អាហារ
តិចនិកមិនរញ៉េរញ៉ៃ! Rose ថែស្បែកឡើងម៉ត់ខៃដូចតុក្កតា ថែរាងមានទម្ងន់ថេរលេចចេញអក្សរS
Pheakdey Pao
September 14 2021
2.2 K views

Rosé (Park Chaeyoung) ដែលជាតារា Kpop ស្រីក្នុងបេះដូងយុវវ័យ ស្រលាញ់ពេញចិត្តទាំងសមត្ថភាព ពូកែទាំងច្រៀង រាំ ប្រចាំក្រុម BlackPink។ ភ្ជាប់ជាមួយជំនាញនេះដែរ Rose ត្រូវបានមហាជនជាច្រើន ស្រលាញ់ពីរូបសម្បត្តិ និងមានយុវវ័យមិនតិចទេ ដែលព្យាយាមតែងតួ ថែរូបរាងតាមនាង។ ថ្មីនេះ Rose បានលេចវត្តមាន តែម្នាក់ឯងនៅក្នុងកម្មវិធីFashionដ៏ធំលំដាប់ពិភពលោក គឺកម្មវិធីMET GALA ដែលជាកម្មវិធីដែលពោរពេញទៅដោយកំពូលតារាល្បីៗលំដាប់ប្រទេសចូលរួម។

ភាពទាក់ទាញកាន់តែពុះកញ្ជ្រោលរបស់តារា K-pop ស្រីបានឆក់យកចំណាប់អារម្មណ៍កាន់តែច្រើនឡើងពីរូបសម្រស់គ្មានទាស់ភ្នែក។ ហើយថ្ងៃនេះផងដែរ Healthy Cambodia សូមជ្រើសយកនូវរបៀបនៃការថែរូបសម្រស់របស់កញ្ញា Rose មកចែកជូនប្រិយមិត្តអ្នកអាន ដើម្បីបង្ហាញពីតិចនិកថ្មី ដើម្បីថែស្បែក និងរក្សាទម្ងន់ឱ្យបានថេរ។ យោងតាមប្រភពចេញផ្សាយ pinkvilla.com និង health-yogi.com បានលើកឡើងថា Rose មានទម្លាប់ការថែរក្សារាង និងស្បែកខុសប្លែកពីគេបន្តិច ដោយច្បិចយកតែតិចនិកបែបធម្មជាតិប៉ុណ្ណោះ៖

១.​ ក្បួនថែសម្រស់៖

ក. ជ្រើសរើសផលិតផលលាងសម្អាតមុខ៖ Rose ប្រើផលិតផលលាងមុខប្រភេទហ្វូមដែលអាចជួយជម្រះសារធាតុខ្លាញ់លើផ្ទៃមុខបានល្អ និងជែលលាងសម្អាតប្រភេទទឹកដោះគោ ដើម្បីកំចាត់ភាពកខ្វក់លើស្បែកមុខ និងគ្រឿងសម្អាងដែលនៅសល់។

ខ. ប្រើសេរ៉ូមថែរក្សាស្បែកដែលគ្មានជាតិកាត់៖ រ៉ូសប្រើសេរ៉ូម IOPE ផលិតផលនេះមានសារធាតុចិញ្ចឹមដូចជា គ្លីសេរីន, ប្រូប៉ាលីន-ហ្គីលខូល, វីតាមីនអ៊ី…គ្រឿងផ្សំទាំងនេះមានឥទ្ធិពលផ្តល់សំណើម និងប្រឆាំងអុកស៊ីតកម្មលើស្បែក។

គ.​ ឡេការពារកម្តៅថ្ងៃ៖ ឡេការពារកម្តៅថ្ងៃ នឹងការពារស្បែកពីកាំរស្មីយូវី។ ដូច្នេះអ្នកគួរតែប្រើឡេការពារកម្តៅថ្ងៃមុនពេលអ្នកចេញទៅក្រៅជាប្រចាំដើម្បីធានាបាននូវសុខភាពស្បែក។

ឃ. ជ្រើសរើសផលិតផលត្រឹមត្រូវ៖ Rose តែងប្រើផលិតផលដែលធានាបាននូវសុខភាពស្បែក និងគ្មានជាតិពុល។ ការប្រើផលិតផលទាំងនេះអាស្រ័យទៅលើស្បែកមុខរបស់មនុស្សម្នាក់ៗ។

