ជំងឺ
៦ចំណុចបង្កជាជំងឺរលាកច្រមុះរុំារ៉ៃមិនងាយជា អ្នកគួរតែដឹងទុកមុន​​ចៀសវាង រលាកធ្ងន់ធ្ងរ
Thida Pet
March 19 2023
549 views

ជំងឺរលាកច្រមុះគឺជាប្រភេទជំងឺម្យ៉ាង ​បើទុកដល់រុំារ៉ៃយូរ ការ​រលាក​ច្រមុះ​នេះ ​អាច​វិវត្ត​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃមិនងាយជាមិខាន ។

ជាទូទៅជំងឺរលាកច្រមុះ មានរោគសញ្ញាច្រើនដូចជា តឹងច្រមុះ ហៀរសំបោរ តឹងច្រមុះ កណ្តាស់ រមាស់ច្រមុះ

ហើយបើដល់អាការធ្ងន់ធ្ងរទៀត អាចចេញជាសញ្ញាដូចជា ក្អកស្ងួត​ ឈឺក្បាល ឈឺបំពង់ក ស្ងួតមាត់ រលាកបំពង់ខ្យល់​ និងរលាកទងសួតពិបាកដង្ហើមជាដើម។

ជាការពិតណាស់ ជំងឺរលាកច្រមុះគឺពិតជាមានផលរំខានដល់សុខភាពខ្លាំងមិនអន់នោះទេ ដូច្នេះហើយ អ្នកគូរតែចេះការពារខ្លួន កុំឱ្យរលាកច្រមុះរុំារ៊ៃឱ្យសោះ។

មួយវិញទៀតតាមរយៈគេហទំព័រ mayoclinic បានបញ្ជាក់ឱ្យដឹងខ្លះៗថា​ហេតុផល៦យ៉ាងនេះ នាំឱ្យអ្នកឆាប់រលាកច្រមុះលឿនបំផុត ដូច្នេះគួរតែដឹង និងប្រុងប្រយ័ត្នទាំងអស់គ្នាកុំខាន។

១. ធូលី ផ្សែងអ័ព្ទ ផ្សែងបារី ផ្សែងគីមី ឬក្លិនខ្លាំង ដូចជាទឹកអប់ អាចនឹងបង្កឱ្យអ្នកជំងឺរលាកច្រមុះងាយប្រតិកម្មខ្លាំងណាស់ ដូច្នេះ គួរព្យាយាមចៀសវាងក្លិន

និងកុំស្ថិតកន្លែងដែលមានខ្យល់មិនបរិសុទ្ធបែបនេះ ព្រោះវាអាចធ្វើឱ្យជំងឺរើឡើងបានដោយងាយ។

២. អាកាសធាតុប្រែប្រួល ដោយការប្រែប្រួលសីតុណ្ហភាពចុះត្រជាក់ អាចបណ្តាលឱ្យភ្នាសខាងក្នុងច្រមុះអ្នកជំងឺហើម និងបណ្តាលឱ្យហៀរសំបោរ ឬតឹងច្រមុះ។

ក្នុងស្ថានភាពនេះ អ្នកជំងឺគួរត្រៀមនូវឧបករណ៍ស្ពុង ញុំាទឹកក្តៅ ឬងូតទឹកក្តៅឧណ្ហៗ ដើម្បីជួយសម្រួលទៅដល់ផ្លូវដង្ហើម។

៣. ការឆ្លងមេរោគដូចជាជំងឺផ្តាសាយ ឬគ្រុនផ្តាសាយ ជាទូទៅបណ្តាលឱ្យរលាកច្រមុះ ឬអ្នកមានបញ្ហារលាកច្រមុះស្រាប់ងាយនឹងធ្វើទុក្ខជំងឺរយៈពេលយូរ។

ហេតុនេះ ដើម្បីបានធូរស្រាលពីអាការលឿន គួរតែទៅជួបជាមួយនឹងពេទ្យជំនាញ និងទទួលយកការព្យាបាលត្រឹមត្រូវសមស្របទៅនឹងសុខភាពរបស់ខ្លួន។

៤. អាហារ និងភេសជ្ជៈ៖ ដូចជា អាហារហឹរៗ ភេសជ្ជៈមានជាតិអាកុល មានសារធាតុត្រជាក់ ឬជាប្រភេទអាហារផ្អាប់ផ្សេងៗ គឺអាចធ្វើឱ្យជំងឺរលាកច្រមុះងាយធ្វើទុក្ខលឿនដូចគ្នា

ដោយសារធាតុនៅក្នុងអាហារទាំងនោះ នឹងធ្វើឱ្យភ្នាសខាងក្នុងច្រមុះហើម ដែលនាំឱ្យតឹងច្រមុះ និងកណ្តាស់ជាដើម។

ហេតុនេះហើយ អ្នកជំងឺរលាកគួរតែផ្អាក ឬកាត់បន្ថយតាមដែលអាចធ្វើទៅបាននៅក្រុមអាហារទាំងនេះ។

៥.អាហារសម្បូរជាតិស្ករ៖ ដូចជាពពួកស្ករចម្រាញ់ដែលគេប្រើដាក់ក្នុងភេសជ្ជៈដូចជាទឹកសូដា គ្រឿងកំប៉ុង​ ស្ករគ្រាប់ជាដើមដែលសម្បូរដោយសារធាតុស្ករចម្រាញ់ខ្ពស់គឺអាចប៉ះពាល់ខ្លាំងដល់ច្រមុះអាចបណ្ដាលឱ្យការរលាករបស់ច្រមុះកាន់តែធ្ងន់ធ្ងរជាងមុន

បន្ថែមទៀតនិងអ្នកដែលមិនទាន់មានបញ្ហាច្រមុះគួរតែចៀសវាងឬកាន់បន្ថយជាមុនដើម្បីការពារកើតជំងឺរលាកច្រមុះឬដុះសាច់ច្រមុះឡើងមក។

៦.អាហារសម្បូរសារធាតុអ៊ីស្តាមីន៖ មានដូចជាប្រភេទសាច់កែច្នៃ​ សាច់​ក្រក ត្រីងៀត គ្រឿងកំប៉ុង គ្រឿងស្រវឹង ទឹកដោះគោជូរ ផ្លែឈើស្ងួត ឈីស ទឹកត្រី ផ្លែប៉េងប៉ោះ…ជាដើមសុទ្ធសឹងជាប្រភេទអាហារដែលសម្បូរដោយសារធាតុអ៊ីស្តាមីននេះ ។ប្រសិនបើអ្នកកំពុងតែតឹងច្រមុះ ហៀរសំបោរ ពិបាកដង្ហើមខ្លាំង ច្រមុះរលាកគួរតែកាត់បន្ថយអាហារទាំងអស់នឹងព្រោះអាចបណ្ដាលឱ្យសភាពជំងឺរបស់អ្នកកាន់តែវិវត្តិខ្លាំងជាងមុន។

គូសបញ្ជាក់ឱ្យដឹងថា ហេតុផលទាំង៦ខាងលើនេះ ងាយបង្កជាជំងឺរលាកច្រមុះខ្លាំងណាស់ ហើយសម្រាប់អ្នកកំពុងមានបញ្ហាច្រមុះទៀត កាន់តែត្រូវប្រយ័ត្នជាងអ្នកធម្មតាទៅទៀត ព្រោះអ្នកមានបញ្ហាស្រាប់ ដូច្នេះត្រូវដឹងនិងចៀសវាងតាមដែលអ្នកអាចធ្វើបាន៕

អត្ថបទដោយ៖ ប៉ែត ធីតា

 

 

 

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1267

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia