អាហារ
គ្រាន់តែឃ្លានក៏ខឹងដែរ? ការសិក្សាបង្ហាញ មូលហេតុមនុស្សឆាប់ប្រែអារម្មណ៍ទៅជាខឹងពេលឃ្លានខ្លាំង

​បញ្ហាឃ្លានខ្លាំង ធ្វើឱ្យមនុស្សប្រែប្រួលអារម្មណ៍លឿនទៅជា ឆាប់​ខឹង មួម៉ៅ នៅមិនសុខ​ ជាចំណុចមួយដែលបុគ្គលគ្រប់រូបសុទ្ធធ្លាប់ជួយប្រទះ។ ជាងនេះទៀតសោត ក៏មានបុគ្គលមួយចំនួនទៀតឃ្លានរហូតដល់ងងឹតមុខតែម្តង។

ផ្សារភ្ជាប់ជាមួយនឹងបញ្ហាខាងលើ បើផ្អែកទៅតាមការលើកឡើងរបស់គេហទំព័រ clevelandclinic បានលើកឡើងពីប្រសាសន៍របស់វេជ្ជបណ្ឌិត Christine Lee, MD ឯកទេសខាងក្រពះពោះវៀន បានពន្យល់ឱ្យដឹងថា នៅពេលដែលមនុស្សមិនបានញ៉ាំអ្វីមួយរយៈធំ នោះកម្រិតជាតិស្ករ(គ្លុយកូស) នៅក្នុងឈាមនឹងត្រូវថយចុះ។ ហើយនៅពេលណាដែលជាតិស្ករក្នុងឈាមមានកម្រិតទាបពេក វានឹងបង្កឲ្យកើនឡើងនូវ អ័រម៉ូន cortisol (អរម៉ូនស្ត្រេស) និង adrenaline (អរម៉ូនដែលធ្វើឱ្យអារម្មណ៍តតាំង ឬភ័យខ្លាច...)។ អ័រម៉ូនទាំងនេះ នឹងត្រូវបានបញ្ចេញទៅក្នុងចរន្តឈាម ដើម្បីធ្វើឱ្យមានតុល្យភាពជាតិស្ករក្នុងឈាមឡើងវិញ ក៏ប៉ុន្តែនឹងធ្វើឱ្យអារម្មណ៍ និងអាកប្បកិរិយាមានការប្រែប្រួលលឿន។

វេជ្ជបណ្ឌិត Lee មានប្រសាសន៍បន្តថា ជាតិស្ករក្នុងឈាមទាប អាចរំខានដល់មុខងារខួរក្បាលខ្ពស់ ដោយសារតែកង្វះសារធាតុគ្រប់គ្រងកម្លាំងជំរុញបង្កឱ្យកើតមានជាអាការ ហត់នឿយ ញ័រដៃ ឬអាចនឹងងងឹតមុខ។

ទន្ទឹមនឹងនេះទៀតសោត ការ​ឃ្លានខ្លាំងក្នុងរយៈពេលយូរ វាមិនត្រឹមតែជះ​ផល​អវិជ្ជមានដល់អារម្មណ៍ប៉ុណ្ណោះទេ តែវាអាចបណ្តាលឱ្យមានប្រតិកម្មចេញជាអាការផ្សេងៗទៀតដូចជា៖ អស់កម្លាំង, ងងុយគេង, ការលំបាកក្នុងការផ្តោតអារម្មណ៍, ខ្សោយ, ងាយនឹងធ្វើខុស ឬកើតជាបញ្ហាផ្សេងៗទៀត ទៅតាមលក្ខខណ្ឌសុខភាពរបស់មនុស្សម្នាក់ជាពិសេសអ្នកកំពុងតែថែសុខភាពស្ថិតក្នុងលក្ខខណ្ឌវេជ្ជសាស្ត្រ អ្នកធាត់ ឬខ្វះអាហារូបត្ថម្ភ៕


អត្ថបទដោយ​៖ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
201 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
705 views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
1.5 K views

#អាហារ

អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន
Tror Sopheap
December 17 2024
4.7 K views

#អាហារ

ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
10.2 K views

#អាហារ

៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
December 11 2024
12.5 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRJanuary 22 2025
ក្នុងឱកាសបុណ្យចូលឆ្នាំចិន មន្ទីរព្យាបាលធ្មេញសន្តិភាពមានចែកជូនអាំងប៉ាវvoucher ទាំងនេះដល់អតិថជិនដែលមកពិនិត្យនិងព្យាបាលធ្មេញផ្ទាល់
#អាហារJanuary 20 2025
ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
#អត្ថបទ PRJanuary 19 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពីអត្ថប្រយោជន៍នៃសណ្តែកសៀង និងវិទ្យាសាស្រ្តនៅពីក្រោយ Phytoestrogens
#កីឡាJanuary 17 2025
មុនទៅហាត់ប្រាណ កុំឱ្យមានបញ្ហាធំដល់ពិការ និងជីវិត អ្នកត្រូវដឹងរឿង ៣នេះ
#ចិត្តសាស្ត្រJanuary 17 2025
Elon Musk និង Bill Gates ប្រាប់គន្លឹះ១ ប្រើខួរក្បាលគ្មានភាពស្មុគស្មាញ គ្មានស្រ្តេសទេ
#ជំងឺJanuary 16 2025
ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia