ជំងឺ
ការធ្លាក់ឈាមក្រហមស្រស់ចំពោះស្ត្រីពពោះនៅត្រីមាសទី៣ត្រូវទៅមន្ទីរពេទ្យភ្លាម ព្រោះនេះអាចជាករណីសុកពាំងមាត់ស្បូន

ផ្អែកទៅតាមការសម្ភាសន៍របស់ក្រុមការងារចាប់បៃតងជាមួយនឹងលោកវេជ្ជបណ្ឌិត ម៉ី សោភ័ណ ឯកទេសខាងផ្នែកសម្ភព និងរោគស្ត្រី ដែលមានបទពិសោធន៍ជិត៦ឆ្នាំ បម្រើការនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានពន្យល់បង្ហាញឱ្យដឹងថា បញ្ហាសុកពាំងមាត់ស្បូន (Placenta Previa) គឺសំដៅទៅលើបញ្ហាសុកនៅក្នុងស្បូនស្ត្រីមានផ្ទៃពោះ។ ដោយជាធម្មតាសុកត្រូវចាក់ជាប់នៅលើកំពូលស្បូន​ ក៏ប៉ុន្តែចំពោះស្ត្រីមានផ្ទៃពោះដែលកើតបញ្ហានេះ មានសុកមិនទៅចាក់នៅកំពូលស្បូនទេ គឺវាចាក់ជាប់នៅក្បែរៗមាត់ស្បូន ​ឬក៏ពាំងជិតមាត់ស្បូនតែម្ដង។

ជាមួយនឹងបញ្ហាសុកពាំងមាត់ស្បូន ត្រូវបានគេបែងចែកចេញជា ៣ប្រភេទចម្បងៗ ដោយ ប្រភេទទី១ សុកចាក់កៀកនឹងក្បែរមាត់ស្បូន មិនទាន់ចូលដល់មាត់ស្បូនទេ ចំណែកឯប្រភេទទី២ សុកចាក់ជាប់នៅផ្នែកណាមួយនៃមាត់ស្បូន និង ប្រភេទទី៣ គឺចាក់នៅពេញមាត់ស្បូនតែម្ដង (ដែលជាហេតុធ្វើឱ្យស្ត្រីមានផ្ទៃពោះមិនអាចសម្រាលកូនតាមធម្មជាតិបានទេ និងតម្រូវឱ្យវះកាត់ជាចាំបាច់)។

លោកវេជ្ជបណ្ខិតក៏លើកពន្យល់បន្ថែមទៀតថា​ ចំពោះស្រ្តីដែលងាយប្រឈមនឹងកើតបញ្ហាសុកពាំងមាត់ស្បូន ភាគច្រើនជាស្រ្តីដែលគាត់មានប្រវត្តិយកកូនចេញច្រើនដង ស្ត្រីមានផ្ទៃពោះនៅអាយុច្រើន (ចាប់ពីអាយុ ៣៥ឆ្នាំឡើងទៅ) ស្ត្រីដែលមានកូនច្រើន និងស្ត្រីដែលធ្លាប់សម្រាលកូនតាមវិធីវះកាត់។

ជាទូទៅចំពោះរោគសញ្ញាដែលអាចឱ្យដឹងថា ស្រ្តីមានផ្ទៃពោះកើតបញ្ហាសុកពាំងមាត់ស្បូន ក្រុមគ្រូពេទ្យអាចកំណត់បានជាក់លាក់នៅក្នុងពេលស្ត្រីពពោះក្នុងត្រីមាសទី៣ តាមរយៈការពិនិត្យផ្ទៃពោះជាប្រចាំទៅតាមការណាត់របស់ក្រុមគ្រូពេទ្យ។ ម្យ៉ាងទៀតអាចនឹងកើតមានករណីម្តាយជួបប្រទះរោគសញ្ញាផ្ទាល់ ដោយអាចនឹងឈឺចុកត្រង់បរិវេណពោះ មានធ្លាក់ឈាមឥតឈប់ ដោយឈាមនោះមានលក្ខណៈក្រហមស្រស់តែម្តង ដែលក្នុងករណីតម្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមចៀសវាងម្តាយបាត់បង់ឈាមច្រើនពេក អាចនឹងប៉ះពេលដល់អាយុជីវិត។

អាស្រ័យហេតុនេះហើយ លោកវេជ្ជបណ្ខិតបានណែនាំ ឱ្យស្រ្តីមានផ្ទៃពោះគ្រប់រូប ត្រូវមើលថែសុខភាពផ្ទាល់ខ្លួនដោយយកចិត្តទុកដាក់ និងត្រូវទៅមន្ទីរពេទ្យពិនិត្យផ្ទៃពោះតាមការណាត់របស់គ្រូពេទ្យជាប្រចាំ ក្នុងទិសដៅថែរក្សាសុខភាពម្តាយ និងជំរុញដល់ការលូតលាស់របស់ទារកក្នុងផ្ទៃ បង្ការហានិភ័យប្រឈមផ្សេងៗដែលអាចកើតមានជាយថាហេតុកំឡុងពេលពពោះ និងពេលសម្រាល៕

No description available. 

អត្ថបទដោយ៖ ប៉ែត ធីតា 

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង

#ជំងឺ

នៅខ្មែរមានច្រើន! អាហារ ៣មុខនេះ ខ្លាំងបំផុតជួយការពារប្រឆាំងជំងឺមហារីក
Tror Sopheap
December 27 2024
1.9 K views

#ជំងឺ

ប្រយ័ត្នផង! អ្នកមាន ៣ទម្លាប់ពេលព្រឹកនេះ បង្កឱ្យថ្លើមមានពុល
Tror Sopheap
December 22 2024
3 K views

#ជំងឺ

ឈប់ទៅណា! នេះជាទម្លាប់នាំឱ្យអ្នកខូចតម្រងនោមទាំងវ័យក្មេងអត់ដឹងខ្លួនទេ
Tror Sopheap
December 10 2024
11.9 K views

#ជំងឺ

ក្រសួងសុខាភិបាកថា៖ បង្ការពីជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែម ត្រូវមានទម្លាប់បែបនេះ
Tror Sopheap
December 5 2024
925 views

#ជំងឺ

ស្រ្តេសច្រើនមែនទេ? ការរួមភេ.ទជួយអ្នកដកស្រ្តេស ហើយការពារជំងឺ ២ទៀត
Tror Sopheap
December 2 2024
1.1 K views

#ជំងឺ

គួរឱ្យភ្ញាក់ផ្អើល! នេះជាអត្ថប្រយោជន៍ការរួមភេទទាំង៦ ប៉ូវសុខភាពកុំឈឺច្រើន
Tror Sopheap
November 7 2024
863 views
អត្ថបទថ្មីៗ
#កុមារJanuary 3 2025
នេះជារប្រៀបចិញ្ចឹមថ្មីកូនឱ្យចេះក្រោកតស៊ូ មានក្តីស្រឡាញ់ មានអនាគតរឹងមាំ
#អាហារJanuary 3 2025
ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
#ចិត្តសាស្ត្រJanuary 2 2025
យុវជនចង់ស្ថាបនាអនាគតឱ្យសម្រេច យុវជនត្រូវមានទម្លាប់ ២នេះតាមខ្លួន
#ចិត្តសាស្ត្រJanuary 2 2025
ស្រ្តីគិតបែបនេះ ជាស្រ្តីមានសមត្ថភាព មានតម្លៃ ដើម្បីធ្វើជាម្ចាស់លើវាសនារបស់ខ្លួន
#ចិត្តសាស្ត្រDecember 31 2024
ផ្លាស់ប្តូរខ្លួនឯងនៅឆ្នាំ២០២៥! ចាំបាច់ត្រូវធ្វើ ៣នេះឱ្យជីវិតអ្នកមានក្តីសុខមានតម្លៃ
#កីឡាDecember 31 2024
ខ្សោយផ្លូវភេ.ទ! មកធ្វើរឿង ១នេះ រួមភេ.ទបានយូរហើយមេជិវិតមានគុណភាព

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia