គំនិតរកស៊ី
បញ្ហាធំរបស់អ្នកលក់បន្លែធម្មជាតិ ធ្វើឱ្យពលរដ្ឋខ្មែរពិបាកបានបន្លែធម្មជាតិញុំា
Vuthea Morn
October 21 2020
849 views

អាជីពលក់បន្លែនៅកម្ពុជានៅតែមានសក្តានុពល ទោះជាមុខរបរនេះមានតាំងពីបូរាណកាលប៉ុន្តែវាក៏នៅតែស្នូលសំខាន់មួយសម្រាប់ជួយសេដ្ឋកិច្ចប្រជាជនកម្ពុជាព្រោះត្រូវការបរិភោគរាល់ថ្ងៃ។ តែទោះបីជាយ៉ាងនេះក្តី យើងមិនអាចដឹងនៅឡើយទេថាបន្លែនៅកម្ពុជាមានឬគ្មានសារធាតុគីមីឬយ៉ាងណា។ ដោយសារតែក្តីបារម្មណ៍ពីបញ្ហាសារធាតុគីមីនៅក្នុងបន្លែនិងផ្លែឈើទើបយើងឃើញថាមានអាជីវករមួយចំនួនចាប់ផ្តើមងាកមកចាប់យកការលក់បន្លែផ្លែឈើដែលធម្មជាតិសុទ្ធ១០០%។

ដើម្បីលើកទឹកចិត្តអ្នកលក់ដែលខ្វល់ខ្វាយពីសុខភាពអ្នកបរិភោគ ខាងក្រោមនេះគឺជាហានិភ័យមួយចំនួនដែលអ្នកលក់គួរយកចិត្តទុកដាក់ដើម្បីរកវីធីការពារនិងដោះស្រាយ។

តាមរយៈការសម្ភាសរវាងក្រុមការងារHealthy Cambodiaនិងស្ថាបនិកផ្សារខ្មែរលោកម៉េង សុងហោរបានឱ្យដឹងថា ​អាជីពលក់បន្លែធម្មជាតិមានការលំបាកប៉ុន្មានចំណុចដូចខាងក្រោមនេះ៖

១.មុនពេលអាចដាក់លក់ក្នុងហាង

មុនពេលបានបន្លែធម្មជាតិយើងត្រូវចុះទៅមើលទីតាំងនិងធ្វើកុងត្រាជាមួយប្រជាកសិករឱ្យបានច្បាស់លាស់ ព្រោះបើមិនមានកុងត្រាអាចនិងពិបាកកសិករមិនព្រមលក់នៅពេលក្រោយ បន្ទាប់ពីទទួលបានបន្លែឬផ្លែឈើហើយត្រូវមានម៉ាស៊ីនសម្រាប់តេស្តរកសារធាតុគីមីជាមុនសិន ព្រោះថាមិនមែនថាដាំតាមចម្ការអាចសន្មតថាគ្មានគីមីបាននោះទេ ត្រូវតេស្តរាល់ពេលមុនដាក់លក់។ បន្ទាប់ពីតេស្តរួចហើយ ត្រូវដឹកជញ្ជូនមកកាន់ទីតាំងលក់ បើអ្នកផ្គត់ផ្គង់នៅឆ្ងាយត្រូវចំណាយពេលច្រើនរហូតដល់ខូចបន្លែក៏មាន ឬអាចស្រកគីឡូ ព្រោះបន្លែផ្លែឈើធម្មជាតិទុកមិនបានយូរដូចគីមីទេ។

២.បញ្ហានៅពេលបានកសិផលដាក់លក់ក្នុងហាង

នៅពេលដែលទទួលឥវ៉ាន់ដាក់លក់ហើយនោះ គឺយើងត្រូវរៀបចំកន្លែងរក្សាទុកដូចជាទូរទឹកកជាដើម នៅពេលដែលទូរបិតបើលញឹកញ៉ាប់ធ្វើឱ្យម៉ាស៊ីនស៊ីភ្លើងបន្ថែមទៀត ហើយបើមិនប្រើទូរប្រាកដជារលួយបន្លែ។ លើសតែពីនោះគឺអាចមានលើសឬខ្វះពីអ្វីដែលអតិថិជនត្រូវការ នេះក៏ជារឿងពិបាកដែរ។ ហើយនៅពេលដែលដល់ដំណាក់កាលមួយគឺតម្លៃ អតិថិជនមានបញ្ហារឿងតម្លៃ, ប៉ុន្តែដោយសារតែបន្លែធម្មជាតិត្រូវការចំណាយទៅលើរបៀបទុកដាក់ដើម្បីរក្សាគុណភាពដូចនេះហើយទើបតម្លៃរាងថ្លៃជាងបន្លែធម្មតា។

៣. បញ្ហានៅពេលចេញពីហាង

នៅពេលអតិថិជនយកឥវ៉ាន់ចេញពីហាងដោយការដឹកជញ្ជូនវាបានបង្ករការលំបាកខ្លាំងមួយគឺស្លោកបន្លែទម្រាំតែដឹកដល់ផ្ទះអតិថិជន ហើយពេលដល់អតិថិជនមិនពេញចិត្តត្រូវប្តូរជូនវិញដែលធ្វើឱ្យកាន់តែចំណាយច្រើន។ ម្យ៉ាងទៀតគឺយើងមិនអាចមានគ្រប់មុខដូចបន្លៃគីមី បន្លែធម្មជាតិគឺមានតាមរដូវបើខុសរដូវរកមិនមាន ធ្វើឱ្យអតិថិជនអន់ចិត្តបានដូចគ្នា។

ប៉ុន្តែចំណុចទាំងនេះមិនមែនជាហានិភ័យឬឧបសគ្គរារាំងមិនអាចឱ្យយើងតំណើរការអាជីវកម្មបាននោះទេ តែវាជាការប្រាប់ពីហានិភ័យដើម្បីបង្ការទុកមុនពេលមានបញ្ហាកើតឡើងមុន។ នៅពេលដែលយើងដឹងពីបញ្ហាហើយរកវិធីសាស្រ្តដោះស្រាយបាន នោះភ្ងៀវនិងរត់មករកយើងដោយខ្លួនឯង ដល់ពេលនោះយើងនឹងទទួលបានទាំងចំណូលនិងទំនុកចិត្តពីភ្ញៀវ ហើយប្រជាជនខ្មែរនិងប្រទេសខ្មែរទាំងមូលត្រូវការអាជីវកម្មប្រភេទនេះច្រើនទៀត៕

អត្ថបទដោយ៖​ អឿ ស្រីហួយ

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1464

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia