សុខភាព សរីរាង្គខាងក្នុង សារពាង្គកាយទាំងមូលមានសុខភាពល្អឬមានជំងឺអាស្រ័យលើផ្នែកយ៉ាងធំមួយនៃទម្លាប់ប្រចាំថ្ងៃ គឺការបរិភោគអាហារ។ ការបរិភោគអាហារដែលសម្បូរសារធាតុអាក្រក់ៗដូចជាខ្លាញ់មិនឆ្អែត អាហារប្រៃពេក ផ្អែមពេក ឬអាហារដែលផ្ទុកទៅដោយសារធាតុគីមីនឹងបង្កទៅជាជំងឺកាចសាហាវបានយ៉ាងច្រើននៅថ្ងៃអនាគតខាងមុខ ពេលដែលប្រព័ន្ធភាពស៊ាំរបស់អ្នកថយចុះ។ ជាក់ស្តែងទើបយើងឃើញមានប្រជាជនអាយុជ្រេរបន្តិចចាប់ផ្តើមមានជំងឺប្រចាំកាយដូចជា ទឹកនោមផ្អែម តម្រងនោម ឬរោគមហារីកជាដើម។ ដូចនេះឈប់យកជីវិតទៅប្រថុយជាមួយបន្លែផ្លែឈើគីមីទៅ ហើយមកស្គាល់ទីតាំងបោះដុំនិងលក់រាយបន្លែផ្លែឈើយ៉ាងធំ១ដែលមានតម្លៃថោកសមរម្យហើយងាយស្រួលទិញទៀត។
Careall Distribution Co, Ltd គឺជាក្រុមហ៊ុនផ្គត់ផ្គង់អាហារបន្លែផ្លែឈើសុវត្ថិភាពទីកាន់ទីផ្សារក្នុងស្រុកដ៏ធំបំផុតមួយនិងដំបូងគេបង្អស់ដែលប្រើប្រាស់បច្ចេកវិទ្យាក្នុងការពិនិត្យពិសោធន៏រកជាតិពុលក្នុងអាហារបន្លែផ្លែឈើដោយអ្នកជំនាញពីមន្ទីរពិសោធន៏មុននឹងដាក់លក់ទៅក្នុងទីផ្សាយដើម្បីចែកចាយឱ្យប្រជាជនទិញទទួលទាន។ ក្រុមហ៊ុនផ្គត់ផ្គង់បន្លែសុវត្ថិភាព Careall Distribution Co, Ltd បានប្រមូលទិញកសិផលពីបងប្អូនកសិករទូទាំងប្រទេសរួចដាក់ពិសោធន៏ក្នុងមន្ទីរពិសោធន៏តេស្តរកសារធាតុគីមី ដែលដកចេញបន្លែផ្លែឈើណាដែលអាចផ្តល់ផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ចេញ មុននឹងបញ្ចេញទៅកាន់ទីផ្សារក្នុងស្រុក។
សម្រាប់ការដាក់លក់វិញ គឺបងប្អូនអាចទិញបានតាមរយៈហ្វេសប៊ុកផេករបស់ក្រុមហ៊ុនផ្ទាល់ ដែលមានឈ្មោះថា Careall Distribution Co, Ltd ឬអាចរកមើលតាមផ្សាររដ្ឋធំៗដូចជាផ្សារថ្មីនិងផ្សារជាច្រើនទៀត ដែលមានដាក់លក់បន្លែរបស់ក្រុមហ៊ុន មានវេចខ្ចប់ស្លាកសញ្ញាសម្គាល់យ៉ាងច្បាស់លាស់។ ចំណែកឯតម្លៃវិញ បើប្រៀបធៀបនឹងបន្លែផ្លែឈើនៅលើទីផ្សារស្រាប់ គឺអាចខ្ពស់ជាងត្រឹមតែ៥០០រៀលទៅ១ពាន់រៀនតែប៉ុណ្ណោះក្នុង១មុខៗ ប៉ុន្តែបើប្រៀបធៀបអត្ថប្រយោជន៏វិញគឺធំធេងជាងថវិការបន្តិចបន្តួចនោះច្រើនណាស់។
ក្រុមហ៊ុនផ្ទាល់មិនត្រឹមតែលក់ដល់អ្នកប្រើប្រាស់ទទួលទានប្រចាំថ្ងៃនោះទេ, បើអ្នកចង់រកចំណូលជាមួយក្រុមហ៊ុនក៏បានដែរ។ ពោលគឺលោកអ្នកអាចទំនាក់ទំនងធ្វើជាសាខាដើម្បីយកបន្លែផ្លែឈើទៅលក់បានយ៉ាងងាយ ដោយមិនត្រូវចំណាយដើមទុនច្រើនពេកនោះទេ ពោលគឺអាចបានទាំងអាហារបរិភោគដើម្បិសុខភាពល្អ និងអាចរកចំណូលបានទៀតផង៕
អត្ថបទដោយ៖ កញ្ញា លីហួយ