នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់ វ៉ាក់សាំងកូវីដ-១៩ (អាស្រ្តាហ្សេនីកា) ដូសជំរុញ ឬដូសទី៣ នៅរាជធានីភ្នំពេញ។
បើយោងតាមប្រភពដដែល បានឱ្យដឹងបន្ថែមថា ចំពោះមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការនៅថ្នាក់ជាតិ ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្គាមឬ ស៊ីណូវ៉ាក់ ដូសទី១ និងដូសទី ២ រួចរាល់ សូមអញ្ជើញទៅចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីកាដូសជំរុញ ឬដូសទី៣ ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ នៅតាមមន្ទីរពេទ្យជាតិនានា ដែលមានទីតាំង កាលបរិច្ឆេទ និងពេលវេលា ដូចខាងក្រោម៖