២. ក្បួនថែរាង៖

Rose ជាទូទៅនាងតែងតែជ្រើសយកវិធីរាំបន្ថែមជាមួយការហាត់ប្រាណបែប pilate រាំ និងរៀបចំផែនការរបបអាហារជាប្រចាំ។ ជាក់ស្តែងសម្រាប់រូបរាងក្នុងវ័យ២៣ឆ្នាំនេះ Rose មានកម្ពស់ដល់ទៅ ១ម៉ែត្រ៦៨ តែទម្ងន់វិញត្រឹមតែ ៤៥គីឡូ ជាមួយនឹងចង្កេះលេខ ២៤អ៊ីញ ប៉ុណ្ណោះ។ ការហាត់រាំ យើងសង្កេតថា ជាជម្រើសល្អមួយសម្រាប់អ្នកដែលមិនសូវជាមានទំនោរទៅខាងហាត់ប្រាណ ជាងនេះទៅទៀតការហាត់រាំនេះដែរ ក៏ជួយលោកអ្នកស្រកខ្លាញ់ពេញមួយតួខ្លួនដូចគ្នា។

បន្ថែមពីនេះទៀតបើទោះបីជាត្រូវហាត់សម្រកយ៉ាងណា របបអាហារសុខភាពនៅតែសំខាន់ ហេតុនេះសម្រាប់ប្រិយមិត្តដែលមានផែនការសម្រកគួររៀបចំរបបអាហារណាមួយដែលសមស្រប និងមានផាសុខភាព ជៀសពីអាហារធ្វើឱ្យលើសទម្ងន់ផងដែរ៕

220 BP ideas | blackpink, black pink, kpop girls

Rose BLACKPINK dan 6 Idol KPop Pernah Hadiri MET Gala, Siwon Jadi yang  Pertama

Rosé of Blackpink's Met Gala 2021 Look Showed Off the Best of K-Pop Beauty  | Allure

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទទាក់ទង

#អាហារ

អាណិតតម្រងនោម! ញ៉ាំអាហារ ៥មុខនេះរាល់ថ្ងៃ វាសនាតម្រងនោមឆាប់ខូចលឿន ឆាប់លាងឈាម
Tror Sopheap
October 30 2025
660 views

#អាហារ

អាហារ ៥ ប្រភេទជួយការពារសក់ស្កូវមុនអាយុ ជួយបំប៉នសក់ពីខាងក្នុង
Pov Saru
October 29 2025
378 views

#អាហារ

ញ៉ាំបន្លែ ១នេះរាល់ថ្ងៃ មិនធុញ កាន់តែសម្រកគីឡូ បញ្ចុះជាតិស្ករក្នុងឈាម ការពារទល់លាមក
Tror Sopheap
October 28 2025
2.7 K views

#អាហារ

ថ្លើមមានតួនាទីកម្ចាត់ជាតិពុល! ញ៉ាំអាហារទាំង ៤នេះ ថែរក្សាថ្លើមមានសុខភាពល្អ
Tror Sopheap
October 27 2025
617 views

#អាហារ

ទៅផ្សារកុំរំលងឱ្យសោះត្រី ១ប្រភេទនេះ ឆ្ញាញ់ហើយសម្បូរជីវជាតិជំនួយបេះដូង និង ជួយអភិវឌ្ឍខួរក្បាល
Pov Saru
October 26 2025
657 views

#អាហារ

ប្រយ័ត្ន៖ ផឹកកាហ្វេចំម៉ោងទាំងនេះ ប៉ះពាល់សុខភាពខ្លាំង
Pov Saru
October 21 2025
1.8 K views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

អនាគតអត់លាងឈា/មទេ! ៤ទម្លាប់ពេលព្រឹកបន្សាបជាតិពុលក្នុងតម្រងនោម
Tror Sopheap
October 15 2025
17.5 K views

#ចិត្តសាស្ត្រ

កុំបាក់ទឹកចិត្ត! ៣ក្បាច់នេះជាមួយដៃគូ ធានាបានយូរ ស៊ីអារម្មណ៍ឱ្យដៃគូកក់ក្តៅ និងពេញចិត្តស្ដូក
Tror Sopheap
October 13 2025
14.6 K views

#អាហារ

មិនខកបំណង! ញ៉ាំអាហារ ១មុខនេះ ដាស់អារម្មណ៍រួ/មភេ//.ទបានយូរ
Tror Sopheap
October 14 2025
9.8 K views

#អាហារ

ឈប់ទៅ! ញ៉ាំអាហារ ៤នេះ លិ//.ង្គបុរសកាន់តែខ្សោយខ្លាំង
Tror Sopheap
October 15 2025
9.2 K views

#ចិត្តសាស្ត្រ

ស្រ្តីមានប្តី កុំបណ្តោយខ្លួន ខំធ្វើរឿង ២នេះ ទើបខ្លួនកាន់តែមានតម្លៃ គេមិនហ៊ាមមើលងាយ
Tror Sopheap
October 9 2025
8.7 K views

#អាហារ

ពេលព្រឹកញ៉ាំផ្លែឈើទិព្វ ១នេះ ស្រូបខ្លាញ់ក្បាលពោះ ហើយប៉ូវសរសៃឈាមខួរក្បាល
Tror Sopheap
October 14 2025
7.7 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia