ជំងឺ
ក្លិនមាត់មិនល្អ? ទាំងនេះ ជាកត្តាធំ៣ ដែលបង្កឱ្យមាត់ងាយមានក្លិន ឬមានក្លិនមិនល្អជាប្រចាំ
Pheakdey Pao
June 11 2024
2.4 K views

រឿងក្លិនមាត់នឹងមួយមិនមែនជារឿងលែងសើចទេ បើកើតមានហើយដឹងតែមានកូនចិត្តមួយខ្មាសគេ មិនហ៊ាននិយាយស្តីអ្វីច្រើនជាមួយអ្នកណាទាំងអស់ ព្រោះបារម្ភខ្លាចជះក្លិនអាក្រក់ទៅកាន់អ្នកនិយាយជាមួយ។ ដោយឡែកទាក់ទិនជាមួយនឹងបញ្ហាក្លិនមាត់មិនល្អនេះដែរ​ តើបងប្អូនដឹងទេថា វាអាចកើតមានបានដោយសារកត្តាអ្វីខ្លះ?

បញ្ហាក្លិនមាត់មិនល្អ ឬហៅតាមវេជ្ជសាស្ត្រថា halitosis អាចបណ្តាលមកពីទម្លាប់សុខភាពមាត់ធ្មេញមិនល្អ ហើយវាក៏អាចជាសញ្ញានៃបញ្ហាសុខភាពផ្សេងទៀត។ ទន្ទឹមនឹងនេះទៀតសោត បញ្ហាក្លិនមាត់មិនល្អនេះ ក៏អាចកើតមានផងដែរនៅពេលយើងញុំានូវរបបអាហារមិនល្អមួយចំនួន។ ខាងក្រោមនេះ ជាកត្តាធំៗចំនួន៧ បង្កឱ្យមាត់មានក្លិន៖

១. កត្តាធ្មេញ៖ អ្នកដែលមានបញ្ហាធ្មេញពុកខូច ប្រហោង ធ្មេញដែលធ្លាប់ប៉ះរយៈពេលយូរឆ្នាំ ធ្មេញបង្ករោគចេញជាខ្ទុះ និងធ្មេញដែលឡើងកំបោរក្រាសៗភាគច្រើន គឺមានបញ្ហាក្លិនមាត់ជាប្រចាំតែម្តង បើទោះបីជាគាត់បានដុះធ្មេញ១ថ្ងៃ២ដងក៏ដោយក្តី។ បញ្ហាកើតមានបានដោយសារធ្មេញដែលខូច ឡើងកំបោរក្រាសៗនោះ ងាយនឹងដក់ជាប់នូវកម្ទេចកម្ទីពីចំណីអាហារ និងការកើនឡើងបាក់តេរីក្នុងមាត់បានយ៉ាងឆាប់រហ័ស។

២. កត្តាអាហារមានជាតិឈួល៖ របបអាហារមួយចំនួនដូចជា ខ្ទឹមបារាំង ខ្ទឹមស និងគ្រឿងទេសដទៃទៀតត្រូវបានគេដឹងថា បណ្តាលឱ្យមានផ្លូវដង្ហើមមិនល្អ។ នៅក្នុងក្រុមអាហារទាំងនេះ ផ្ទុកទៅដោយសារធាតុស្ពាន់ធ័រ ដែលត្រូវបានគេសន្និដ្ឋានថា វាអាចនឹងមានប្រតិកម្មធ្វើឱ្យមានក្លិនមាត់មិនល្អកើតឡើងភ្លាមៗ បន្ទាប់ពីទទួលរួច។

៣. កត្តាភេសជ្ជៈមួយចំនួន៖ អ្នកមានទម្លាប់ផឹកកាហ្វេ គ្រឿងស្រវឹង ត្រូវបានគេសិក្សាឃើញថា ប្រសិនណាបើទទួលទានក្នុងបរិមាណច្រើនជាប្រចាំថ្ងៃ នោះវានឹងអាចធ្វើឱ្យរាងកាយងាយខ្សោះជាតិទឹកកាត់បន្ថយបរិមាណនៃការផលិតជាតិរំអិលនៅក្នុងមាត់ ធ្វើឱ្យមាត់ងាយស្ងួតកើនឡើងបាក់តេរី និងក្លិនមិនល្អ មួយវិញទៀតភេសជ្ជៈ២មុខនេះ ក៏ជាដើមងាយធ្វើឱ្យងាយកើនឡើងជាតិអាស៊ីតក្នុងក្រពះដែលអាចនាំឱ្យអ្នកទទួលទានក្នុងបរិមាណច្រើនភើបញ្ចេញក្លិនមិនល្អចេញពីមាត់ផងដែរ។

៤. បញ្ហាក្រពះ៖ បញ្ហាមួយទៀតដែលនាំឱ្យក្លិនមាត់ គឺមកពីមានបញ្ហាក្រពះ ដូចជាញុំាអាហារចូលទៅមានភើឡើងមកវិញ ដោយសារក្រពះមានបញ្ហាមិនងាយនឹងកិន​អាហារភ្លាមៗ ពេលដែរញុំាចូលទៅ ទុកយូរៗអាស៊ីតក្នុងក្រពះក៏បញ្ចេញមក ជាហេតុធ្វើឱ្យមានការភើក៏បង្កទៅជាបញ្ហាក្លិនមាត់។ ជាងនេះទៀតសោត ប្រសិនបើយើងព្យាយាមដុះធ្មេញសម្អាតធ្មេញហើយ នៅតែមានក្លិនមាត់ទៀត​​មាន​ន័យថា អ្នកមានបញ្ហាក្រពះហើយ គួរតែទៅជួបពិភាក្សាជាមួយនឹងគ្រូពេទ្យបង្អែក។ 

៥. បញ្ហាមាត់ស្ងួត៖ សម្រាប់វ័យជំទង់ ដែលបណ្តាលឱ្យមានដង្ហើមមិនល្អ គឺបញ្ហាមាត់ស្ងួត ដោយសារ ការផលិតទឹកមាត់មិនបានគ្រប់គ្រាន់។ មូលហេតុដែលបណ្តាលឱ្យមាត់មានសភាពស្ងួត អាចបណ្តាល មកពីការប្រើប្រាស់ថ្នាំមួយចំនួន បញ្ហាក្រពេញទឹកមាត់ និងបញ្ហាប្រភេទជំងឺមួយចំនួន។ ប្រសិនបើអ្នក កំពុងជួយបញ្ហាមាត់ស្ងួត ជាការចាំបាច់ណាស់ដែលអ្នកត្រូវទៅជួបពេទ្យធ្មេញភ្លាម ដើម្បីគ្រូពេទ្យអាច ធ្វើការពិនិត្យ និងស្វែករកបញ្ហានៃស្ថានភាពជាក់ស្តែងរបស់អ្នកផ្ទាល់។

៦. ប្រើប្រាស់ផលិតផលជក់៖ បារី ថ្នាំជក់ វេប ឬផលិតផលជក់ផ្សេងៗទៀត ក្នុងបំពង់ក និងសួតរបស់អ្នក។ ការជក់បារីក៏បន្សល់នូវសមាសធាតុគីមីនៅក្នុងមាត់ លាយឡំជាមួយទឹកមាត់បណ្តាលឱ្យមានក្លិនមាត់មិនល្អបង្កឱ្យមានក្លិន ។ ជាងនេះទៀតសោត ផលប៉ះពាល់ខ្លាំងរបស់ផ្សែងចេញពីថ្នាំជក់ ឬផលិតផលជក់ផ្សេងៗ ទៅលើបំពង់ក និងសួត ជាប្រចាំ ជាកត្តាធ្វើឱ្យមានក្លិនជាកាន់តែអាក្រក់ផងដែរ។

៧. ជំងឺអញ្ជាញធ្មេញ៖ បញ្ហាក្លិនមាត់មិនបាត់ ក៏ជារោគសញ្ញាមួយបង្ហាញពីស្ថានភាពជំងឺរលាកអញ្ជាញធ្មេញដូចគ្នា។ ដោយបញ្ហាក្លិនមាត់ដោយសាររលាកអញ្ជាញធ្មេញនេះ ប្រសិនណាមិនទៅទទួលការព្យាបាលទេ ក្លិននោះនឹងប្រែកាន់តែស្អុយអាក្រក់ពី១ដំណាក់ទៅដំណាក់៕

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1344

អត្ថបទទាក់ទង

#ជំងឺ

ប្រយ័ត្ន! បើសុខៗមានស្នាមជាំអត់មូលហេតុ ជាសញ្ញាអ្នកកំពុងប្រឈមហាភ័យទាំងនេះ
Pov Saru
November 17 2025
404 views

#ជំងឺ

ទោះមិនដែលផឹកគ្រឿងកំប៉ុង ក៏ធ្វើឱ្យខូចតម្រងនោមដែរ បើអ្នកនៅតែបន្តទម្លាប់ទាំងនេះ
Pov Saru
November 17 2025
1.1 K views

#ជំងឺ

កុំរំលងឱ្យសោះ! ចំណុចខ្មៅ ៣ នេះបង្ហាញលើខ្លួនជាសញ្ញាព្រមាននៃជំងឺមហារីកធ្ងន់ធ្ងរ
Pov Saru
November 17 2025
1.4 K views

#ជំងឺ

គន្លឹះ ៥ ជួយរក្សាកម្រិតជាតិស្ករក្នុងឈាម បង្ការជំងឺទឹកនោមផ្អែមក្នុងរដូវត្រជាក់
Pov Saru
November 16 2025
487 views

#ជំងឺ

ប្រយ័ត្ន! អ្នកធាត់ លើសគីឡូខ្លាំង អាចប្រឈមជំងឺសាហាវទាំងនេះ
Pov Saru
November 15 2025
188 views

#ជំងឺ

អ្នកខ្លះក្មេងតែការចងចាំដូចអាយុ ៨០! ផ្លាស់ប្ដូរទម្លាប់ទាំងនេះបើមិនចង់ឱ្យការចងចាំចុះខ្សោយ
Pov Saru
November 14 2025
170 views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
10.3 K views

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
6 K views

#ជំងឺ

ប្រយ័ត្នស្ទះសរសៃឈាម ឈានដល់គាំងបេះដូង បើអ្នកនៅតែបន្តទម្លាប់គេងបែបនេះ
Pov Saru
November 13 2025
3.2 K views

#អាហារ

ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 3 2025
2.5 K views

#សម្រស់

អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
Tror Sopheap
November 3 2025
2.3 K views

#អាហារ

ពេលព្រឹកផឹកភេសជ្ជៈ ១នេះការពារជំងឺទឹកនោមផ្អែម និងលើសឈា.មឱ្យរស់នៅសុខភាពល្អ
Tror Sopheap
November 14 2025
1.9 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia