ជំងឺ
អស់បារម្ភរឿងឈឺចាប់ពេលមានរដូវទៀតហើយ បើចេះប្រើវិធីសាស្រ្តសាមញ្ញទាំង៥នេះ

ការមករដូវ គឺជាដំណើរបែបធម្មជាតិនៃរាងកាយរបស់ស្រ្តី ក្នុងការត្រៀមខ្លួនដើម្បីបង្កកំណើត ។ វាជារឿងធម្មតា ដែលស្រ្តីភាគច្រើន មានអារម្មណ៍ថាមិនសុខស្រួល ជាពិសេស ការឈឺចាប់ក្នុងពោះ និងឈឺចង្កេះផ្នែកខាងក្រោមជាដើម នៅពេលមានរដូវម្ដងៗ ។ ក្រៅពីការឈឺពោះ ស្រ្តីខ្លះ អាចមានរោគសញ្ញាដូចជា ក្អួតចង្អោរ ឈឺក្បាល ​និងរាកផងដែរ។ ដើម្បីកាត់បន្ថយការឈឺចាប់ពេលមានរដូវ ជាពិសេសការឈឺចុកក្នុងពោះ ស្រ្តីអាចសាកស្បងវិធីសាស្រ្តទាំង៥ ដូចខាងក្រោមនេះបាន ។

១. ប្រើក្ដៅឧណ្ហៗ ៖ យោងតាមការសិក្សាជាច្រើនបានបង្ហាញថា ការប្រើទឹកក្ដៅឧណ្ហៗ ដើម្បីស្អំត្រង់ពោះ ​ឬត្រង់ចង្កេះផ្នែកខាងក្រោយ អាចជួយកាត់បន្ថយការឈឺចាប់ ពេលមានរដូវបាន ។

២. ម៉ាស្សាជាមួយប្រេង៖​ យោងតាមការសិក្សាក្នុងឆ្នាំ២០១៨ បានបង្ហាញថា ការប្រើប្រេង ម៉ាស្សារយៈពេល២០នាទី នៅត្រង់ពោះ ត្រង់ចង្កេះផ្នែកខាងក្រោយ អាចជួយកាត់បន្ថយការឈឺចាប់ពេលមានរដូវបាន ។

៣.​ ជៀសវាងអាហារមួយចំនួន៖ ក្នុងកំឡុងពេលមករដូវ ស្រ្តីគួរប្រុងប្រយ័ត្ន និងជៀសវាងអាហារដែលសម្បូរជាតិខ្លាញ់ គ្រឿងស្រវឹង កាហ្វេ អាហារប្រៃខ្លាំង និងអាហារមានជាតិស្ករខ្ពស់ ជាពិសេសភេសជ្ជៈផ្អែម ។ ស្របពេលជាមួយគ្នានេះ លោកអ្នកអាចញ៉ាំទឹកខ្ញី ទឹកក្រូចឆ្មារ ញ៉ាំផ្លែឈើ និងទឹកក្ដៅឧណ្ហៗបាន ។

៤. ញ៉ាំទឹកក្ដៅឧណ្ហៗ៖ ការញ៉ាំទឹកក្ដៅឧណ្ហៗ ក្នុងពេលមានរដូវ មានគុណប្រយោជន៍ជួយបន្ថយការឈឺចាប់ ។ ទឹកក្ដៅឧណ្ហៗ ជួយបង្កើនលំហូរឈាមទៅដល់ស្បែក និងបន្ធូរសាច់ដុំ ដែលជាហេតុនាំឲ្យការឈឺចាប់ចុះថយដែរ ។

៥. ហាត់ប្រាណ៖ ការហាត់ប្រាណតាមរយៈការដើរយឺតៗ ក្នុងកំឡុងពេលមានរដូវ បានជួយកាត់បន្ថយការឈឺចាប់ យ៉ាងមានប្រសិទ្ធភាព តែសូមជៀសវាងហាត់ប្រាណបែបធ្ងន់ៗព្រោះអាចមានផលមិនល្អវិញ៕

អត្ថបទដោយ៖ ហួ ភារ៉ា

ប្រភព៖ www.healthline.com

 

 

 


Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia