងក្នុង
Senghong Kong
November 18 2022
12.3 K views

ស្បែកស្អាត ភ្លឺថ្លា សុខភាពល្អ ភ្លឺមកពីខាងក្នុង ជាស្បែកដែលនរណាៗក៏ប្រាថ្នាចង់បាន ជាពិសេសនារីៗ។ ស្បែកដែលមានសុខភាពល្អមិនមែនជាស្បែកដែលមានសម្បុរសតែមួយមុខនោះទេ តែជាស្បែកដែលភ្លឺមកពីខាងក្នុង មានសំណើម ទន់រលោង។ ចង់បានស្បែកស្អាតមិនប្រាកដថាទាល់តែចំណាយលុយច្រើន ចូលកន្លែងថ្លៃ ឬប្រើផលិតផលដែលមានជាតិគីមី មានជាតិកាត់នោះទេ វិធីធម្មជាតិក៏អាចធ្វើឱ្យស្បែករបស់អ្នកស្អាត ហើយមានសុខភាពល្អបានផងដែរ។

តាមការចែករំលែកពី អ្នកនាង ហ៊ុន សៀងអ៊ី ស្ថាបនិកក្រុមហ៊ុន HS.HUN.SHOP COSMETIC Co Ltd By ទេពធីតាពន្លៃ បានឱ្យដឹងថាគន្លឺះថែរក្សាស្បែកឱ្យនៅស្អាតបានយូរ អ្នកនាងបានបែងចែងចេញការថែស្បែកជា៣ដំណាក់កាល ហេតុនេះបើចង់ស្អាតបែបធម្មជាតិសូមអានឱ្យដល់ចប់ណា៖

១ ថែសុខភាពពីខាងក្នុង៖ សុខភាពនិងសម្រស់ត្រូវតែដើរទន្ទឹមគ្នា មិនអាចអត់មួយណាបានទេ។ ចង់ឱ្យសម្រស់ផ្នែកខាងក្រៅស្អាត ត្រូវថែសុខភាពផ្នែកខាងក្នុងសិន ព្រោះថាបើសុខភាពមិនល្អ ទោះអ្នកជះលុយទិញផលិតផលថ្លៃប៉ុណ្ណា ក៏មិនទទួលបានផងដែរ។

- ចំពោះចំណីអាហារ៖ គួរព្យាយាម ញ៉ាំអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ កាត់បន្ថយសាច់ជាប់ខ្លាញ់ ជាតិស្ករ ពពួកអាហារបំពង អាហារប្រៃ ផ្អាប់ជាដើម។ គួរញ៉ាំត្រីឱ្យបានច្រើន ត្រូវប្រាដកថាអាហារប្រចាំថ្ងៃរបស់អ្នកមានបន្លែនិងផ្លែឈើមានពណ៌ចម្រុះរាល់ថ្ងៃ និងផឹកទឹកឱ្យបានហោចណាស់២ទៅ៣.៥លីត្រក្នុង១ថ្ងៃ។

- គេងឱ្យបានគ្រប់គ្រាន់៖ គួរគេងឱ្យបាន៧ទៅ៨ម៉ោងក្នុង១ថ្ងៃ ក្នុង៧ទៅ៨ម៉ោងនោះប្រសិនបើអ្នកគេងមិនស្ងប់ គេងយល់សប្តិច្រើន ស្មើរនឹងការគេងរបស់អ្នកមិនបានគ្រប់ផងដែរ។ ហេតុនេះ គួររក្សាផ្លូវចិត្ត ព្យាយាមគ្រប់គ្រងអារម្មណ៍ ធ្វើលំហាត់ប្រាណជំនួយ ដើម្បីឱ្យចិត្តស្ងប់ ទើបអាចដោះស្រាយបញ្ហាការគេងបាន។

២ ជម្រុះកោសិកាចាស់៖ ស្បែកក៏មិនខុសអ្វីពីសំលៀកបំពាក់ ត្រូវការបោកសម្អាត ជម្រុះធូលីដី ក្អែលចេញ។ ស្បែករបស់អ្នកពីមួយថ្ងៃទៅមួយថ្ងៃរងខ្យល់ ពន្លឺថ្ងៃ ធូលីដី គ្រឿងសម្អាង និងផលិតផលផ្សេងៗទៀតដែលលាបនៅលើស្បែក។ អ្នកនាង ហ៊ុន សៀងអ៊ី បានចែករំលែកថា ការជម្រុះកោសិកាងាប់ កោសិកាចាស់ៗពិតជាមានសារសំខាន់ណាស់ ព្រោះកោសិកាចាស់ទាំងនោះវានឹងកាន់ជាប់លើស្បែក ធ្វើឱ្យមើលទៅមិនភ្លឺថ្លា លាបឡេក៏មិនចូលដែល។ ចំពោះអ្នកនាង លើកទឹកចិត្តឱ្យជម្រុះកោសិកាចាស់ ដោយខាត់ស្បែកជាមួយស្ក្រាប់ធម្មជាតិ បើរវល់អាចខាត់២ដងក្នុង១សប្ដាហ៍ ម្ដង១៥ទី៣០នាទី បើមានពេលអាចខាត់រៀងរាល់២ថ្ងៃម្ដង ហើយខាត់ទុកត្រឹម៥នាទីបានហើយ ព្រោះយើងបានជម្រុះវាញឹកញាប់ កោសិកាចាស់ ធូលីដីដែលតោងជាប់ស្បែកមិនសូវច្រើនមិនចាំបាច់ទុកយូរក៏អាចសម្អាតបានស្អាត។ អ្នកនាង ហ៊ុន សៀងអ៊ី ក៏ជាស្ថាបនិកក្រុមហ៊ុន HS.HUN.CO.LTD Buy ទេពធីតាពន្លៃ ស្ក្រាប់ធម្មជាតិយីហោខ្មែរយីហោស្តេចមាស ពន្លៃមាស។ យីហោរបស់អ្នកនាង បានបង្កើតឡើងតាំងពីឆ្នាំ២០១៧ ជាស្ក្រាប់ធម្មជាតិ១០០ភាគរយ ដែលមានផ្សំពីពន្លៃ កំទិចមាស យ៉ិនស៊ិន ជាពិសេសកាហ្វេពណ៌Brown(ត្នោត) និងគ្រឿងផ្សំធម្មជាតិជាច្រើនមុខផ្សេងទៀត។ សារធាតុធម្មជាតិទាំងនេះ ធ្វើឱ្យស្បែកភ្លឺថ្លា បន្ថយស្នាមសង្វា អុចខ្មៅ មានសំណើម រលោងម៉ដ្ឋតាមបែបធម្មជាតិ។ រយៈពេលជាង៥ឆ្នាំមកនេះ យីហោស្រ្កាប់នៅតែល្បី លក់ដាច់ខ្លាំង មួយថ្ងៃៗផលិតពី ២ទៅ៣ពាន់ដប អ្នកនាងសូមធានារាល់ផលិតផល មានគុណភាព ប្រសិទ្ធភាព ទំនុកចិត្ត មានការត្រួតពិនិត្យ ទទួលបានសិទ្ធិផលិតផលនិងចែកចាយពី ក្រសួង ស្ថាប័នរដ្ឋត្រឹមត្រូវ។   

៣ ផ្ដល់សំណើមដល់ស្បែក៖ ក្រៅតែពីការថែសុខភាពពីខាងក្នុង ជម្រុះកោសិកាចាស់ចោល អ្វីដែលមិនអាចភ្លេចបាន គឺការពារស្បែកផ្នែកខាងក្រៅ។ លើកទឹកចិត្តឱ្យប្រើប្រភេទឡេសុទ្ធ ដែលមានSPF ការពារពន្លឺថ្ងៃ និងអុកស៊ីតកម្មពីខាងក្រៅ ព្រមទាំងផ្ដល់សំណើមដល់ស្បែក៕

អត្ថបទដោយ៖ Senghong

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
1.1 K views

#ចិត្តសាស្ត្រ

ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
Tror Sopheap
January 2 2025
1 K views

#កុមារ

នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
Tror Sopheap
January 3 2025
231 views

#ចិត្តសាស្ត្រ

យុវជនចង់ស្ថាបនាអនាគតឱ្យសម្រេច យុវជនត្រូវមានទម្លាប់ ២នេះតាមខ្លួន
Tror Sopheap
January 2 2025
229 views

#ចិត្តសាស្ត្រ

ពិបាកគេងមិនលក់! អ្នកសាកល្បង ៣វិធីជួយខួរក្បាលអ្នកកុំឱ្យគិតច្រើនពេលយប់
Tror Sopheap
January 5 2025
212 views

#ចិត្តសាស្ត្រ

អ្នកស្មុគស្មាញច្រើន! របៀបគិត១ ឱ្យអ្នករកផ្លូវចេញ ឱ្យជីវិតរស់ក្នុងភាពរីករាយ
Tror Sopheap
January 5 2025
172 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJanuary 6 2025
ការសិក្សាបញ្ជាក់ថា អ្នករួមភេទ ១ដងយ៉ាងតិច១សប្ដាហ៍ជួយឱ្យអស់ស្រ្តេស មានអាយុវែង
#ចិត្តសាស្ត្រJanuary 6 2025
៣ទម្លាប់ពេលព្រឹកគេមើលរំលង មានសមត្ថភាពជួយដោះបញ្ហាស្មុគផ្លូវចិត្ត
#ចិត្តសាស្ត្រJanuary 5 2025
ពិបាកគេងមិនលក់! អ្នកសាកល្បង ៣វិធីជួយខួរក្បាលអ្នកកុំឱ្យគិតច្រើនពេលយប់
#ចិត្តសាស្ត្រJanuary 5 2025
អ្នកស្មុគស្មាញច្រើន! របៀបគិត១ ឱ្យអ្នករកផ្លូវចេញ ឱ្យជីវិតរស់ក្នុងភាពរីករាយ
#កុមារJanuary 3 2025
នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
#អាហារJanuary 3 2025
ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia